ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះ​នឹង​ស្លា.ប់ ហេតុតែ​ចង់​ស្អាត​ពេក

5 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៣០​ឆ្នាំ​ម្នាក់​មក​ពី​រុស្ស៊ី​​បាន​ចូល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយ​ពេល​ទៅ​ឲ្យ​មិត្តភក្តិ​មិនមែន​ពេទ្យ ចាក់ Filler…

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ស្ត្រី​អាយុ​៣០​ឆ្នាំ​ម្នាក់​មក​ពី​រុស្ស៊ី​​បាន​ចូល​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយ​ពេល​ទៅ​ឲ្យ​មិត្តភក្តិ​មិនមែន​ពេទ្យ ចាក់ Filler លើ​មុខ​។

Tkachenko ដែល​ជា​ប្រជាជន​នៅ Stavropol ចង់​ធ្វើ​ឲ្យ​មុខ​ឲ្យ​កាន់តែ​ស្អាត ហើយ​ក៏​រត់​ទៅ​ឲ្យ​មិត្តភក្តិ​ដែល​ជា​គណនេយ្យករ ចាក់ Filler ឲ្យ​។ នាង​មិនដឹង​ថា Filler នោះ​គឺជា​សារធាតុ​អ្វី​ឡើយ​។ តែ​ក្រោយ​ពី​ចាក់​ភ្លាម​មុខ​របស់​នាង​ស្រាប់តែ​ឡើង​ហើម​នៅ​ម្តុំ​បបូរ​មាត់ និង​នៅ​ក្រោម​ភ្នែក​។ អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺ​នាង​មាន​អារម្មណ៍​ថា ថប់ដង្ហើម​។ ភ្លាម​នោះ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​។

នេះ​គឺជា​ការ​សម្រេចចិត្ត​ខុស​របស់​បុគ្គល​ដែល​ចង់​ស្អាត តែ​មិន​ចង់​អស់ប្រាក់​ច្រើន​។ មិត្តភក្តិ​របស់​នាង ឈ្មោះ Irina ដែល​ជា​អ្នក​ចាក់ Filler ឲ្យ​នាង មិនមែន​ជា​គ្រូពេទ្យ ហើយ​ក៏​មិន​មានចំណេះ​ដឹង​ខាង​ផ្នែក​នេះ​ដែរ​។ ពេល​នេះ​បើ​ទោះបីជា Tkachenko មិន​បាន​ស្លាប់​​ក៏​ដោយ ក៏​ប៉ូលិស​បាន​ឃាត់ខ្លួន​របស់ Irina ដែរ ដើម្បី​សាកសួរ​ចម្លើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ