ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍ឆេះផ្ទះ៦ខ្នងនេះ ពិតជាអាណិតស្ត្រីស្លា.ប់ក្នុងភ្លើង​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​លំនៅ​ឋាន​ចំនួន​៦​ល្វែង​យ៉ាង​សន្ធោសន្ធៅ​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមេ​សា នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​លំនៅ​ឋាន​ចំនួន​៦​ល្វែង​យ៉ាង​សន្ធោសន្ធៅ​ស្ទើរ​ទាំងស្រុង កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមេ​សា នៅ​ភូមិ​១៣​មក​រា សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​គេ​សង្ស័យ​ថា​ អាច​បណ្ដាលមក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ។ លោក រៀម សា​រ៉េ​ត នាយ​រង​ការិយាល័យ​បង្ការ ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​ខេត្ត​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ ​គឺជាផ្ទះល្វែង​ដែល​ភាគច្រើន​សាងសង់​ពី​ឈើ​ប្រក់​ស័​ង្កសី ។ អគ្គិភ័យ​បាន​ឆេះ​​រាល​ដាល​​អស់​ផ្ទះ​៦ល្វែង ក្នុង​នោះ​៥​ល្វែង​រង​ការ​ខូចខាត​ទាំងស្រុង រីឯ​១​ល្វែង​ទៀត​ឆេះ​អស់​៣០% ។

លោក រៀម សា​រ៉េ​ត បាន​សរសេរ​ក្នុង​របាយការណ៍​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​មាន ១-​ឈ្មោះ ឆាង សា​រឿ​ន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ២-​ឈ្មោះ ស្រ៊ុ​ន វឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ៣-​ឈ្មោះ ឆុ​ន សុភាព ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ៤-​ឈ្មោះ លី សី​ុ​ញ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៥-​ឈ្មោះ លី សុខ​ខេ​ង ភេទ​ស្រី អាយុ​៦០​ឆ្នាំ និង​៦-​ឈ្មោះ គឹ​ម សៀន ភេទ​ស្រី អាយុ​៦៣​ឆ្នាំ (​ស្លាប់​នៅ​ក្នុងផ្ទះ​) ។ លោក រៀម សា​រ៉េ​ត បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​ដំបូង អគ្គិភ័យ​នេះ​ទំនង​អាច​បណ្ដាលមក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី ដែល​ផ្ដើម​ចេញពីផ្ទះ​របស់​ឈ្មោះ ឆាង សា​រឿ​ន ហើយ​ក៏​ឆេះ​រាលដាល​រហូត​អស់​៦​ល្វែង និង​មាន​ស្លាប់​មនុស្ស​តែ​ម្ដង ។ សាក្សី​នានា​នៅ​ក្បែរ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩​យប់ ​មុន​ពេល​កើតហេតុ គេ​ឃើញ​កូនប្រុស​ម្ចាស់ផ្ទះ​​ឈ្មោះ ឆាង សា​រឿ​ន បាន​ចាក់​ធុងបាស់​យ៉ាង​លាន់កក្រើក លុះដល់​ម៉ោង​ជិត​១០​យប់​ក៏​បិទ​ស្ងាត់​សំឡេង ប៉ុន្តែ​ក្រោយ​ពី​បិទ​បាន​ប្រហែល​កន្លះ​ម៉ោង ក៏​ស្រាប់តែ​មាន​អគ្គិភ័យ​កើតឡើង​តែ​ម្ដង ។ សាក្សី​ដដែល​បញ្ជាក់​ថា ពេល​អគ្គិភ័យ​ចាប់ផ្ដើម​ដំបូង​គឺ​គេ​ឃើញ​ឆេះ​ចេញពីផ្ទះ​ឈ្មោះ ឆាង សា​រឿ​ន នេះ​មុនគេ ហើយ​ក៏​ឆេះ​រាលដាល​ដល់​ផ្ទះ​ជាប់​គ្នា​នោះ​ជា​បន្តបន្ទាប់ ។

ដោយឡែក ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ គឹ​ម សៀន ត្រូវ​អ្នក​ភូមិ​និយាយ​ថា គឺ​គាត់​ស្នាក់នៅ​ក្នុងផ្ទះ​តែ​ម្នាក់ឯង ឯ​ប្ដី​របស់​គាត់​នៅ​ឯ​រាជធានី​ភ្នំពេញ ។ ពេល​ត្រូវ​ភ្លើង​ឆេះ ស្ត្រី​រង​គ្រោះ​បាន​ព្យាយាម​រត់​ចេញពីផ្ទះ​ដែរ តែ​រត់​ចេញ​មិន​រួច​ដោយសារ​ជាប់​សោ​ទ្វារ ហើយ​ភ្លើង​ឆេះ​លឿន​ពេក បើ​ទោះជា​អ្នក​ភូមិ​ព្យាយាម​ជួយ​សង្គ្រោះ​ក៏​មិន​អាច​ចូល​ជួយ​គាត់​បាន ។

លោកនាយ​រង​ការិយាល័យ​និយាយ​ថា បើ​តាម​សាកសួរ​ជំហាន​ដំបូង ស្ត្រី​រង​គ្រោះ​បាន​ចាក់សោ​ទ្វារ​យ៉ាង​តិច​ក៏​២​ជាន់​ដែរ ព្រោះ​គាត់​ស្នាក់​នៅ​ម្នាក់ឯង ដូច្នេះ​ហើយ​ទើប​គាត់​មិន​អាច​បើក​រត់​ចេញ​ទាន់​ពេល​វេលា​ខណៈ​ភ្លើង​កំពុង​ឆេះ​។ ចំពោះ​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អគ្គិភ័យ​វិញ លោកនាយ​រង​ការិយាល័យ​រូប​នេះ​បញ្ជាក់​ដែរ​ថាបើ​តាម​ព័ត៌មាន​ដែល​មន្ត្រី​ការិយាល័យ​របស់​លោក​ទទួល​បាន​ជំហាន​ដំបូង ក៏​ដូច​ការ​អះអាង​របស់​អ្នក​ភូមិ​ដែរ គឺ​អាច​ផ្ដើម​ចេញពីផ្ទះ​របស់​ឈ្មោះ ឆាង សា​រឿ​ន ។ ទោះជា​យ៉ាងណា នេះគ្រាន់តែ​ជា​​ការ​សន្និដ្ឋាន​បឋម​ប៉ុណ្ណោះ ដែល​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ។ លោក រៀម សា​រ៉េ​ត បញ្ជាក់​ថា ជាមួយនឹង​គ្រោះ​អគ្គិភ័យ​នេះ ម្ចាស់ផ្ទះ​នីមួយ​ៗ​ទំនង​បាត់បង់​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង​តែ​ម្ដង ដោយ​សារ​តែ​អគ្គិភ័យ​នេះ​ខ្លាំង​និង​ឆេះ​លឿន​ទាំង​កណ្តាល​យប់​។ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ចំណាយ​ទឹក​អស់​១២​រថយន្ត ទើប​អាច​ទប់ស្កាត់​និង​ធ្វើ​ឱ្យ​ឥទ្ធិពល​ភ្លើង​ថមថយ​បាន ។

អត្ថបទសរសេរ ដោយ