ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ពេល​ព្រឹក​មហាសេដ្ឋី​ពិភពលោក​ម្នាក់ ថ្លៃ​មិន​ដល់​កាហ្វេ​មួយ​កែវ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន CNBC បាន​ឲ្យ​ដឹង​ថា លោក Warren Buffett ដែល​ជា​មហាសេដ្ឋី​ពិភពលោក​ជាមួយនឹង​ទឹកប្រាក់​៨៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជា​រៀងរាល់ថ្ងៃ​ពេល​ព្រឹក តែងតែ​ពិសារ​អាហារ​មិន​ថ្លៃ​ជាង ៣.១៧​ដុល្លារ​។…

តាម​ប្រភព​ព័ត៌មាន CNBC បាន​ឲ្យ​ដឹង​ថា លោក Warren Buffett ដែល​ជា​មហាសេដ្ឋី​ពិភពលោក​ជាមួយនឹង​ទឹកប្រាក់​៨៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ជា​រៀងរាល់ថ្ងៃ​ពេល​ព្រឹក តែងតែ​ពិសារ​អាហារ​មិន​ថ្លៃ​ជាង ៣.១៧​ដុល្លារ​។

មហាសេដ្ឋី​វ័យ​៨៧​ឆ្នាំ​រូប​នេះ មិន​ចូល​ចិត្ត​ចំណាយ​ច្រើន​លើ​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​គាត់​បាន​ទិញ​ផ្ទះ​ក្នុង​តម្លៃ​ត្រឹមតែ ៣១.៥០០​ដុល្លារ​កាលពី​ឆ្នាំ​១៩៥៨​។ ចំពោះ​អាហារ​ពេល​ព្រឹក​របស់​លោក គឺ​មិន​ដែល​ថា ថ្លៃ​ជាង ៣.១៧​ដុល្លារ​នោះ​ឡើយ​។

ជា​រៀងរាល់ថ្ងៃ​ក្នុង​រយៈពេល​៥០​ឆ្នាំ​មកនេះ លោក​តែងតែ​ឈប់​ទិញ​អាហារ​ពេល​ព្រឹក​នៅ McDonald’s ដែល​រួម​មាន នំ​សាច់ក្រក​ពីរ សាច់ក្រក​មួយ ស៊ុត​ចៀន​មួយ និង​ឈីស។ លោក​តែងតែ​ប្រាប់​ប្រពន្ធ​របស់​លោក​ដាក់​លុយ​ចន្លោះ​ពី​២​ដុល្លារ និង​៣​ដុល្លារ នៅ​ក្នុង​រថយន្ត​របស់​លោក​នៅ​ពេល​ព្រឹក​រៀប​ទៅ​ធ្វើការ​ជា​និច្ច​។

តើ​អ្នក​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​ចាយវាយ​របស់​មហាសេដ្ឋី​រូប​នេះ? ចូល​ផ្តល់​ជា​មតិ​ខាងក្រោម​ម្នាក់​មួយ​ៗ​មក ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ