ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​រាប់​លាន​នាក់​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់

5 ឆ្នាំ មុន

ទីក្រុង​ញូ​វ​ដែ​លី ៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ភូមិ​សរុប​ប្រមាណ​៦០​ម៉ឺន​ក្នុង​ប្រទេស​​ឥណ្ឌា ពេល​នេះ មាន​អគ្គិសនី​ប្រើប្រាស់​ហើយ ។ ប៉ុន្តែ​អ្នកជំនាញ​ថា ប្រជា​ពល​រដ្ឋ​ឥណ្ឌា​រាប់​លាន​នាក់​កំពុង​តែ​រស់នៅ​ក្នុង​ភាព​ងងឹត​នៅឡើយ ។…

ទីក្រុង​ញូ​វ​ដែ​លី ៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ភូមិ​សរុប​ប្រមាណ​៦០​ម៉ឺន​ក្នុង​ប្រទេស​​ឥណ្ឌា ពេល​នេះ មាន​អគ្គិសនី​ប្រើប្រាស់​ហើយ ។ ប៉ុន្តែ​អ្នកជំនាញ​ថា ប្រជា​ពល​រដ្ឋ​ឥណ្ឌា​រាប់​លាន​នាក់​កំពុង​តែ​រស់នៅ​ក្នុង​ភាព​ងងឹត​នៅឡើយ ។

លោក Shilan Shah សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ Capital Economics បាន​ឲ្យ​ដឹង​ថា ៖« ជា​ការ​ពិត ប្រជាពលរដ្ឋ​ឥណ្ឌា​មួយ​ចំនួន​ធំ​នៅ​តែ​ខ្វះខាត​អគ្គិសនី​ប្រើប្រាស់ ។ រីឯ​អ្នក​ដែល​មាន​អគ្គិសនី​ប្រើប្រាស់​ហើយ ក៏​នៅ​តែ​ជួប​ប្រទះ​បញ្ហា​ការ​ផ្គត់ផ្គង់​ដែល​អាច​ទុកចិត្ត​បាន​ដែរ»។

រដ្ឋាភិបាល​ឥណ្ឌា​អះអាង​ថា ភូមិ​ចំនួន​១៨.០០០ មាន​អគ្គិសនី​ប្រើប្រាស់​ហើយ​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ។

យោង​តាម​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ឥណ្ឌា​ប្រមាណ​២៤០​លាន​នាក់​នៅ​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​ទេ​ក្នុង​ឆ្នាំ​២០១៧ កន្លង​មកនេះ ។

ក្រុមហ៊ុន​ផ្តល់​សេវា​របស់​រដ្ឋ​បាន​ជាប់បំណុល​យ៉ាងធ្ងន់ធ្ងរ និង​មិន​អាច​ផ្តល់​សេវាកម្ម​ស្ថិតស្ថេរ​បាន​ឡើយ ។ លើស​ពី​នេះ បញ្ហា​លួច អំពើ​ពុក​រលួយ និង​កង្វះ​ហេដ្ឋារចនា​សម្ព័ន្ធ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឥណ្ឌា​ជា​ច្រើន​គ្រួសារ​គ្មាន​អគ្គិសនី​ប្រើប្រាស់​ទៀងទាត់​ឡើយ ។

រដ្ឋាភិបាល​ឥណ្ឌា​ក៏​ចង់​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មាន​អគ្គិសនី​ប្រើប្រាស់​ផង​ដែរ តាម​រយៈ​ការ​លើកតម្កើង​ថាមពលបៃតង ។ យោង​តាម​ភ្នាក់ងារ​ថាមពល​អន្តរជាតិ​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​ពឹងផ្អែក​លើ​ធ្យូងថ្ម ស្មើនឹង​២​ភាគ​៣​នៃ​ការ​ផលិត​អគ្គិសនី ។

ល្បឿន​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ប្រទេស គឺជា​កត្តា​យ៉ាង​សំខាន់ ដែល​ជះ​ឥទ្ធិពល​លើ​ដំណើរការ​ផលិតកម្ម និង​សេដ្ឋកិច្ច​ឥណ្ឌា ។

សេដ្ឋវិទូ Shah បាន​បន្ត​ថា ៖« ការ​ផ្គត់ផ្គង់​អគ្គិសនី​ទន់ខ្សោយ នឹង​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ជួប​ការ​លំបាក​ស្ថាបនា​វិស័យ​ផលិតកម្ម​មាន​ភាព​ប្រកួតប្រជែង ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​នេះ​គ្មាន​សក្តានុពល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ