ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! 300​លាន​ដុល្លារ​រយៈពេល​តែ​3​ថ្ងៃ «Avengers: Infinity War» ស៊ី​ផុយ

5 ឆ្នាំ មុន

តាមប្រភពពីសារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រឿង ​«Avengers : Infinity War» ដែលជាប្រភេទរឿងវីរបុរសដែលផលិតដោយ «Marvel» អាច​រក​ចំណូល​ក្នុង​រយៈពេល​៣​ថ្ងៃ​ដំបូង​នៅ​អា​មេ​រិ​កបាន​ចំនួន​៣០០​លាន​ដុល្លារ បំបែក​ឯតទគ្គ​កម្ម​លើ​រឿង​«STAR…

តាមប្រភពពីសារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា រឿង ​«Avengers : Infinity War» ដែលជាប្រភេទរឿងវីរបុរសដែលផលិតដោយ «Marvel» អាច​រក​ចំណូល​ក្នុង​រយៈពេល​៣​ថ្ងៃ​ដំបូង​នៅ​អា​មេ​រិ​កបាន​ចំនួន​៣០០​លាន​ដុល្លារ បំបែក​ឯតទគ្គ​កម្ម​លើ​រឿង​«STAR WARS: THE FORCE AWAKENS» ក្នុង​ស​ប្ដា​ហ៍​ដំបូង​នៅ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៥ រក​ចំណូល​បាន​២៤៨​លាន​ដុល្លារ ។

បើ​បូក​រួម​នឹង​ចំណូល​នៅ​បរទេស​ក្នុង​រយៈពេល​ចុង​ស​ប្ដា​ហ៍​កន្លង​មក ឃើញ​ថា​រឿង «Avengers : Infinity War» អាច​រក​ចំណូល​ខ្ពស់​ដល់​ទៅ​៦៣០​លាន​ដុល្លារដែលវាជាកំណត់ត្រាខ្ពស់១បំបែក​ឯតទគ្គ​កម្ម​រឿង «Fast and Furious 8» មាន​ចំណូល​នៅ​ចុង​ស​ប្ដា​ហ៍​ដំបូងកាលពី​ខែមេសា ​ឆ្នាំ​២០១៧​ បាន​ចំនួន​៥៣០​លាន​ដុល្លារ​ ។

ក្រៅពី​នេះ​ក៏​មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ពី​ចំណូល​សរុប​នៅ​ទីផ្សារ​បរទេស​របស់​រឿង​«Avengers : Infinity War» នេះ​មិន​បាន​រួម​បញ្ចូល​ចំណូល​ពី​ប្រទេស​ចិន គឺជា​ទីផ្សារ​ភាពយន្ត​ដ៏​ធំ​ក្នុង​លំដាប់​ទី​២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​អា​មេ​រិ​ក ។ រឿង​ «Avengers : Infinity War» នឹង​កំណត់​ដាក់​បញ្ចាំង​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី​១១ ខែឧសភា​ ឆ្នាំ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ