សំណាង​ណាស់​រន្ទះបាញ់​ត្រូវ​ឪពុក និង​កូន​តែ​មិន​ស្លាប់


ខេត្តស្ទឹងត្រែង ៖ មាន​ករណី​រន្ទះបាញ់​ឪពុក និង​កូន​បណ្តាល​ឱ្យ​រង​របួសធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះ ទាន់​ពេល​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ប្រហែល​៤ និង​៣២​នាទី ថ្ងៃ​ទី​២៥ មេ​សា នេះ នៅ​ចំណុច​ផ្លូវបំបែក​អូរ​ស្វាយ ក្រោយ​សាលារៀន រិ​ទ្ធី​សែន​ជ័យ​២ ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ផ្ទះ​របស់​ជន​រង​គ្រោះ​។

តាម​ព័ត៌មាន​ពី​លោក ពុ​យ ចាន់​រិ​ទ្ធី ស្មៀន​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​ឱ្យ​ដឹង​នា​យប់​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៨​ថា ៖ ជន​រង​គ្រោះជា​ឪពុក​ឈ្មោះ វ៉ា​ន់​ថា អាយុ​៤៧​ឆ្នាំ ជា​កសិករ កូន​ឈ្មោះ ថា គីស អាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​រន្ទះបាញ់ ជន​រង​គ្រោះ​ទាំង​២ គឺ​ដោយសារ​កំពុង​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង ធ្វើ​ឱ្យ​របើក​ដំបូលផ្ទះ ហើយ​ឪពុក និង​កូន ក៏​កាន់​ស័ង្កសី​ដើម្បី​ប្រក់​ឡើង​វិញ ស្រាប់តែ​រន្ទះបាញ់​តែ​ម្តង​។ ជន​រង​គ្រោះ​ទាំង​២ បាន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ