ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​បាក់​អគារ​កម្ពស់​២៤​ជាន់​

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ​អគារ​មួយ​មាន​កម្ពស់​២៤​ជាន់ ​ស្ថិត​នៅ​កណ្ដាល​ទីក្រុង​សាវ​ប៉ូ​ឡូ​ក្នុង​ទីក្រុង​សេដ្ឋកិច្ច​ប្រេ​ស៊ី​ល ​បានរ​លំបាក់​កាលពី​ថ្ងៃ​ទី​១​ ឧសភា​ ក្រោយ​ពី​មាន​ភ្លើង​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ​នៅ​ពេល​យប់​។ ពួក​អ្នក​ពន្លត់ភ្លើង​ក្រុង​សាវ​ប៉ូ​ឡូ​និយាយ​ថា ​ពុំ​ទាន់​អាច​អះអាង​ពី​ចំនួន​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ ខ​ណៈ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រៀបរាប់ថា…

ប្រទេស​ប្រេ​ស៊ី​ល ៖ ​អគារ​មួយ​មាន​កម្ពស់​២៤​ជាន់ ​ស្ថិត​នៅ​កណ្ដាល​ទីក្រុង​សាវ​ប៉ូ​ឡូ​ក្នុង​ទីក្រុង​សេដ្ឋកិច្ច​ប្រេ​ស៊ី​ល ​បានរ​លំបាក់​កាលពី​ថ្ងៃ​ទី​១​ ឧសភា​ ក្រោយ​ពី​មាន​ភ្លើង​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ​នៅ​ពេល​យប់​។

ពួក​អ្នក​ពន្លត់ភ្លើង​ក្រុង​សាវ​ប៉ូ​ឡូ​និយាយ​ថា ​ពុំ​ទាន់​អាច​អះអាង​ពី​ចំនួន​ជន​រង​គ្រោះ​នៅ​ឡើយ​ទេ ខ​ណៈ​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​រៀបរាប់ថា មាន​​​មនុស្ស​ស្លាប់​ត្រឹមតែ​ម្នាក់​។​ ហើយ​អគារខាងលើ​នេះ គឺ​អ្នក​​ចូល​ទៅ​រស់នៅ​ដោយ​បណ្ដា​មនុស្ស​គ្មាន​ទីជម្រក​ច្រើន​គ្រួសារ​។ ហើយ​​ភ្លើង​ចាប់​ឆាបឆេះ​នា​ពេល​យប់ និង​​រាលដាល​យ៉ាង​ឆាប់​រហ័ស ។ ​ពួក​អ្នក​ពន្លត់ភ្លើង​បាន​បង្ហោះ​រូបភាព​ទាំងឡាយ​តាម​រយៈ Twitter ​បង្ហាញ​អណ្ដាតភ្លើង​ឆេះ​រាល​ដាល​ក្នុង​អគារ​ដែល​ក្រោយមក​ក៏រ​លំបាក់​។​ ចំណែកឯ​ព្រះ​វិហារ​គ្រឹ​ស្ត​១​កន្លែង​​នៅ​ជិត​​ខាង​នោះ​ក៏​​រង​ការ​ខូចខាតដែរ​។ ហើយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់ភ្លើង​អស់​៥៧​គ្រឿង​ និង​អ្នក​ពន្លត់ភ្លើង​១៦០​នាក់ ​ត្រូវ​បាន​ដាក់​ពង្រាយ​​នៅ​កន្លែង​ឆាបឆេះ​នោះ ។

ក្រុង​សាវ​ប៉ូ​ឡូ​ គឺ​ជាទី​ក្រុងដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នៅ​អា​មេ​រិ​កឡា​ទី​ន​នោះ​ និង​មាន​វិសមភាព​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ​ដោយ​បណ្ដា​គ្រួសារ​ក្រីក្រ​ជា​រឿយ​ៗ​តែង​តែ​លើក​គ្នា​ទៅ​រស់នៅ​លើ​ដី​ទំនេរ​ ក្នុង​​បណ្ដា​អគារ​ដែល​គ្មាន​មនុស្ស​នៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ