ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​កាត់ដៃជើង​ចោល​ទាំង​៤ ព្រោះតែ​ស្នាម​ឆូត​ដ៏​តូច

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​គ្រូពេទ្យ​សម្រេចចិត្ត​ថា កាត់ដៃជើង​ចោល ដោយសារ​តែ​មាន​ស្នាម​ឆូត​តូច​មួយ​លើ​ម្រាមដៃ​។…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ស្ត្រី​ចំណាស់​អាយុ​៥៤​ឆ្នាំ ត្រូវ​បាន​គ្រូពេទ្យ​សម្រេចចិត្ត​ថា កាត់ដៃជើង​ចោល ដោយសារ​តែ​មាន​ស្នាម​ឆូត​តូច​មួយ​លើ​ម្រាមដៃ​។

លោកយាយ Marguerite Henderson ប្រាប់​ថា លោកយាយ​ឃើញ​មាន​ស្នាម​ឆូត​តូច​មួយ​លើ​ម្រាម​ចង្អុល ដោយ​មិនដឹង​មូលហេតុ​។ គាត់​ដឹង​ថា វា​ជា​ស្នាម​ឆូត​នឹង​របស់​អ្វីមួយ តែ​គាត់​មិនដឹង​ថា វា​ជា​របស់​អ្វី​នោះ​ទេ​។ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​មក ស្រាប់តែ​វា​ឡើង​ហើម​ដល់​ថ្នាក់​បង្ក​ទៅ​ជា «Septic Shock» ឬ «​ស្ហុ​ក​ដោយសារ​តែ​មេរោគ​»​។ ដល់​ថ្នាក់​លោក​យាយ​ដើរ​មិន​រួច មាត់​ឡើង​ស្វាយ ហើយ​ស្បែក​ឡើង​ទៅ​ជា​ពណ៌​ប្រផេះ​អស់​។

គ្រូពេទ្យ​បាន​ប្រាប់​កូនចៅ​របស់​លោកយាយ​ឲ្យ​ត្រៀម​ចិត្ត ព្រោះ​ពួក​គេ​នឹង​ដាក់​លោក​យាយ​ឲ្យ​សន្លប់​រយៈពេល​៧​ថ្ងៃ ដើម្បី​ធ្វើការ​ជួយ​សង្គ្រោះ​។ ការ​ដាក់​ឲ្យ​សន្លប់​នេះ អាច​នឹង​ធ្វើ​ឲ្យ​លោកយាយ​ទៅ​រហូត​មិន​ត្រឡប់​។ ម្យ៉ាងទៀត គ្រូពេទ្យ​បាន​សម្រេចចិត្ត​កាត់​ជើង និង​ដៃ​ទាំង​បួន​របស់​លោកយាយ​ចោល ដោយសារ​តែ​មេរោគ​បាន​ធ្វើ​ឲ្យ​វា​ខ្មៅ​ស្អុយ​អស់រលីង​។ កូនចៅ​របស់​លោកយាយ​នៅ​តែ​មិន​អស់សង្ឃឹម ហើយ​ព្រម​ឲ្យ​គ្រូពេទ្យ​ធ្វើ​តាម​ការ​គួរ​។ គ្រាន់តែ​ស្នាម​តូច​មួយ ក៏​អាច​ឲ្យ​មេរោគ​ចូល​វាយលុក​បាន​ដែរ​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ