ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ពី​ថ្ងៃនេះ​ទៅ​ម្តាយ​លែង​បាន​ឲ្យ​ចំណីអាហារ​ចិញ្ចឹម​កូន​ទៀត​ហើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នារី​ម្នាក់​ដោយសារ​តែ​ការ​តស៊ូ ដើម្បី​ចិញ្ចឹម​កូន និង​ចែករំលែក​ទុក្ខ​លំបាក​បន្ទុកគ្រួសារ​នារី​ម្នាក់​បាន​បាត់បង់​ជីវិត​គ្រា​ដឹក​បន្លែ​ត្រី​សាច់​ទៅ​លក់​តាម​ភូមិ​ជនបទ ហើយ​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ…

ខេត្តស្ទឹងត្រែង ៖ នារី​ម្នាក់​ដោយសារ​តែ​ការ​តស៊ូ ដើម្បី​ចិញ្ចឹម​កូន និង​ចែករំលែក​ទុក្ខ​លំបាក​បន្ទុកគ្រួសារ​នារី​ម្នាក់​បាន​បាត់បង់​ជីវិត​គ្រា​ដឹក​បន្លែ​ត្រី​សាច់​ទៅ​លក់​តាម​ភូមិ​ជនបទ ហើយ​ជួប​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នា​វេលា​ទៀប​ភ្លឺ​មេឃ​បង្អុរ​ទឹកភ្លៀង និង​ធ្លាក់​អាប់​ខ្លាំង​នារី​រង​គ្រោះ​បាន​ចេញពីផ្ទះ​កាត់​ដំណក់ទឹកភ្លៀង​មក​ផ្សារ ដើម្បី​ប្រមែប្រមូល​ទិញ​បន្លែ ត្រី សាច់ ចំណីអាហារ យក​ទៅ​លក់​បន្ត ។ ប្រភព​បន្ត​ថា បន្ទាប់​នាង​ទិញ​របស់របរ​គ្រប់គ្រាន់​អស់ហើយ នាង​បន្ត​ចេញពី​ផ្សារ​ស្ទឹង​ត្រែង​ដោយ​ធ្វើ​ដំណើរ​កាត់​ភ្លៀង ឆ្ពោះទៅ​កាន់​ទី​ភូមិ​ជនបទ​លុះដល់​ចំណុច​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រណីត​ចត​ចោល​លើ​ដងផ្លូវ ដោយ​មេឃ​ភ្លៀង​និង​ធ្លាក់​អាប់​មិនឃើញ ក៏​បាន​ទៅ​បុក​ម៉ូតូ​ដឹកឈើ​ទុក​លើ​ផ្លូវ​ចោល​នោះ​ពីក្រោយ បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ដួល​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ៗ​មួយ​រំពេច ។

យោង​តាម​បុរស​ជា​ប្តី​ឈ្មោះ ឡូញ ជឿន អាយុ​៣២​ឆ្នាំ ជា​មន្ត្រី​យោធា​នៅ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ អូរ​ពង់​មាន់បាន​រៀបរាប់​ថា នារី​រង​គ្រោះជា​ប្រពន្ធ​របស់​ខ្លួន​នាង​ឈ្មោះ នុ​ត ស្រី​ទុំ អាយុ​២៦​ឆ្នាំ អ្នក​ទាំង​ពីរ​មានកូន​ប្រុស​ម្នាក់ អាយុ​ជាង​៤​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក បច្ចុប្បន្ន​រស់នៅ​អូរ​ពង់​មាន់​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។
បុរស​ជា​ប្តី​បន្ត​ថា ប្រពន្ធ​របស់​ខ្លួន​តែង​ក្រោកពីដំណេក​នៅ​ពេល​ព្រឹក​ព្រ​ហៀ​ម​រុះ​រាន់​ទៅ​ផ្សារ​ទីរួមខេត្ត​ទិញ​បន្លែបង្កា​ត្រី សាច់ និង​អាហារ​រួម​ផ្សំ ដើម្បី​ដឹក​យក​ទៅ​លក់​បន្ត​នៅ​តាម​ភូមិ​ជនបទ​តែ​នៅ​ព្រឹក​នេះ​បែរជា​ជួប​គ្រោះ​អកុសល​បែប​នេះ ។

ទាក់ទិន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ខាងលើ គឺ​បង្ក​ឡើង​ដោយសារ​ម៉ូតូ​ដឹកឈើ ព្រោះ​មុន​ពេល​កើតហេតុ​ម៉ូតូ​ដឹកឈើ​នោះ​ខូច​ហើយ​ម្ចាស់​ម៉ូតូ​មិន​បាន​អូស​ម៉ូតូ​នោះ​ចេញពី​ទ្រូងផ្លូវ​ឡើយ បែរជា​ទុក​ម៉ូតូ​ចោល​លើ​ដងផ្លូវ​ហើយ​មិន​បាន​ដាក់​សញ្ញា​មុខក្រោយ​ឡើយ ។

ក្រោយ​កើតហេតុ​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើ​កំណត់ហេតុ​វាស់វែង និង​ប្រគល់​សព​ជូន​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ចំណែក​ម្ចាស់​ម៉ូតូ​ដឹកឈើ បន្ទាប់​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ក៏​បាន​រត់គេច​ខ្លួន​បាត់​នៅ​ពេល​កើតហេតុ​នោះ​ដែរ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​អូរ​ពង់​មាន់ ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ស្ទឹង​ត្រែង​ក្រុង​ស្ទឹង​ត្រែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ