ទំនាស់ដីចំការកៅស៊ូឧកញ៉ា លី យ៉ុងផាត់ មិនទាន់ចប់
- ភ្នំពេញ
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋចំនួនជាង៣០០នាក់ ដែលមកពីស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង បានលើកគ្នាមកកាន់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង…
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋចំនួនជាង៣០០នាក់ ដែលមកពីស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង បានលើកគ្នាមកកាន់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង…
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋចំនួនជាង៣០០នាក់ ដែលមកពីស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង បានលើកគ្នាមកកាន់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បីសុំអន្តរាគមន៍បន្តជួយដោះស្រាយរឿងបញ្ហាទំនាស់ដីធ្លីជាមួយនិង ក្រុមហ៊ុនចំការអំពៅរបស់លោកឧញ៉ា លី យ៉ុងផាត់ ដ៏រ៉ាំរ៉ៃអូសបន្លាយអស់រយៈពេល១២ឆ្នាំកន្លងមកហើយ ដោយអះអាងថា នៅមិនទាន់មានដំណោះស្រាយ ។ ការលើកគ្នាមកនេះដែរបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅខាងមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
បុរសម្នាក់ឈ្មោះ លី គៀន អាយុ៥១ឆ្នាំ មកពីភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំពិល ខេត្តកោះកុង បានរៀបរាប់ប្រាប់ឱ្យដឹងថា ក្នុងថ្ងៃនេះដែរក្នុងនាមរូបលោកដែលជាប្រជាពលរដ្ឋរងគ្រោះម្នាក់ក្នុងចំណោមគ្នាចំនួន ៣០០នាក់និង ជាតំណាងឱ្យប្រជាពលរដ្ឋចំនួន ៣០២គ្រួសារដែលមិនទាន់មានការដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុនចំការ អំពៅ របស់លោកឧញ៉ា លី យ៉ុងផាត់ នោះបានលើកគ្នាមកកាន់ក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និង សំណង់ ដើម្បីសុំការធ្វើអន្តរាគមន៍ជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីដ៏រ៉ាំរ៉ាំនេះ រួមទាំងសុំការអន្តរាគមន៍ពីសំណាក់រាជរដ្ឋាភិបាល គ្រប់ជាន់ថ្នាក់ទាំងអស់ផងដែរ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ