ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ​សេត​វិមាន​ចាត់​ទុក​លោក​ត្រាំ ជា​មនុស្ស​ឡប់

5 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ ទូរទស្សន៍​អា​មេ​រិ​ក NBC រាយការណ៍​នា​ថ្ងៃ​ទី​៣០ មេ​សា ថា លោក JOHN KELLY…

សហរដ្ឋ​អា​មេ​រិ​ក ៖ ទូរទស្សន៍​អា​មេ​រិ​ក NBC រាយការណ៍​នា​ថ្ងៃ​ទី​៣០ មេ​សា ថា លោក JOHN KELLY អគ្គលេខាធិការ​សេត​វិមាន​ជា​ច្រើន​លើក​ចាត់​ទុក​លោក​ដូ​ណា​ល់ ត្រាំ ថា​ជា «​មនុស្ស​ឡប់​» នៅ​មុខ​បណ្តា​សមាជិក​រដ្ឋការ​លោក​ត្រាំ ហើយ​លោក​អាច​ចាក​ចេញពី​សេត​វិមាន​នា​ខែកក្កដា ខាង​មុខ​នេះ ។

ទូរទស្សន៍​នេះ​ដកស្រង់​សម្តី​មនុស្ស​៨​នាក់​នៅ​សេត​វិមាន ដោយ​ក្នុង​នោះ​៤​នាក់​អះអាង​ថា ស្តាប់​ឮ​លោក KELLY ដែល​កាន់កាប់​តំណែង​គន្លឹះ​ក្នុង​កិច្ច​ដំណើរការ​របស់​សេត​វិមាន​តាំងពី​ដំណាច់ខែ​កក្កដា ឆ្នាំ​២០១៧​មក ចាត់​ទុក​ខ្លួន​លោក​ជា​បង្អែក​រឹង​មាំ​ប្រឆាំង​គ្រោះ​មហន្តរាយ​ដោយ​ទប់ស្កាត់​បណ្តា​ការ​ទាមទារ​ដែល​ពុំ​គ្រោងទុក​មុន​ទាំងឡាយ​របស់​ប្រធានាធិបតី​មួយ​រូប ដែល​ខិតខំ​តែ​ជួយ​សង្គ្រោះ​ខ្លួនឯង ។

លោក KELLY ជា​អតីត​ឧត្តមសេនីយ៍​ផ្កាយ​៤ ដែល​លោក​ត្រាំ ធ្លាប់​ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង​កាលពី​ខែមករា ឆ្នាំ​២០១៧ រួច​លោក​ត្រូវ​ជ្រើសតាំង​ជា​អគ្គ​លេខាធិការ​សេត​វិមាន​នា​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៧ ក្រោយ​ការ​ដកហូត​តំណែង​លោក REINCE PRIEBUS ។

ប្រភព​មួយ​ចំនួន​របស់ NBC និយាយ​ពី​ការ​ចាកចេញ​របស់​លោក KELLY នា​ខែកក្កដា តែ​ប្រភព​ខ្លះ​ទៀត​ថា ពុំ​ទាន់​មាន​អ្វី​ប្រាកដប្រជា​ទេ ។ នៅ​ពុំ​ទាន់​មាន​អត្ថាធិប្បាយ​ណាមួយ​ភ្លាម​ៗ​ពី​សេត​វិមាន​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ