ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​នយោបាយ​​​ស្លា.ប់​ក្នុង​ការ​វាយប្រហារ​មួយ ពួក​ហ៊ូ​ធី​គំរាម​សងសឹក

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ អ្នក​ទទួលខុសត្រូវ​នយោបាយ​ជាន់ខ្ពស់​បំផុត​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធីយេ​ម៉ែ​ន​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​របស់​ក្រុមចម្រុះ​យោធា​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត ។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ មេ​សា របស់​ពួក​ហ៊ូ​ធី​ដែល​គំរាម​សង​សឹក​វិញ​ចំពោះ​ការ​សម្លាប់​មេដឹកនាំ​ពួក​គេ ។ នេះ​ជា​អន្លូង​យ៉ាង​ធ្ងន់​មួយ​សម្រាប់​ពួក​ឧទ្ទាម​ហ៊ូ​ធី​ដែល​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​រដ្ឋ​អំណាច​​របស់​ប្រធានាធិបតី​លោក…

ប្រទេស​យេ​ម៉ែ​ន ៖ អ្នក​ទទួលខុសត្រូវ​នយោបាយ​ជាន់ខ្ពស់​បំផុត​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធីយេ​ម៉ែ​ន​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​របស់​ក្រុមចម្រុះ​យោធា​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត ។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ មេ​សា របស់​ពួក​ហ៊ូ​ធី​ដែល​គំរាម​សង​សឹក​វិញ​ចំពោះ​ការ​សម្លាប់​មេដឹកនាំ​ពួក​គេ ។

នេះ​ជា​អន្លូង​យ៉ាង​ធ្ងន់​មួយ​សម្រាប់​ពួក​ឧទ្ទាម​ហ៊ូ​ធី​ដែល​កំពុង​ធ្វើសង្គ្រាម​ប្រឆាំង​រដ្ឋ​អំណាច​​របស់​ប្រធានាធិបតី​លោក ABD RABBO MANSOUR HADI ជួយ​ទ្រទ្រង់​ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៥​មក ដោយ​ក្រុមចម្រុះ​អា​រ៉ាប់​នេះ ក្រោម​បញ្ជា​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។

លើ​រណសិរ្ស​មួយទៀត​នៃ​ជម្លោះ​មនុស្ស​ជា​ច្រើន​សិប​នាក់​ដែល​ចូលរួម​ក្នុង​ពិធី​រៀប​ការ​មួយ​បាន​ត្រូវ​ស្លាប់ ឬ​របួស​កាលពី​យប់​ថ្ងៃ​ទី​២២ មេ​សា ក្នុង​ការ​វាយប្រហារ​នៅ​ភាគ​ពាយ័ព្យ​យេ​ម៉ែ​ន ដែល​ការ​វាយប្រហារ​ទាំងនេះ​ត្រូវ​បាន​ពួក​ឧទ្ទាម​ចាត់​ទុក​ជា​ការ​វាយប្រហារ​ច្រឡំ​ថ្មី​របស់​ក្រុមចម្រុះ​នោះ ។

នេះ​ជា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​បំផុត​របស់​ពួក​ឧទ្ទាម​ដែល​ត្រូវ​សម្លាប់​តាំងពី​ចាប់ផ្តើម​ជម្លោះ​មក ។ ឈ្មោះ​របស់​គេ​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ទទួលខុសត្រូវ​ហ៊ូ​ធី​៤០​នាក់ ដែល​លាតត្រដាង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ដែល​កាត់​តម្លៃ​ក្បាល​ពួក​គេ​ជាមួយ​ប្រាក់​រង្វាន់​សរុប​៤៤០​លាន​ដុល្លារ ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​ពួក​ហ៊ូ​ធីនិយាយ​ថា លោក SAMMAD ត្រូវ​ជំនួស​ជា​ប្រមុខ​ក្រុមប្រឹក្សា​នយោបាយ​ដោយលោក MEHDI HUSSEIN AL MACHAT ។

ប្រភព​នានា​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន អះអាងថា លោក SAMMAD ត្រូវ​ស្លាប់​ដោយ​ការ​វាយប្រហារ​មួយ​របស់​ក្រុមចម្រុះ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា នៅ​តំបន់ BRIHI ភាគ​និរតី​ក្រុង HODEIDA ជា​ប្រជុំជន​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ ។

ប្រមុខ​ជាន់ខ្ពស់​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី លោក ABDEL MALEK AL HOUTHI បាន​សន្យា​សងសឹក​ឱ្យ​លោក SAMMAD ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ពួក​ហ៊ូ​ធី AL MASSIRAH ។ លោក​អះអាង​ថា ឧក្រិដ្ឋកម្ម​នេះ​នឹង​ពុំ​គេច​ផុត​ពី​ការ​សងសឹក​ឡើយ ។ កងកម្លាំង​ឈ្លានពាន​ដែល​មាន​អា​មេ​រិ​ក និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​មេខ្លោង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ផលវិបាក​ទាំងឡាយ​នៃ​អំពើ​នេះ ។ លោក​ថា មនុស្ស​៦​នាក់​ទៀត​ស្លាប់​ជាមួយ​លោក SALEH AL SAMMAD ។

កាលពីដើម​ខែមេសា លោក SALEH AL SAMMAD ធ្លាប់​ប្រកាស​ឆ្នាំ​២០១៨ ថា​ជា​ឆ្នាំ​បាលី​ស្ទិ​កដោយ​ចង់​និយាយ​សំដៅលើ​មី​ស៊ី​ល​ទាំងឡាយ​ដែលពួក​ឧទ្ទាម​បាញ់​ប្រឆាំង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ។

ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​មក ពួក​ហ៊ូ​ធី​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជា​ច្រើន​គ្រាប់​ដាក់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត តែ​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​កងការពារ​អាកាសប្រទេស​នេះ ។

នា​ថ្ងៃ​ទី​២៣ មេ​សា បណ្តាសារ​ព័ត៌មាន​រដ្ឋ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាស​ពី​ការ​ស្ទាក់​កម្ទេច​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​២​គ្រាប់ ដែល​ពួក​ហ៊ូ​ធី​បាញ់​ដាក់​ខេត្ត JIZAN ភាគ​ខាងត្បូង​ប្រទេស ។

តាម​ទូរទស្សន៍ AL MASSIRAH ថា មី​ស៊ី​ល​មួយ​គ្រាប់​បាញ់​សំដៅ​ទីតាំង​សហគ្រាស​​ប្រេង​កាត ARAMCO ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ