ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលឹកដើម្បី​ដាស់តឿន… ករណីឡានបុកគ្នា​មុខ​រោង​ការ​ដ៏រន្ធត់​

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រថយន្ត​២​គ្រឿង​​បាន​ត្របាក់​គ្នា​នៅ​មុខ​រោងការ​ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​​ និងរបួសធ្ងន់​ម្នាក់ ព្រមទាំង​ខូចខាត​សម្ភារ​រោងការមួយ​ចំនួន ជាមួយ​នេះ​ក៏​ធ្វើ​ឱ្យ​កូនកំលោះ​កូនក្រមំ​ុ​ដែល​កំពុង​រៀបចំ​ទទួល​ភ្ញៀវ​តក់ស្លុត​ព្រលឹង​ចុង​សក់ ។ ហេតុការណ៍​ដែល​កម្រ​កើត​មាន បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​…

ខេត្តកណ្តាល ៖ រថយន្ត​២​គ្រឿង​​បាន​ត្របាក់​គ្នា​នៅ​មុខ​រោងការ​ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​​ និងរបួសធ្ងន់​ម្នាក់ ព្រមទាំង​ខូចខាត​សម្ភារ​រោងការមួយ​ចំនួន ជាមួយ​នេះ​ក៏​ធ្វើ​ឱ្យ​កូនកំលោះ​កូនក្រមំ​ុ​ដែល​កំពុង​រៀបចំ​ទទួល​ភ្ញៀវ​តក់ស្លុត​ព្រលឹង​ចុង​សក់ ។ ហេតុការណ៍​ដែល​កម្រ​កើត​មាន បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​
និង​៥​នាទី​ល្ងាច​ថ្ងៃ​ទី២៧ ​មេសា កន្លងមក ស្ថិត​នៅ​ផ្លូវ​លេខ​ជាតិ​២១ ស្ថិត​ក្នុងភូមិ​ឫស្សី​ដាច់ ឃំ​ុ​ព្រែក​អំបិល ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​នោះ មាន​រថយន្ត​មួយ​គ្រឿង​ម៉ា​កវី​ស្តូ ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AE-៨៩៥២ បើកបរ​ដោយ​ឈ្មោះ លឿង ថៃ​ឡឺ​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណា​ម មាន​ទីលំនៅ​ក្នុង​ឃុំ​ខាន់​អាង ស្រុក​អាន់​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ។ លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​កលេខ ព្រះ​សីហ​នុ ៣A-៥៥៦៨ បើកបរ​ដោយ​ឈ្មោះ ណុ​ល ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រួម​ដំណើរ​ដោយ​ឈ្មោះ គា ឆាង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ដូច​គ្នា ជា​ព្រូ មាន​ទី​លំនៅ​ក្នុងភូមិព្រែក​សុ​ឹ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ជាមួយ​គ្នា​និង​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​បុក​គ្នា​នោះ​គឺ​ពេញទំហឹង បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ត​វី​ស្តូជា​ជនជាតិ​វៀត​ណាម​កៀប​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុងរថយន្ត ។ ឯ​រថយន្ត​ធំ​ជ្រុល​ទៅ​បុក​បុរស​ម្នាក់​ឈ្មោះ ម៉ា​ន់ ម៉ុ​ន អាយុ​៦៥​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ឫស្សី​ដាច់ ឃុំ​ព្រែក​អំបិល ដែល​កំពុង​ឈរ​ទទួលភ្ញៀវ​នៅ​ចិញ្ចើម​ផ្លូវ​រង​របួស​ធ្ងន់ ។បន្ទាប់​មក រថយន្ត​ធំ​ជ្រុល​ទៅ​បុក​សម្ភារ​នៅ​ខាងមុខ​រោងការ​ទៀត បណ្តាល​ឲ្យ​ខូចខាត​ម៉ា​សី​ុ​នថត​​វី​ដេ​អូ អំ​ពូ​ល​ភ្លើង​LED កៅអី​កាត់សក់ ព្រមទាំង​ជើង​ថត​វី​ដេ​អូ​មួយ​ចំនួន​ទៀត ។ ឯ​កូនកំលោះ​កូនក្រមុំ ដែល​កំពុង​​ចាំ​ទទួលភ្ញៀវ​ភ័យព្រលឹង​ចុង​សក់ តែ​មិន​មាន​រងគ្រោះថ្នាក់​ក្នុង​ហេតុការណ៍​នេះ​ទេ ។ចំពោះ​បុរស​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ឯ​រាជធានី​ភ្នំពេញ រីឯ​សព​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែកអ្នក​បើករថយន្ត​ធំ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុ​ល​ស្អាង ។

មន្ត្រី​នគរបាល​និយាយ​ថា ហេតុការណ៍​នេះបង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​តូច​បើក​ចូលចំណែក​​ខាងស្ដាំ​ដៃ​នៃ​រថយន្ត​ធំ ព្រោះតែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ចំណែក​អ្នកបើកបរ​រថយន្ត​ធំ​បើក​ក្នុង​ល្បឿន​លឿន​និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដែរ ខណៈ​លើ​កំណាត់​ផ្លូវ​នេះ​ត្រូវ​បាន​គេ​ធ្វើ​រោងការ​និង​មាន​ភាព​អូ​៊​អរ​នៅ​មុខ​រោងការ​ផង ។

ព័ត៌មាន​ទាក់ទិន​នឹង​រោងការ​ដែល​ធ្វើ​លើ​កំណាត់​ផ្លូវ តែង​កើត​ឡើងជា​រឿយ​ៗ​រហូត​មាន​ករណី​ខ្លះ រថយន្ត​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ បុក​ចូល​ទៅ​ក្នុង​រោង​ក៏​មាន​ដែរ ៕

អត្ថបទសរសេរ ដោយ