ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉​ង់​សច្ចា​តបត​វិញ​ចំពោះ​រាល់​ការ​វាយប្រហារ​

5 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់​៖ អ្នក​ទទួលខុសត្រូវ​អ៊ី​រ៉​ង់​ម្នាក់​ថ្លែង​នា​ថ្ងៃ​ទី​២​ឧសភា​នៅ​ក្រុង​ដា​ម៉ាស់​ថា​ប្រទេស​​របស់​លោក​នឹង​តបត​វិញ​ចំពោះ​រាល់​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​ទោះជា​នៅ​ពេល​ណា​ប្ញុ​កន្លែង​ណា​ក្នុង​ប្រទេស​ស៊ី​រី​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ដា​ម៉ាស់​លោក​ALAEDDIN BOROUJERDI​បើ​តាម​ប្រធាន​គ​ណះ​កម្ម​ការ​សន្តិសុខ​ជាតិ​និង​នយោបាយ​ការ​បរទេស​នៃ​សភា​អ៊ីរ៉​ង់​ព្រមាន​ថា​ក្រុង​តេ​ហេ​រ៉​ង់​នឹង​តបត​វិញ​ចំពោះ​រាល់​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​លើ​បណ្ដា​ទីតាំង​ស៊ីរី​ដែល​មាន​វត្តមាន​ពួក​អ្នក​ជំនាញការ​អ៊ី​រ៉ង់​។​រាល់​ការ​វាយប្រហារ​របស់​ពួក​ស្យូ​នី​ស្ត​លើ​ទីតាំង​ស៊ី​រី​ទាំងឡាយ​ដែល​មាន​អ្នក​ជំនាញការ​យើង​នោះ​យើង​នឹង​ផ្ដល់​សិទ្ធិ​តបត​វិញ យើង​នឹង​បញ្ចេញ​ប្រតិកម្ម​នៅ​ពេល​ណាមួយ​និង​កន្លែង​ណាមួយ​។ ​លោក​បន្ត​ថា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​រំលោភ​បំពាន​កិច្ចព្រមព្រៀង​ស្ដី​ពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉​ង់​ដែល​ចុះហត្ថលេខា​ដោយ​អ្នក​កាន់​អំណាច​មុន​លោក​។​ក្នុង​​ករណី​មានទណ្ឌ​កម្ម​នានា​ប្រឆាំង​អ៊ីរ៉​ង់​នោះ​នឹង​គ្មាន​ហេតុផល​ណាមួយ​មិន​ឲ្យ​យើង​រាំង​ខ្ទប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើយ​៕

ប្រទេស​អ៊ី​រ៉​ង់​៖ អ្នក​ទទួលខុសត្រូវ​អ៊ី​រ៉​ង់​ម្នាក់​ថ្លែង​នា​ថ្ងៃ​ទី​២​ឧសភា​នៅ​ក្រុង​ដា​ម៉ាស់​ថា​ប្រទេស​​របស់​លោក​នឹង​តបត​វិញ​ចំពោះ​រាល់​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​ទោះជា​នៅ​ពេល​ណា​ប្ញុ​កន្លែង​ណា​ក្នុង​ប្រទេស​ស៊ី​រី​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ដា​ម៉ាស់​លោក​ALAEDDIN BOROUJERDI​បើ​តាម​ប្រធាន​គ​ណះ​កម្ម​ការ​សន្តិសុខ​ជាតិ​និង​នយោបាយ​ការ​បរទេស​នៃ​សភា​អ៊ីរ៉​ង់​ព្រមាន​ថា​ក្រុង​តេ​ហេ​រ៉​ង់​នឹង​តបត​វិញ​ចំពោះ​រាល់​ការ​វាយប្រហារ​របស់​អ៊ី​ស្រា​អែ​ល​លើ​បណ្ដា​ទីតាំង​ស៊ីរី​ដែល​មាន​វត្តមាន​ពួក​អ្នក​ជំនាញការ​អ៊ី​រ៉ង់​។​រាល់​ការ​វាយប្រហារ​របស់​ពួក​ស្យូ​នី​ស្ត​លើ​ទីតាំង​ស៊ី​រី​ទាំងឡាយ​ដែល​មាន​អ្នក​ជំនាញការ​យើង​នោះ​យើង​នឹង​ផ្ដល់​សិទ្ធិ​តបត​វិញ យើង​នឹង​បញ្ចេញ​ប្រតិកម្ម​នៅ​ពេល​ណាមួយ​និង​កន្លែង​ណាមួយ​។

​លោក​បន្ត​ថា​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​រំលោភ​បំពាន​កិច្ចព្រមព្រៀង​ស្ដី​ពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉​ង់​ដែល​ចុះហត្ថលេខា​ដោយ​អ្នក​កាន់​អំណាច​មុន​លោក​។​ក្នុង​​ករណី​មានទណ្ឌ​កម្ម​នានា​ប្រឆាំង​អ៊ីរ៉​ង់​នោះ​នឹង​គ្មាន​ហេតុផល​ណាមួយ​មិន​ឲ្យ​យើង​រាំង​ខ្ទប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ