រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រទេសយើងត្រូវតែមានការអភិវឌ្ឍជាប្រចាំ ដើម្បីធ្វើការប្រកួតប្រជែងគ្នា បើមិនដូច្នេះទេប្រទេសអាចនឹងក្លាយជារបស់ហួសសុពលភាព ឬហួសដឺឡេ ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ជាក់ការសិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចមហាបវរធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា ៖«ការជោគជ័យមានការប្រែប្រួល ហើយចំពោះប្រទេសមានការប្រែប្រួលដែរ ដូច្នេះបើធានា និងប្រកួតប្រជែងយើងត្រូវការអភិវឌ្ឍជាប្រចាំ បើមិនដូច្នេះទេវានឹងក្លាយជារបស់ហួសដឺឡេជាមិនខាន» ។
សម្តេចមហាបវរធិបតី ក៏បានលើកឡើងពីក្រុមហ៊ុនកុំព្យូទ័រមួយមានឈ្មោះថា IPM មានភាពល្បីល្បាយ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុននេះបានបាត់ឈ្មោះហើយ តែទៅបង្កើតឈ្មោះដោយគុណភាពនៅតែល្អដូចឈ្មោះដើមអីញ្ចឹង ។ បច្ចេកវិទ្យាមានភាពជឿនលឿនឆាប់រហ័ស ដូច្នេះនោះយើងចាំបាច់ត្រូវតែមានមនុស្សមានការអភិវឌ្ឍ បើមិនដូច្នេះទេយើងគ្មានធនធានមនុស្សប្រើប្រាស់បច្ចេកវិទ្យានោះទេ ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖«បញ្ហាធនធានមនុស្សសំខាន់ណាស់សម្រាប់ធ្វើការប្រកួតប្រជែង ឬប្រើប្រាស់បច្ចេកទេសទំនើបសម្រាប់ប្រកួតប្រជែងជាមួយគេបាននោះទេ» ។
ជាមួយគ្នានោះដែរ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការបំពាក់បច្ចេកវិទ្យានៅតាមមន្ទីរពេទ្យបង្អែកខេត្ត ដែលការដាក់នេះចាំបាច់ត្រូវមានអ្នកជំនាញក្នុងការគ្រប់គ្រងផងដែរ ៕
ចែករំលែកព័តមាននេះ