ព្រះរាជពិធីច្រត់ព្រះនង្គ័លនឹងប្រារព្ធធ្វើនៅខេត្តស្វាយរៀង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចវិបុលសេនាភក្តី សាយ…
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចវិបុលសេនាភក្តី សាយ…
រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ព្រះបរមរាជវាំង ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជាច្រើនរូបទៀត ស្ដេចយាង និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីពីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង ក្នុងឆ្នាំនេះ ។
អាជ្ញាធរខេត្តស្វាយរៀង បានអះអាងថា រាជរដ្ឋាភិបាលសម្រេចជ្រើសយ កខេត្តស្វាយរៀងជាទីកន្លែងប្រារព្ធពិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅទីព្រះស្រែក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដើម្បីជូនដំណឹងដល់ ប្រជាពលរដ្ឋនៅក្នុងប្រទេសឲ្យដឹងពីរដូវធ្វើស្រែចម្ការបានមកដល់ និងដើម្បីផ្សង ប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខនេះផងដែរ ៕
ចែករំលែកព័តមាននេះ