ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ត្រូវ​បាន​ដោះ​លែង​លោក ញឹក ប៊ុ​ន​ឆៃ មាន​អ្នក​ទៅ​ជួប​នៅផ្ទះ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ លោក ញឹក ប៊ុ​ន​ឆៃ បាន​បង្ហោះ​រូបភាព​លោក​ចំនួន​ពីរ​សន្លឹក​ដែល​មាន​សាច់ញាតិ និង​មិត្តភក្តិ​ទៅ​សួរសុខទុក្ខ ក្រោយ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ PJ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ លោក ញឹក ប៊ុ​ន​ឆៃ បាន​បង្ហោះ​រូបភាព​លោក​ចំនួន​ពីរ​សន្លឹក​ដែល​មាន​សាច់ញាតិ និង​មិត្តភក្តិ​ទៅ​សួរសុខទុក្ខ ក្រោយ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ PJ ។
ប្រភព​ដដែល​បាន​សរសេរ​ថា ៖ «​លោក​ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​តុលា​បញ្ជារ​ឲ្យ​ដោះ​លែង ហើយ​ពេល​នេះ​កូនចៅ​គាត់​កំពុង​តែ​សួរសុខទុក្ខ​គាត់ នៅ​ក្នុង​គេហដ្ឋាន​របស់​គាត់​ផង ដែរ​» ។

រម្លឹក​ថា លោក លី លឹប​ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៣០ មេ​សា ២០១៨ បាន​ចេញ​ដីកា​ដោះ​លែង​លោក ញឹក ប៊ុ​ន​ឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ។
សូម​រំលឹក​ថា លោក ញឹក ប៊ុ​ន​ឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ សីហា ២០១៧ ពាក់ព័ន្ធ​ករណី​ផ្តល់​ទីតាំង​ផលិត​គ្រឿងញៀន ក្នុង​អំឡុង​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់ និង​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​PJ ជា​បណ្តោះអាសន្ន អស់​រយៈពេល​ជិត​៩​ខែ ។ ពេល​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឱ្យ​ដោះ​លែង​ពី​ពន្ធនាគារ​វិញ ដោយ​បាន​បញ្ជាក់​ថា (​បង្គាប់​មក​លោក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​រាជធានី​ភ្នំពេញ PJ ឱ្យ​ដោះ​លែង​ជន​ត្រូវ​ចោទ​ឈ្មោះ ញឹក ប៊ុ​ន​ឆៃ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទីកន្លែង​កំណើត ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្តបាត់ដំបង ។ មាន​ទីលំនៅ​នៅ​មុន​ពេល​ឃាត់ខ្លួន ផ្ទះ​លេខ​២២G ផ្លូវ​កែវ​ចិន្តា ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ឪពុក​ឈ្មោះ ញឹក ឆេ​ន (​ស្លាប់​) ម្តាយ​ឈ្មោះ អួន សា​ម៉េ​ត (​ស្លាប់​) ប្រពន្ធ​ឈ្មោះ សម សុភាព មានកូន​៤​នាក់ ទោស​ពី​មុន​គ្មាន ជា​នីតិជន​)​។ ដីកា​នេះ​បញ្ជាក់​ទៀត​ថា ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម ការ​ត្រួតពិនិត្យ​ពី​បទ​សមគំនិត​ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០០៧ តាម​មាត្រា​២៩ នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​៣៨.១​ថ្មី ចំណុច​ទី​៤ មាត្រា​៣២.១ ចំណុច​ទី​៤.​ង នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០០៥ ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បើសិនជា​ឈ្មោះ​នេះ មិន​ត្រូវ​បាន​ឃុំខ្លួន​ពី​បទល្មើស​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ