ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងនាងសង្សារ​កំពុង​ម៉ា​​ស្សាឱ្យ​ភ្ញៀវ​​ ផ្ទុះកំហឹងក្តៅដូច​ភ្លើង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​ បុរស​ម្នាក់​ត្រូវ​​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន បន្ទាប់​ពី​​ប្រើ​ហិ​ង្សា​ដាល់​ទៅ​លើ​នារីម៉ាស្សា​​កោស​ជប់​ម្នាក់ (ជាស​ង្សារ) បណ្ដាល​ឱ្យ​រង​របួស​យ៉ាងដំណំ ដោយសា​តែរឿង​ប្រចណ្ឌ កើត​ឡើង​​កាលពី​ម៉ោង​០​៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១​…

ខេត្តកណ្តាល ៖ ​ បុរស​ម្នាក់​ត្រូវ​​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន បន្ទាប់​ពី​​ប្រើ​ហិ​ង្សា​ដាល់​ទៅ​លើ​នារីម៉ាស្សា​​កោស​ជប់​ម្នាក់ (ជាស​ង្សារ) បណ្ដាល​ឱ្យ​រង​របួស​យ៉ាងដំណំ ដោយសា​តែរឿង​ប្រចណ្ឌ កើត​ឡើង​​កាលពី​ម៉ោង​០​៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១​ ឧសភា ស្ថិតនៅ​ចំណុច​ផ្ទះ​​ភូមិ​លេខ​១​ក ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង ខេត្ត​កណ្តាល​ ។ នារីរងគ្រោះ​មាន​ ​ឈ្មោះ លី ផល្លា ​អាយុ​២៥​ឆ្នាំ ជាអ្នក​កោស​ជប់​និង​ម៉ាស្សា​ ​។ រីឯជនសង្ស័យ​​ឈ្មោះ ពៅ បូ​រី ហៅ​ឆា​លី ​​អាយុ​២៨​ឆ្នាំ ជាជាងដែក ​មាន​ទីលំនៅ​​ភូមិ​ព្រែក​ឡុ​ង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល​ ។​

បើតាម​​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យបានវាយនារីរងគ្រោះ បណ្តាលឱ្យ​​មាន​ស្នាម​ពកថ្ងាស​ខាងឆ្វេង​​១​កន្លែង​ហើម​ជាំភ្នែក​ទាំង​ពីរ ស្នាម​មុត​ក្រោម​ភ្នែក​ខាងឆ្វេង​ចំនួន​១​កន្លែង​ និង​ហើម​បបូរមាត់​ខាង​លើ​ចំនួន​១​កន្លែង ។ ​​

ប្រភពបន្តថា ជន​រង​គ្រោះនិង​ជនសង្ស័យជាស​ង្សារគ្នា រយៈពេល​៤​ខែ​​​​ ហើយ​នៅ​ថ្ងៃ​ទី​១​ ឧសភា វេលា
ម៉ោង​៩​ និង​៣០​នាទី​យប់ ជន​រង​គ្រោះ​​កំពុង​កោស​ជប់​និង​ម៉ាស្សា​ឱ្យ​​ភ្ញៀវ​ម្នាក់​ក្នុងផ្ទះ​ខាង​លើ ។ ស្រាប់តែ​​ជន​សង្ស័យ​​​​ស្រវឹងស្រា បាន​ទៅ​រករឿងនាង​ដល់​កន្លែង​កោស​ជប់ ដោយ​ប្រចណ្ឌជាមួយ​ភ្ញៀវមក​ម៉ាស្សា​កោស​ជប់​នោះ ហើយ​បាន​ស្រែកហៅ​​ឱ្យនាង​​ចេញ​ក្រៅ​បន្ទប់ ប៉ុន្ដែ​​មិន​បាន​ចេញ​ក្រៅ ទើប​ជនសង្ស័យ​ចូល​ក្នុងផ្ទះ​កោស​ជប់ ហើយ​បាន​ចាប់​វាយ​នាងតែម្តង ។

អត្ថបទសរសេរ ដោយ