ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោកយាយ​អាយុ​៨៣​ឆ្នាំ​មាន​កូនចៅ​ដល់​ទៅ​ជិត​១០០​នាក់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម លោក គួ​ច ចំរើន កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោកយាយ ហេង…

ខេត្តកំពង់ចាម ៖ អភិបាលខេត្ត​កំពង់ចាម លោក គួ​ច ចំរើន កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ បាន​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ លោកយាយ ហេង លេង​ហៀ​ប អាយុ​៨៣​ឆ្នាំ ដែល​ក្នុង​ក្រុម​គ្រួសារ​លោកយាយ​មាន​កូនចៅ ចៅទួត ចៅលួត សរុប​រហូត​ដល់​ចំនួន​៩៤​នាក់ នៅ​ភូមិ​ចុង​បឹង ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ។

ក្រោយ​គោរព​វិញ្ញាណក្ខន្ធ​រួច លោក​អភិបាល​ក៏​បាន​បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​៧០B ត​ភ្ជាប់​ពី​ឃុំ​ព្រែក​ពោធិ៍ ទៅ​ឃុំ​ព្រែក​រំដេង ប្រវែង​១៦​គីឡូម៉ែត្រ ដែល​ស្ថាបនា​រួចរាល់​បាន​ប្រមាណ​៩០០​ម៉ែត្រ ស្ថិត​ស្រុក​ស្រី​សន្ធរ ។

លោក គួ​ច ចំរើន បាន​បញ្ជាក់​ថា ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​៧០B​មួយ​ខ្សែ​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន តាម​រយៈ​ក្រុមហ៊ុន ប៉េង ហ៊ួ​ត ហើយ​បើ​តាម​គម្រោង​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ នឹង​ស្ថាបនា​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​មួយ​ឆ្នាំ ដើម្បី​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​បាន​ស្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ