ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ៖ នឹង​រិះរក​គ្រប់​លទ្ធភាព​ដើម្បី​ឲ្យ​ប្រាក់​សោធន​និវត្តន៍​មាន​អប្បបរមា​វាង​មន្ត្រី​ចូល​និវត្តន៍​មុន និង​ក្រោយ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា បាន​អះអាង​ថា ប្រសិនបើ​អាណត្តិ​ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ ក្រសួង​នឹង​រិះរក​លទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រាក់​សោធន​និវត្តន៍​របស់​មន្ត្រី​ចូល​និវត្តន៍​មុន និង​ក្រោយ ស្ថិត​នៅ​ក្នុង​កម្រិត​អប្ប​រិ​មា…

ខេត្តកំពត ៖ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា បាន​អះអាង​ថា ប្រសិនបើ​អាណត្តិ​ក្រោយ​ប្រមុខ​រាជរដ្ឋាភិបាល​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ ក្រសួង​នឹង​រិះរក​លទ្ធភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រាក់​សោធន​និវត្តន៍​របស់​មន្ត្រី​ចូល​និវត្តន៍​មុន និង​ក្រោយ ស្ថិត​នៅ​ក្នុង​កម្រិត​អប្ប​រិ​មា ។ នេះ​ជា​ប្រសាសន៍​របស់ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ថ្លែង​នៅ​ក្នុង​ពី​ធីប​ញ្ជុះ​បឋមសិលា​សាងសង់​ម​ជ្ឍ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវ (SOS) ខេត្តកំពត ស្ថិត​ក្នុង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨​នេះ ។

លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវ​នីតិសម្បទា បាន​មាន​ប្រសាសន៍​បន្ត​ថា ក្នុង​នាម​រដ្ឋមន្ត្រីក្រសួង និង​ក្នុង​នាម​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល រូប​លោក​ពិតជា​គិតគូរ​ខ្លាំង​ណាស់ អំពី​សុខទុក្ខ​របស់​មន្ត្រី​ចូល​និវត្តន៍​ទាំង​មុន និង​ក្រោយ ហើយ​ធ្វើ​យ៉ាងណា​ចង់​ឲ្យ​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ច្រើន​ដូច​គ្នា កាន់តែ​ច្រើន​កាន់តែ​ល្អ ប៉ុន្តែ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា​នៅ​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​នៅឡើយ​ទេ ។

លោក​បាន​បន្ត​ថា ជា​ការ​ពិត​ប្រសិនបើ​មិន​មាន​មន្ត្រី​ចាស់​ៗ​ទាំង​អស់នោះ​ទេ ប្រទេស​ជាតិ​ក៏​មិន​អាច​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ​ដែរ ។ មន្ត្រី​ចូល​និវត្តន៍​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ មិន​ថា​សិទ្ធិ​សរី​ភាព ការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច ស្ថេ​រ​ភាព​នយោបាយ សុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ភូមិ​កុមារ (SOS) ដ៏​ល្អ​នេះ​ក៏​គ្មាន​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បើ​មិន​មាន​មន្ត្រី​ចូល​និវត្តន៍​ទាំង​អស់នោះ​ទេ ម្ល៉េះ​កម្ពុជា​គ្មាន​សន្តិភាព គ្មាន​ការ​អភិវឌ្ឍន៍ គ្មាន​សាលារៀន គ្មាន​ធនធានមនុស្ស គ្មាន​សិទ្ធិ​រស់រាន និង​ទទួល​បានការ​ការពារ​ពី​ច្បាប់ ហើយ​ក៏​គ្មាន​សាលារៀន​ល្អ​ដូច នៅ​ក្នុងភូមិ​នៃ​ម​ជ្ឍ​មណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវ (SOS) ខេត្តកំពត​នេះ​ដែរ ។ លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ​នោះ ក្រសួង​សង្គមកិច្ច នឹង​រិះរក​គ្រប់​លទ្ធភាព និង​មធ្យោបាយ​ធ្វើ​យ៉ាងណា​ឲ្យ​គម្លាត​នៃ​ប្រាក់​សោធន​និវត្តន៍​របស់​មន្ត្រី​ចូល​និវត្តន៍​មុន និង​ក្រោយ ស្ថិត​ក្នុង​កម្រិត​អប្ប​រិ​មា ។ សូម​បញ្ជាក់​ថា អង្គការ អេស អូ អេស (SOS) បាន​បង្កើត​ភូមិ​កុមារ​នៅ​ទូ​ទាំង​ប្រទេស​បាន​៦​កន្លែង ក្នុង​៦​ខេត្ត រួម​ទាំង​ខេត្តកំពត​ផង ហើយ​អង្គការ​ថា និង​សាងសង​ភូមិ​កុមារ (SOS) ទី​៧​នៅ​ក្នុង​ខេត្តព្រៃវែង​បន្ត​ទៀត​នៅ​ចុងខែ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ