ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស៤រូបរំជួលចិត្តខ្លាំងរហូតសន្លប់ ពេលស្តាប​់ស្មូត

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​សិស្ស​ប្រុស​ស្រី​៤​នាក់​ ឮបាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា ខណៈ​ដែល​ពួក​គេ​អង្គុយ​ស្តាប់​ការ​អប់រំ​ផ្នែក​សីលធម៌​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា វេលា​ម៉ោង​៩​ព្រឹក នៅ​បរិវេណ​វត្ត​ពួក​ក្នុងភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក…

​ខេត្តសៀមរាប ៖ យ៉ាង​ហោច​ណាស់​សិស្ស​ប្រុស​ស្រី​៤​នាក់​ ឮបាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា ខណៈ​ដែល​ពួក​គេ​អង្គុយ​ស្តាប់​ការ​អប់រំ​ផ្នែក​សីលធម៌​កាលពី​ថ្ងៃ​ទី​២៩ ខែមេសា វេលា​ម៉ោង​៩​ព្រឹក នៅ​បរិវេណ​វត្ត​ពួក​ក្នុងភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក ដែល​មាន​សិស្សានុសិស្ស​ចំនួន​២៧០០​នាក់ មក​ពី​វិទ្យាល័យ​នានា​និង​សាលា​បច្ចេកទេស​បាន​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​សីលធម៌​បណ្តុះ​គុណធម៌ និង​ផ្កាឈូក​កតញ្ញូ​ដែល​ដឹកនាំ​ដោយ​ភិក្ខុ​ស៊ី សំណាង ។ សិស្ស​ដែល​ដួល​សន្លប់​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក រហូត​មក​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​បាន​ធូរស្រាល ។

បើ​តាម​របាយការណ៍​របស់​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា​ថា សិស្ស​ដែល​ចូលរួម​ក្នុង​កម្មវិធី​អប់រំ​សីលធម៌​បណ្តុះ​គុណធម៌ និង​ផ្កាឈូក​កតញ្ញូ ដែល​ដឹកនាំ​ដោយ​ភិក្ខុ​ស៊ី សំណាង ខណៈ​កំពុង​អង្គុយ​ស្តាប់​នៅ​ក្នុង​កម្មវិធី​នា​ពេល​នោះ ពួក​គេ​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​មាន​ចំនួន​៤​នាក់​។

សិស្ស​ទាំងនោះ ១-​ឈ្មោះ ឈាន គៀន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​១២ នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ២-​ឈ្មោះ ប៉ាវ ស្រី​ណាត ភេទ​ស្រី អាយុ​១៨​ឆ្នាំ សិស្ស​ថ្នាក់​ទី​១០ រស់នៅ​ភូមិ​គោក​ស្រម៉ ឃុំ​ល្វា ស្រុក​ពួក ៣-​ឈ្មោះ ឡាយ លី​សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ សិស្ស​ថ្នាក់​ទី​១១ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដូន​ទ្រ ឃុំ​ល្វា ស្រុក​ពួក និង​៤-​ឈ្មោះ ប៉ាវ ចាន់​ទី ភេទ​ស្រី អាយុ​១៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​១០ នៅ​ភូមិ​អំពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ។

លោក​បាន​បន្ត​ថា ក្រោយ​ពី​សិស្ស​ដួល​សន្លប់ត្រូវ​បាន​សមត្ថកិច្ច​ជួយ​ដឹក​យក​មក​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ភ្លាម​ៗ​ផង​ដែរ ។ មូលហេតុ​ដែល​នាំ​ឱ្យ​ដួល​សន្លប់​នោះ​ដោយសារ​សិស្សានុសិស្ស​ទាំង​៤​នាក់​នោះ ក្រោយ​ពី​ព្រះសង្ឃ​បាន​ស្មូត​ពី​គុណ​ឪពុក​ម្តាយ ហើយ​សិស្ស​ទាំងនោះ​មានការ​រំភើប​រំជួល​ចិត្តបាន​នាំ​គ្នា​ស្រែកយំ​ខ្លាំង​ៗទើប​បណ្តាល​ឱ្យ​ដួល​សន្លប់ ៕

អត្ថបទសរសេរ ដោយ