ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន លុះត្រាតែ​ប្រើប្រាស់​អាវុធ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​អះអាង​ថា បើ​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ពេល​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ លុះត្រាតែ​ប្រើប្រាស់​អាវុធ​។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ បន្ទាប់​ពី​លោក ដេ​វីត…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​អះអាង​ថា បើ​ចង់​ផ្លាស់​ប្តូរ​របប​ដឹកនាំ​ពេល​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ លុះត្រាតែ​ប្រើប្រាស់​អាវុធ​។
ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​នេះ បន្ទាប់​ពី​លោក ដេ​វីត ឆាន់​ល័ (David Chandler )​ប្រវត្តិវិទូ ជនជាតិ​អា​មេ​រិ​កាំ​ង ដែល​សរសេរ​សៀវភៅ អំពី​ប្រទេស​កម្ពុជា​ដ៏​ល្បីល្បាញ និយាយ​ថា លោក​កំពុង​សម្លឹង​មើល​ការ​បោះពុម្ព​លើក​ទី​៥ នៃ​សៀវភៅ «​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​» របស់ លោក ដោយ​សរសេរ​សេចក្ដី​បញ្ចប់​ថ្មី​ដែល​នឹង​មាន​ទុទិដ្ឋិនិយម​ជាង​មុន​។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០១៨​ថា ការ​សន្និដ្ឋាន​របស់​លោក​សាស្ត្រាចារ្យ​បណ្ឌិត ដេ​វីត ឆាន់​ល័​រ ជា​ប្រវត្តិវិទូ បាន​សរសេរ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ដែល​មាន​ចំណុច​សំខាន់​ៗ ៖ ទី​១- លោក​មើល​មិនឃើញ​ជា​ការ​អាក្រក់​ទេ​សម្រាប់​ប្រទេស​កម្ពុ ជា​ដែល​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​ចិន ដើម្បី​ជា​បង្អែក​រឹង​មាំ​សម្រាប់​ការពារ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ប្រទេស​មួយ​ចំនួន នៅ​លោក​ខាងលិច​។

ប៉ុន្តែ​កម្ពុជា​មិនមែន​ជា​អា​យ៉ង​ប្រទេស​ចិន​ទេ តែ​មានការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​កាលៈទេសៈ​មានការ​ចាំបាច់​។ ទី​២-​ប្រទេស​កម្ពុជា មិនមែន​ជា​ប្រទេស​កុ​ម្មុនី​ស​ទេ ហើយ​យ​ការ​ដឹកនាំ​ក៏​មិនមែន​ជា​កុ​ម្មុ​យ​នី​ស​ដែរ ដោយសារ​មាន​រដ្ឋធម្មនុញ្ញ​បញ្ជាក់ ច្បាស់​ហើយ មិនមែន​ចម្លង​ទាំងស្រុង​ពី​ចិន​ដូច​ខ្មែរក្រហម​ប៉ុ​ល​ពត​ទេ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា លោក ដេ​វីត ឆាន់​ល័​រ មើល​មិនឃើញ​ថា មាន​នរណា​អាច​មក​ជំនួស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ឡើយ ទោះបី​នៅ​ថ្ងៃក្រោយ​ថ្នាក់ ដឹកនាំ​គណបក្ស​នេះ​នឹង​លាចាក​លោក​ទៅ​ក៏​អ្នក​បន្តវេន​នៅ​តែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។ លោក​បញ្ជាក់​ថា​« ការ​មាន​មហិច្ឆតា​ចង់​ផ្លាស់​ប្តូរ​របប​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​អាច​ធ្វើ​ទៅ​បាន​ទេ ពីព្រោះ​គ្មាន​អ្នក​ណាមួយ​អាច​ដឹកនាំ​ធ្វើ​ការងារ​នេះ​ទទួល បាន​ផល និង​មាន​ប្រសិទ្ធភាព​ទេ​។ ការ​ចង់​ផ្លាស់​ប្តូរ​ណាមួយ​នៃ​របប​បច្ចុប្បន្ន លុះត្រាតែ​ធ​ធ្វើ​ដោយ​ប្រដាប់​អាវុធ តែ​មិន​ជឿ​ថា​មាន​អ្នក​ណា​ម្នាក់​អាច​ធ្វើ​ការងារ​នេះ​បាន​ជោគជ័យ​នោះ​ទេ​។ បើ​ហ៊ាន​ប្រថុយ​ច្បាស់​ជា​នឹង​ត្រូវ​កម្ទេច​ចោល​តែ​ម្តង »​។

យោង​តាម​គេហទំព័រ​សារព័ត៌មាន​វី​អូ​អេ បាន​សម្ភាសន៍​លោក ដេ​វីត ឆាន់​ល័​រ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ពេល​ដែល​ខ្ញុំ​សរសេរ​ចប់ សម្រាប់​ការ​បោះពុម្ព​ថ្មី​លើក​ទី​៥​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា​ទំព័រ​ចុងបញ្ចប់​នៃ​ជំពូក​ចុង​ក្រោយ​ដែល​នឹង​នាំ​អ្នក​ទៅ​ឆ្នាំ​២០១៨ ឬ​ឆ្នាំ​២០១៩ នឹង មាន​ទុទិដ្ឋិនិយម​ច្រើន​ជាង​ការ​បោះពុម្ព​លើក​ទី​៤»​។ នៅ​មុន​ពេល​សរសេរ​បញ្ចប់​សៀវភៅបោះពុម្ព​លើក​ទី​៤ ក្នុង​ឆ្នាំ​២០០៧ លោក Chandler បាន​មើលឃើញ​ការ​ផ្លាស់​ប្ដូរ​វិជ្ជមាន​នានា​ទាក់ទង​នឹង​សេរីភាវូបនីយកម្ម និង​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម ប៉ុន្តែ​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ នេះ លោក Chandler បាន​និយាយ​ថា ប្រទេស​កម្ពុជា​បាន​ដើរ​ថយក្រោយ​។

លោក Chandler ពន្យល់​នៅ​ក្នុង​ពេល​នោះ​ថា​៖ ពេល​ដែល​ខ្ញុំ សរសេរ​បញ្ចប់​សៀវភៅ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​សម្រាប់​បោះពុម្ព​លើក​ទី​៤​ខ្ញុំ​បានឃើញ​ភាព​អាច​ទៅ​រួច​នៃ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ខាង នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​មុន​ដូច​ជា​ការ​បើក​ទទួលយក​សេដ្ឋកិច្ច​ទីផ្សារសេរី និង​លទ្ធិប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០០៥​។ ខ្ញុំ គិត​ថា ទិដ្ឋភាព​នយោបាយ​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ហើយ វា​បាន​ប្រែ​ទៅ​ជា​មិន​ស្វាគមន៍​ការ​ផ្លាស់​ប្ដូរ វិជ្ជមាន ឬ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ