ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទាវបើកឡាន​​អត់​ភ្នែក… ឆក់ជីវិតលោកយាយ​កំពុង​រើសគ្រាប់​​ពោត​

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា លោក​យាយ​​នាំ​ម្នាក់ ត្រូវ​បាន​រថយន្ត​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ​កិន​​ក្បាល​ធ្លាយ​ខួរស្លាប់យ៉ាងអាណោចអាធ័មបំផុត ក្នុងពេល​​លោកយាយ​កំពុង​អង្គុយ​​រើស​គ្រាប់ពោត​ ​​កាលពី​វេលា​ម៉ោង​០៨ និង២០​នាទី​ព្រឹក​ថ្ងៃ​ទី២៨ ​មេ​សា ​នេះ…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា លោក​យាយ​​នាំ​ម្នាក់ ត្រូវ​បាន​រថយន្ត​ម៉ាក​ហ៊ី​​យ៉ា​ន់​ដាយ​កិន​​ក្បាល​ធ្លាយ​ខួរស្លាប់យ៉ាងអាណោចអាធ័មបំផុត ក្នុងពេល​​លោកយាយ​កំពុង​អង្គុយ​​រើស​គ្រាប់ពោត​ ​​កាលពី​វេលា​ម៉ោង​០៨ និង២០​នាទី​ព្រឹក​ថ្ងៃ​ទី២៨ ​មេ​សា ​នេះ ស្ថិត​​លើ​ផ្លូវលំ​មួយ​កន្លែង ​ក្នុងភូមិ​ឧត្តុ​ង ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង​ ។

សេចក្តីរាយការណ៍បន្តថា ​ជន​រង​គ្រោះ​​ឈ្មោះ នេ​ត យ៉ា​ត់ អាយុ​៩២ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ។​រីឯ​ខាង​រថយន្ត​បង្ក ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌.​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C​-6537 អ្នក​បើកបរ​ឈ្មោះ យោ​ទ សុធា អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជរ ខេត្តព្រៃវែង បានឃាត់ខ្លួនភ្លាមៗ ​។

សមត្ថកិច្ច​​ឱ្យ​ដឹងដែរ​ថា នៅ​មុន​ពេល​កើតហេតុ លោកយាយ​រង​គ្រោះ​បាន​ទៅ​អង្គុយ​រើស​គ្រាប់ពោត​នៅ​​ លុះ​បន្តិច​ក្រោយមក មាន​រថយន្ត​បង្ក​​បាន​បើក​ចូល​ទៅ ដើម្បី​ដឹក​គ្រា​ប់ពោត បែរ​ជា​​រ៉ឺ​យ៉ែ​គូទ​​ចូល​ ​មិន​បាន​មើល​​លោកយាយដែល​កំពុង​អង្គុយ​រើស​គ្រាប់ពោត​ក្បែ​នោះ ​​កិន​លោកយាយ​ចំ​ក្បាល​​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​ន៍​នៅ​និង​កន្លែង​ ។

អត្ថបទសរសេរ ដោយ