ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ផ្សព្វផ្សាយ​គម្រោង​អភិបាលកិច្ច​ល្អ​នៅ​ថ្នាក់​ក្រោម​ជាតិ

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក ពេញ កែម អភិបាលរង​ក្រុង​ស្ទឹង​សែន បាន​សំណូមពរ​ដល់​បងប្អូន​ប្រ​ជ​ពលរដ្ឋ​ថា បងប្អូន​គឺជា​ម្ចាស់ ហេតុ​ដូច្នេះ​ហើយ​បងប្អូន​មាន​សិទ្ធ​គ្រប់យ៉ាង​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូលរួម​ដេញថ្លៃ​ការ​កសាង និង​អភិវឌ្ឍន៍​អ្វីមួយ​នៅ​ក្នុងភូមិ​សង្កាត់​របស់​យើង…

ខេត្តកំពង់ធំ ៖ លោក ពេញ កែម អភិបាលរង​ក្រុង​ស្ទឹង​សែន បាន​សំណូមពរ​ដល់​បងប្អូន​ប្រ​ជ​ពលរដ្ឋ​ថា បងប្អូន​គឺជា​ម្ចាស់ ហេតុ​ដូច្នេះ​ហើយ​បងប្អូន​មាន​សិទ្ធ​គ្រប់យ៉ាង​នៅ​ក្នុង​ការ​ដាក់​ពាក្យ​ចូលរួម​ដេញថ្លៃ​ការ​កសាង និង​អភិវឌ្ឍន៍​អ្វីមួយ​នៅ​ក្នុងភូមិ​សង្កាត់​របស់​យើង ។

លោក​អភិបាលរង​ក្រុង​ស្ទឹង​សែន​បាន​សំណូមពរ​ដល់​បងប្អូន​ប្រ​ជ​ពលរដ្ឋ​យ៉ាង​ដូច្នេះ​នៅ​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​គម្រោង​អភិបាលកិច្ច​ល្អ​នៅ​ថ្នាក់​ក្រោម​ជាតិ ដែល​បាន​រៀប​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​បុ​ទុមរ​តន៍ ហៅ​វត្ត​ក្រចាប់ ស្ថិត​ក្ន​ង​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ ដោយ​មានការ​សហ​ការណ៍​គ្នា​ជាមួយ​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្តកំពង់ធំ ជាមួយ​និង​អង្គការ​សីល​ការ ដោយ​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ជិត​១០០​នាក់ ការ​រៀបចំ​កម្មវិធី​នេះ​ឡើង ក្នុង​គោលបំណង​សំខាន់​ៗ​ចំនួន​៣​រួម​មាន ទី​១.​ដើម្បី​ផ្សព្វផ្សាយ​គម្រោង​ពង្រឹង​អភិបាលកិច្ច​លទ្ធកម្ម​ថ្នាក់​ក្រោម​ជាតិ ស្តី​អំពី​សិទ្ធ និង​តួនាទី​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ត្រួតពិនិត្យ​ប្រព័ន្ធ​លទ្ធកម្ម​របស់​រដ្ឋ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ដល់​សាធារណៈជន​ទូរ​ទៅ ទី​២.​ធ្វើ​ឲ្យ​អភិបាលកិច្ច​លទ្ធកម្ម​សាធារណៈ​ថ្នាក់​ក្រោម​ជាតិ​មាន​ភាព​ប្រសើរ​ឡើង​តាម​រយៈ​ការ​ពង្រឹង​ចំណេះដឹង​នេះ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទូរ​លំ​ទូរ​លាយ និង​ទី​៣.​ដើម្បី​បង្កើន​ការ​យកចិត្តទុកដាក់​ពី​ពលរដ្ឋ​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​លើ​កិច្ច​លទ្ធកម្ម​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​ចូលរួម​ចំណែក​ពង្រឹង​អភិបាលកិច្ច និង​ជឿជាក់​លើ​ការ​ដឹកនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ។

ក្នុង​នោះ​ដែរ លោក​អភិបាលរង​ក្រុង​ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ចូលរួម​ជា​បដិភាគ​ជាមួយ​និង​អាជ្ញាធរ​ភូមិ​សង្កាត់​របស់​យើង និង​ស្ម័គ្រចិត្ត​បរិច្ចាគ​នូវ​ផល​ប៉ះពាល់​ផ្សេង​ៗ​មាន​ដូច​ជា​របង​ផ្ទះ និង​ដើមឈើ​ផ្សេង​ៗ​គ្រប់​ប្រភេទ នៅ​ពេល​ដែល​អាជ្ញាធរ​ធ្វើការ​អភិវឌ្ឍន៍​ផ្លូវ​និ​មួយ​ៗ​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​ផ្លូវ​នោះ​ធំ​ទូរ​លាយ និង​ងាយស្រួល​ដល់​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ចេញចូល​នៅ​ពេល​ណាមួយ​ដែល​មាន​អគ្គិ​ស​ភ័យ​កើតឡើង​ម្តង​ៗ ។

កម្មវិធី​នេះ​ក៏​មាន​សម្តែង​សិល្បៈ​ឈុត​ខ្លី​ស្តី​អំពី​ការ​ចូលរួម​ដេញថ្លៃ​ក្នុង​គម្រោង​សាងសង់​នៅ​ក្នុង​មូលដ្ឋាន់​របស់​ខ្លួន​រក​បេក្ខភាព​ណា​ដែល​ហ៊ាន​ទទួលយក​នូវ​គម្រោង​នោះ​ទៅ​អភិវឌ្ឍ​នៅ​ក្នុង​តម្លៃ​ទាប​ជាងគេ និង​មាន​ជា​សំណួរចម្លើយ​ដើម្បី​ទទួល​រង្វាន់​អនុស្សាវរីយ៍ ហើយ​ក៏​មាន​ដង្ហែ​ជា​ក្បួន​តាម​ដងផ្លូវ​ផង​ដែរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​យល់​កាន់តែ​ច្បាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ