ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​មួយ​ខែ កើតឡើង​៣១៦​លើក ស្លា.ប់​១៧៧​នាក់ រង​របួសធ្ងន់​ស្រាស​៤៧៤​នាក់

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ខែ​គិត​ពី​ថ្ងៃ​ទី​១-៣០ ខែមេសា ឆ្នាំ​២០១៨ កើត​ឡើ​៣១៦​លើក ធៀប​នឹង​ខែមីនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ខែ​គិត​ពី​ថ្ងៃ​ទី​១-៣០ ខែមេសា ឆ្នាំ​២០១៨ កើត​ឡើ​៣១៦​លើក ធៀប​នឹង​ខែមីនា ឆ្នាំ​២០១៨ កើន​៦៥​លើក ស្មើ​២៦% ស្លាប់​១៧៧​នាក់ កើន​៣២​នាក់ ស្មើ​២២% របួសធ្ងន់​២៩៨​នាក់ កើន​៤៥​នាក់ ស្មើ​១៨% របួសស្រាល​១៧៦​នាក់ កើន​១៦​នាក់​ស្មើ​១០% ។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​១០០​លើក ស្លាប់​៥៨​នាក់​,​ស្រវឹង​២៦​លើក ស្លាប់​១៤​នាក់​, ប្រជែង​៤១​លើក​ស្លាប់​២៤​នាក់​, មិន​ប្រកាន់​ស្តាំ​៤៣​លើក​ស្លាប់​១៩​នាក់​, មិន​គោរព​សិទ្ធិ​៥១​លើក ស្លាប់​២៣​នាក់​, បត់ គ្រោះថ្នាក់​៣៧​លើក ស្លាប់​២០​នាក់​,​ងងុយដេក​៤​លើក ស្លាប់​៧​នាក់​, កត្តា​យាន​១១​លើក ស្លាប់​១២​នាក់ ។

របួស​សរុប​៤៧៤​នាក់ ម៉ូតូ​ធុន​ធ្ងន់​២៥៥​នាក់ (​មិន​ពាក់មួក​១៦០​នាក់​), ម៉ូតូ​ធុន​ស្រាល​១២០​នាក់ (​មិន​ពាក់មួក​៦៨​នាក់​), រថយន្ត​តូច​របួស​៤៩​នាក់​, រថយន្ត​ធំ​របួស​២៨​នាក់​, យាន​ផ្សេង​ៗ​របួស​៣​នាក់​, ថ្មើរជើង​១៩​នាក់​។ យាន​ខូចខាត ម៉ូតូ​៣៤៧​គ្រឿង​,​រថយន្ត​តូច​១៥៦​គ្រឿង​, រថយន្ត​ធំ​៥៤​គ្រឿង​,​ផ្សេង​ៗ២២​គ្រឿង​,​ថ្មើរជើង​៣៤​នាក់​។ រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ព្រះ​សីហ​នុ​១៨​លើក​ស្លាប់​១៨​នាក់ របួស​២៣​នាក់​, ភ្នំពេញ​៣៧​លើក ស្លាប់​១៥​នាក់ របួស​៣៨​នាក់​, កណ្តាល​១៧​លើក ស្លាប់​១៥​នាក់ របួស​១៦​នាក់​,​សៀមរាប​១១​លើក ស្លាប់​១៤​នាក់​របួស​៣២​នាក់​, ស្វាយ​រៀង​១៥​លើក ស្លាប់​៩​នាក់ របួស​២០​នាក់​, កំពង់ធំ​១៥​លើក ស្លាប់​៩​នាក់​របួស​២៧​នាក់​, បាត់ដំបង​២៩​លើក ស្លាប់​៨​នាក់ របួស​៣៩​នាក់​,​កំពត​១៥​លើក ស្លាប់​៨​នាក់​របួស​១៨​នាក់ និង​ខេត្តបន្ទាយមានជ័យ​១៧​លើក ស្លាប់​៧​នាក់​របួស​៣៦​នាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ