ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បោះជំរំ​មិត្តភាព​យុវជន​កម្ពុជា​-​វៀតណាម​លើក​ទី​៧

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នា​រាត្រី​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង…

ខេត្តកោះកុង ៖ នា​រាត្រី​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ លោកស្រី មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​ជា​អ​ធិ​តី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បោះជំរំ​មិត្តភាព​យុវជន​កម្ពុជា​-​វៀតណាម លើក​ទី​៧ ដែល​រៀបចំ​ឡើង​នៅ​ទីលាន​តារាង​បាល់​មុខ​សាលាខេត្ត​ចាស់ ។ អញ្ជើញ​ចូលរួម​ក្នុង​ពី​នេះ​រួម​មាន គណៈប្រតិភូ​ខេត្ត និង​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះ​សីហ​នុ ខេត្តតាកែវ ខេត្តកោះកុង រាប់រយ​នាក់ និង​គណៈប្រតិភូ និង​សម្ព័ន្ធ​យុវជន​ខេត្ត​គៀន​យ៉ាង សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ប្រមាណ​ជា​៣០០​នាក់ ។

ថ្លែង​ក្នុង​ពិធី​នេះ លោកស្រី​គណៈអធិបតី​បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​បង្កើន​ការ​ទំនាក់ទំនង និង​រឹតចំណង​សាមគ្គីភាព សហប្រតិបត្តិការ​ណ៍រ​វាង​យុវជន​ខេត្ត​មួយ ទៅ​យុវជន​ខេត្ត​មួយ និង​យុវជន​នៃ​ប្រទេស​ជិតខាង និង​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ប្រពៃណី​វប្បធម៌ នៃ​ប្រទេស​ទាំង​ពីរ ។ កម្មវិធី​បោះជំរំ​មិត្តភាព​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ គី​ថ្ងៃ​ទី​២៧-២៨ ខែមេសា ឆ្នាំ​២០១៨ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​នេះ ក្រុម​វេជ្ជបណ្ឌិត នៃ​យុវជន​វៀតណាម បាន​បើក​ទទួល​ការ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ពេញ​មួយ​ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ