អាជ្ញាធរខណ្ឌដូនពេញចុះប្រមែប្រមូលជនអនាថា និងស្ត្រីរកស៊ីផ្លូវ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្លាំងប្រជាការពារខណ្ឌដូនពេញ ដឹកនាំដោយ លោក យស់ យុទ្ធី អភិបាលរងខណ្ឌ នៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៣០…
រាជធានីភ្នំពេញ ៖ កម្លាំងប្រជាការពារខណ្ឌដូនពេញ ដឹកនាំដោយ លោក យស់ យុទ្ធី អភិបាលរងខណ្ឌ នៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៣០…
រាជធានីភ្នំពេញ ៖ កម្លាំងប្រជាការពារខណ្ឌដូនពេញ ដឹកនាំដោយ លោក យស់ យុទ្ធី អភិបាលរងខណ្ឌ នៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ បានចុះយុទ្ធនាការប្រមូលជនអនាថា ស្ត្រីរកស៊ីផ្លូវភេទ និងអ្នកសុំទាន ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ។
លោក យស់ យុទ្ធី បានឲ្យដឹងថា លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និងស្រីរកស៊ីផ្លូវភេទនៅទីតាំងរមណីដ្ឋានវត្តភ្នំ សួនមិត្តភាពកម្ពុជា-ថៃ ជុំវិញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ប្លុកតាំប៉ា ក្នុងវត្តកោះ និងក្នុងតំបន់បឹងកក់ ជាលទ្ធផលឃាត់ខ្លួនមនុស្សបានចំនួន២៦នាក់ ជនអនាថាចំនួន១២នាក់ (ស្ត្រី០២នាក់) ស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់ អ្នករត់ម៉ូតូឌុបស្ត្រីរកស៊ីផ្លូវភេទចំនួន០៣នាក់ និងភេទទីបីចំនួន០១នាក់ រួមជាមួយម៉ូតូចំនួន០២គ្រឿង ។
ជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបញ្ជូនមកសាលាខណ្ឌដូនពេញ និងបានបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ត ។ លោក យស់ យុទ្ធី បានបញ្ជាក់ថា កន្លងមកសាលាខណ្ឌដូនពេញបានចុះយុទ្ធនាការប្រមូលជនអនាថាស្ត្រីរកស៊ីផ្លូវភេទ និងអ្នកសុំទានដូចភ្លៀងរលឹមផងដែរ ៕
ចែករំលែកព័តមាននេះ