ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​អាហារ​ស្លាបព្រា​លើក​ទី​២ ឆ្នាំ​២០១៨ នឹង​ចាប់ផ្តើម​រយៈពេល​២​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​អាហារ​ស្លាបព្រា​លើក​ទី​២ នឹង​ប្រព្រឹត្ត​ឡើង​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីតាំង ២០៤០…

រាជធានី​ភ្នំពេញ ៖ ពិព័រណ៍​អាហារ​ស្លាបព្រា​លើក​ទី​២ នឹង​ប្រព្រឹត្ត​ឡើង​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីតាំង ២០៤០ ផ្សារ​កុង​ទី​ន័​រ ចាប់ពី​ម៉ោង​៤​រសៀល​ដល់​ម៉ោង​១០​យប់ ដោយរំពឹង​ទុកថា ​មាន​អ្នកចូលរួម​១៦,០០០​នាក់​។

«​ស្លាបព្រា​» ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន ឌិ អាយ​ឌៀ ខន​សាល់​ធេ​ន​ស៊ី ឯ​.​ក គឺជា​ពិព័រណ៍​ម្ហូបអាហារ​ដ៏​ធំ​ជាងគេ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ស្តង់​លក់​ប្រមាណ​ជាង ១៦០ ហើយ​ក្នុង​នោះ​ផង​ដែរ​រួម​មាន​ស្តង់​ម្ហូបអាហារ ភេសជ្ជៈ និង​សកម្ម​ភាព​កម្សាន្ត​ផ្សេង​ៗ​ជា​ច្រើន​ទៀត​។ ស្លាបព្រា ពិព័រណ៍​ម្ហូបអាហារ​ដ៏​ធំ​ជាងគេ​បង្អស់​​របស់​កម្ពុជា ត្រូវ​បាន​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​Wing និង NagaWorld​។ ពិព័រណ៍​នេះ ត្រូវ​បាន​គាំទ្រ និង​ចូលរួម​បើក​សម្ភោ​ធ​កម្មវិធី​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ផង​ដែរ​។

លោក​ហ្គា​ឡេ​ណូ​ឈួ អគ្គនាយក​ក្រុមហ៊ុន​ឌិ អាយ​ឌៀ និង​ត្រូវ​បាន​ចាត់ទុកជា​អ្នកឯក​ទេស​ល្បីឈ្មោះ​លើ​សាជីវកម្ម​ដែល​មាន​ទំនួល​ខុស​ត្រូវ​សង្គម (​ហៅ​កាត់​ថា ស៊ី អេស អ​) ជឿជាក់​ថា ការ​ធ្វើ​ជំនួញ​ដ៏​ល្អ​អាច​នឹង​ត្រូវធ្វើ​ឡើង​ក្នុងអំឡុងពេល​ដែល​មាន​ឥទ្ធិពល​វិជ្ជ​មាន​របស់​សង្គម​ទៅ​លើ​សហគមន៍ «​នេះ​ជា​សហគមន៍ និង​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច យើង​កំពុង​លើកកម្ពស់​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​ផ្តល់​ជំនាញ​ទន់​ដល់​អាជីវករ និង​លើកទឹកចិត្ត​ពី​វិទ្យាសាស្ត្រ​ច្នៃប្រឌិត​ម្ហូបអាហារ និង​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។ យើង​​ទទួល​ជោគជ័យ​នៅ​ពេល​អ្នកលក់​របស់​យើង​ទទួល​ជោគជ័យ​» ។

កញ្ញា សៀង ស្រី​ពេ​ជ អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​មាន​ប្រសាសន៍​ថា​៖ «​មូលដ្ឋាន​ចម្បង​បំផុត​របស់​យើង​ក្នុងឆ្នាំនេះ គឺ​កាត់​បន្ថយ​កាក​សំណល់ និង​ផ្តល់​ការ​អប់​រំជា​សាធារណៈ ជា​ពិសេស​ក្នុង​ការ​លាងដៃ និង​ការ​រៀបចំ​ម្ហូបអាហារ ដើម្បី​បង្ការ​ជំងឺ​។ ៦០%​នៃ​ជំងឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ចៀសវាង​បាន​ដោយ​គ្រាន់តែ​លាងដៃ និង​អាហារ​របស់​អ្នក​»​។

ស្លាបព្រា​នឹង​ក្លាយជា​ពិព័រណ៍​ម្ហូបអាហារ​ធំ​បំផុត​នៅ​តំបន់​អាស៊ាន​នៅ​ឆ្នាំ​២០២០ និង​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ សូម​បញ្ជាក់​ថា ក្រុមហ៊ុន ឌិ អាយ​ឌៀ ខន​សាល់​ធេ​ន​ស៊ី ឯ​.​ក ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៦ ឌិ អាយ​ឌៀ ជា​ក្រុមហ៊ុន​សង្គម​មួយ​ដែល​បាន​រីក​ចម្រើន​ក្លាយជា​ក្រុមហ៊ុន​ទីផ្សារ​ឈានមុខ​គេ​មួយ​របស់​ប្រទេស​កម្ពុជា ដែល​ធ្វើការ​ជាមួយ​រដ្ឋាភិបាល និង​សាជីវកម្ម​នៅ​ទូ​ទាំង​ពិភពលោក​ចាប់​ពី​ម​ជ្ឈឹ​ម​បូព៌ា ញូ​វ​ហ្សេ​ឡេ​ន សហរដ្ឋអាមេរិក និង​ឥណ្ឌា​។ ឌិ អាយ​ឌៀ ក៏​បាន​គាំទ្រ​ដល់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ជាតិ​ដែល​មាន​អ្នក​ស្ម័គ្រចិត្ត​វ័យក្មេង​ជាង ១៥០០ នាក់ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដែរ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​សង្គម​នៅ​ក្នុង​បរិស្ថាន ការ​ថែទាំ​សុខ​ភាព និង​សិល្បៈ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ