រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ មិនដឹងថា មានបញ្ហាអ្វី ក៍ស្រាប់តែកាន់កាំបិតប៉័ងតោទៅ គំរាមយកទូរស័ព្ទពីបុរសម្នាក់បានហើយ បានរត់ឡើងទៅលើអាគារមួយ និយាយឆ្ការដៃជើងតែម្នាក់ ឯង បង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ ជូនសមត្ថកិច្ចចុះអន្តរាគមន៍ផងដែរ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចជិតស្តុបស្ថានទូតចិន ផ្លូវម៉ៅសេទុង កែងផ្លូវ១៧៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេមិនដឹងថា បុរសជនជាតិចិនខាងលើ មកពីទីណា និងមានបញ្ហាអ្វីនោះទេ គ្រាន់តែមានកាន់កាំបិតប៉័ងតោមួយ ទៅគំរាមយកទូរសព្ទម៉ាក iphone 7 ពីបុរសម្នាក់ កំពុងអង្គុយចុចបានហើយ ស្រាប់តែបុរសជនចិនរូបនោះបានរត់ឡើងទៅលើអាគារ ហើយយកជើងគង់បង្កាន់ដៃនិយាយឆ្ការដៃជើងតែម្នាក់ឯង មិន ដឹងថា មានបញ្ហាអ្វីអោយពិតប្រាកដនោះទេ ។
ករណីនេះផង ក៍មានប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានចុះទៅទីតាំងខាងលើ និងបានអោយអ្នកបប្រែជួយនិយាយលួងលោម មួយសន្ទុះ ទើបបុរសជនជាតិចិនរូបនោះបានផ្លោះពីអគារទៅផ្ទះល្វែងមួយទៀត ហើយចុះមកក្រោមប្រគល់ខ្លួនឲ្យសមត្ថកិច្ចតែម្ដង ។
ហេតុការណ៍នេះ ជនជាតិចិនរូបនោះ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង តែសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុករណីអ្វីអោយប្រាកដនៅឡើយនោះទេ ៕


ចែករំលែកព័តមាននេះ