ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ក្រូចឆ្មារដែល​យើង​មិន​ទាន់​ដឹង

6 ឆ្នាំ មុន

អត្ថប្រយោជន៍​ចំពោះ​សុខភាព​របស់​ក្រូចឆ្មារ​មាន​ដូច​ជា ការ​ព្យាបាល​ទៅ​លើ​ករណី​ពិបាក​​រំលាយ​អាហារ ទល់លាមក បញ្ហា​មាត់​ធ្មេញ ការ​បង្ក​រោគ​ក្នុង​បំពង់ក ក្តៅខ្លួន ហូរ​ឈាម​ក្នុង​ខ្លួន រលាក​សន្លាក់ រលាក ធាត់​ជ្រុល…

អត្ថប្រយោជន៍​ចំពោះ​សុខភាព​របស់​ក្រូចឆ្មារ​មាន​ដូច​ជា ការ​ព្យាបាល​ទៅ​លើ​ករណី​ពិបាក​​រំលាយ​អាហារ ទល់លាមក បញ្ហា​មាត់​ធ្មេញ ការ​បង្ក​រោគ​ក្នុង​បំពង់ក ក្តៅខ្លួន ហូរ​ឈាម​ក្នុង​ខ្លួន រលាក​សន្លាក់ រលាក ធាត់​ជ្រុល ជំងឺ​ផ្លូវដង្ហើម​ជាដើម ។ ក្រូចឆ្មារ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ លាង​សម្អាត​ក្រពះ និង​ជួយ​ច្រោះ​ឈាម​ផង​ដែរ។

ទឹកក្រូច​ឆ្មារ​រាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ណាស់ ។ វា​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជំងឺ​ក្រួស​ក្នុង​តម្រងនោម បន្ថយ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ចុះ​សីតុណ្ហភាព​រាង​កាយ ។

ក្នុង​ក្រូចឆ្មារ​អាច​មាន​ជីវជាតិ​ជា​ច្រើន​ដូច​ជា វីតាមីន​C វីតាមីន​B6, A, E, Folate, Niacin, Thiamin, Riboflavin, Pantothenic Acid ទង់ដែង កាល់ស្យូម ជាតិ​ដែក ម៉ា​ញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម ស័ង្កសី ផូស្វ័​៊​រ និង​ប្រូ​តេ​អុ​ី​ន ។ វា​ក៏​មាន​សារធាតុ Flavonoids ដែល​ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ដែល​ប្រឆាំង​ការ​កើត​ជំងឺមហារីក​ផង​ដែរ ។

អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ដែល​ក្រូចឆ្មារ​អាច​ផ្តល់​ឲ្យ​បាន​៖
ព្យាបាល​បញ្ហា​ក្រពះ​ពិបាក​កិន​អាហារ
ទឹកក្រូច​ឆ្មារ​ជួយ​ព្យាបាល​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​មិន​រំលាយ​អាហារ និង​ទល់​លាមក។ ចូរ​ដាក់​ទឹកក្រូច​ឆ្មារ​ពីរ​បី​តំណក់​ក្នុង​ចាន ហើយ​ទទួលទាន​នោះ​វា​នឹង​ជួយ​ដល់​ការ​រំលាយ​អាហារ​ហើយ ។ វា​ដើរតួ​នាទី​ជួយ​ដល់​ការ​ច្រោះ​ឈាម និង​លាង​សម្អាត​ដែរ ។

ព្យាបាល​ការ​ក្តៅខ្លួន
ទឹកក្រូច​ឆ្មា​អាច​ព្យាបាល​អ្នក​ដែល​មាន​បញ្ហា​ជំងឺ​ផ្តាសាយ ផ្តាសាយធំ ឬ​ក្តៅខ្លួន​បាន ។ វា​នឹង​ជួយ​បញ្ចុះ​កម្តៅ​តាម​រយៈ​បង្កើន​ការ​បែកញើស ។

ថែរក្សា​មាត់​ធ្មេញ
វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ញឹកញាប់​ដែរ​លើ​ការ​ថែរក្សា​មាត់​ធ្មេញ ។ បើសិនជា​ទឹកក្រូច​ឆ្មារ​ស្រស់​ត្រូវ​បាន​លាប​នៅ​លើ​ធ្មេញ​ដែល​ឈឺ នោះ​វា​អាច​ជួយ​ដល់​ការ​បំបាត់​ភាព​ឈឺចាប់​បាន ។ ការ​ម៉ាស្សា​ទឹកក្រូច​ឆ្មា​រលើ​អញ្ចាញធ្មេញ​អាច​បញ្ឈប់​ការ​ហូរ​ឈាម​តាម​អញ្ចាញធ្មេញ ខណៈ​ពេល​ដែល​វា​លុប​បំបាត់​បញ្ហា​ក្លិន​មាត់​ផង ។ ប៉ុន្តែ​ចូរ​ចាំ​ថា ការ​ដែល​ប៉ះពាល់​នឹង​ជាតិ​អាស៊ីត​នេះ​ច្រើន​ពេក អាច​ធ្វើ​ឲ្យ​មាត់​ក្រហាយ​បាន ដូច្នេះ​ចូរ​លាង​សម្អាត​មាត់ភ្លាម​ៗ​ជាមួយ​ទឹក​ធម្មតា​ផង ។

ថែរក្សា​សក់
ទឹកក្រូច​ឆ្មារ​ត្រូវ​បាន​គេ​អះអាង​ថា មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​សក់ ។ នៅ​ពេល​លាប​ទឹក​ក្រូចឆ្មារ​នៅ​លើ​ស្បែក​ក្បាល អាច​ព្យាបាល​បញ្ហា​ដូច​ជា អង្គែ សក់​ជ្រុះ និង​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​ទាក់ទង​នឹង​សក់ និង​ស្បែក​ក្បាល​បាន ។ បើសិនជា​អ្នក​លាបទឹក​នេះ​នៅ​លើស​ក់ដោយ​ផ្ទាល់ វា​អាច​ជួយ​ផ្តល់​ភាព​រលោង​ដល់​សក់​បែប​ធម្មជាតិ​ទៀត ។

ថែរក្សា​ស្បែក
ទឹកក្រូច​ឆ្មារ​មាន​សារធាតុ​ប្រឆាំង​នឹង​មេរោគ​បែប​ធម្មជាតិ ដែល​អាច​ព្យាបាល​បញ្ហា​ដែល​ទាក់ទង​នឹង​ស្បែក​បាន ។ អ្នក​អាច​លាបទឹក​ក្រូចឆ្មារ​លើ​កន្លែង​ដែល​រលាក​បាន ដើម្បី​ជួយ​​បន្ថយ​ការ​ឈឺចាប់ ។ វា​ក៏​ល្អ​សម្រាប់​ជំងឺ​មុន និង​តាក​អក​ផង​ដែរ ។ វា​ដើរតួ​នាទី​ជា​សារធាតុ​ប្រឆាំង​ភាព​ចាស់ និង​អាច​លុប​បំបាត់​ភាព​ជ្រីវជ្រួញ និង​មុន​បាន​ទៀត ។ ការ​ដែល​ញ៉ាំ​ទឹកក្រូច​ឆ្មារ​ជាមួយ​ទឹក និង​ទឹកឃ្មុំ​នឹង​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ចែងចាំង​ផង ។

ព្យាបាល​ការ​រលាក
ការ​ប្រើប្រាស់​ទឹកក្រូច​ឆ្មារ​នៅ​លើ​កន្លែង​រលាក ចាស់​ៗ​អាច​ជួយ​លុប​បំបាត់​ស្នាម និង​ផ្តល់​ភាព​ត្រជាក់​ដល់​ស្បែក​ដែល​អាច​បន្ថយ​អារម្មណ៍​ក្រហាយ​លើ​ស្បែក​បាន​ទៀត ។

ហូរ​ឈាម​ក្នុង​ខ្លួន
វា​មាន​សារធាតុ​ប្រឆាំង​នឹង​មេរោគ និង​ជួយ​ឲ្យ​ឈាមកក ដូច្នេះ​វា​ក៏​អាច​បញ្ឈប់​ការ​ហូរ​ឈាម​បាន​ដែរ ។ អ្នក​អាច​ចាក់ទឹក​ក្រូចឆ្មារ​លើ​សម្លី​តូច​មួយ ហើយ​ដាក់​ក្នុង​ច្រមុះ​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម ។

សម្រក​ទម្ងន់
បើសិនជា​មនុស្ស​ម្នាក់​ញ៉ាំ​ទឹកក្រូច​ឆ្មារ​ជាមួយ​គ្នា​នឹង​ទឹក​ក្តៅ ឧណ្ហ​ៗ និង​ទឹកឃ្មុំ វា​អាច​ជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ល្អ ។

បន្ថយ​បញ្ហា​ផ្លូវដង្ហើម
ទឹកក្រូច​ឆ្មារ​ជួយ​ដល់​ការ​បំបាត់​បញ្ហា​ផ្លូវដង្ហើម និង​បញ្ហា​ដកដង្ហើម ជា​ពិសេស​អ្នក​ជំងឺហឺត​តែ​ម្តង ។ ដោយសារ​តែ​វា​សម្បូរ​វីតាមីន C វា​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវដង្ហើម​រយៈពេល​យូរ​បាន​ដែរ ។

ព្យាបាល​ជំងឺ​អាស​ន្ត​រោគ
ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​អាសន្ន​ត​រោគ និង​ក្រុ​ន​ចាញ់​អាច​ព្យាបាល​បាន​ជាមួយនឹង​ទឹកក្រូច​ឆ្មារ ដោយសារ​តែ​វា​ដើរតួ​នាទី​ជា​សារធាតុ​ច្រោះ​ឈាម ។

បន្ធូរ​ក្នុង​ប្រអប់ជើង
ក្រូចឆ្មារ​គឺជា​សារធាតុ​ប្រឆាំង​មេរោគ និង​ផ្តល់​ក្លិន​អា​រ៉ូ​ម៉ា ហើយ​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​បន្ធូរ​ក្នុង​ប្រអប់ជើង​ដែរ ។ ចូរ​លាយ​ទឹកក្រូច​ឆ្មា​ក្នុង​ទឹក​ក្តៅ ឧណ្ហ​ៗ ហើយ​ជ្រលក់​ជើង​ទៅ​ក្នុង​នោះ​ដើម្បី​បន្ថយ​ភាព​តឹង​របស់​សាច់ដុំ​ប្រអប់ជើង​ផង ។

ព្យាបាល​ជំងឺ​រលាក​សន្លាក់
វា​ក៏​មាន​សារធាតុ​បញ្ចុះ​ទឹកនោម​ដែរ ហើយ​អាច​ព្យាបាល​ការ​រលាក​សន្លាក់​ជា​ច្រើន​ទៀត​។ វា​ជួយ​ច្រោះ​បាក់តេរី និង​ជាតិពុល​ពី​ក្នុង​រាង​កាយ ។

ការ​បង្ក​រោគ​ក្នុង​បំពង់ក
ក្រូចឆ្មារ​គឺជា​ផ្លែ​ឈើ​ដ៏​ឆ្លាត​វៃ​មួយ​ដែល​អាច​ប្រឆាំង​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​បង្ក​រោគ​ក្នុង​បំពង់ក​បាន ដោយសារ​តែ​វា​ត្រូវ​បាន​គេ​ដឹង​ថា​មានមុខ​ងារ​ប្រឆាំង​នឹង​បាក់តេរី ។

គ្រប់គ្រង​សម្ពាធ​ឈាម
ការ​ញ៉ាំ​ទឹកក្រូច​ឆ្មារ​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​បេះដូង ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ។ វា​នឹង​ជួយ​គ្រប់គ្រង​ដល់​ការ​លើស​សម្ពាធ​ឈាម វិលមុខ និង​ចង្អោរ​តាម​រយៈ​ផ្តល់​នូវ​អារម្មណ៍​រំងាប់​អារម្មណ៍​ទាំង​ផ្លូវ​កាយ និង​ចិត្ត ។ វា​ក៏​ជួយ​បន្ថយ​អារម្មណ៍​តានតឹង​ខាង​ផ្លូវចិត្ត និង​បាក់ទឹកចិត្ត​ផង​ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ