ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​របស់​ថ្នាំ​គ្រាប់​ជាតិ​ដែក​ ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ

5 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​BBC News ឲ្យ​ដឹង​ថា ការ​ទទួលទាន​ថ្នាំ​គ្រាប់​ជាតិ​ដែក​រាល់ថ្ងៃ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​បន្ថយ​ការ​ប្រឈម​មុខ​របស់​ទារក​ក្នុង​ផ្ទៃ​ទៅ​នឹង​ជំងឺ ផ្សេង​ៗ​បាន ខណៈ​ពេល​ដែល​សារព័ត៌មាន Daily Express ក៏​និយាយ​ដូច​គ្នា​ដែរ ។…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​ពី​BBC News ឲ្យ​ដឹង​ថា ការ​ទទួលទាន​ថ្នាំ​គ្រាប់​ជាតិ​ដែក​រាល់ថ្ងៃ​ក្នុង​ពេល​មាន​ផ្ទៃពោះ​អាច​បន្ថយ​ការ​ប្រឈម​មុខ​របស់​ទារក​ក្នុង​ផ្ទៃ​ទៅ​នឹង​ជំងឺ ផ្សេង​ៗ​បាន ខណៈ​ពេល​ដែល​សារព័ត៌មាន Daily Express ក៏​និយាយ​ដូច​គ្នា​ដែរ ។

រឿង​នេះ​បាន​មក​ពី​ការ​រំលឹក​ឡើង​វិញ​ដ៏​ធំ​មួយ​ទៅ​លើ​អំណះអំណាង​ដ៏​ល្អ​បំផុត​ទៅ​លើ​ការ​ទាក់ទង​រវាង​ការ​ប្រើប្រាស់​ថ្នាំ​បំប៉ន​ជាតិ​ដែក​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​ការ​មាន​ផ្ទៃពោះ និង​លទ្ធផល​នៃ​ការ​សម្រាលកូន ។

លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​ណែនាំ​ថា បើ​យើង​ប្រៀបធៀប​ជាមួយនឹង​ការ​មិន​បាន​ប្រើ​ថ្នាំ​បំប៉ន​វិញ អ្នក​ដែល​លេបថ្នាំ​បំប៉ន​មានការ​កើនឡើង​ចំនួន​អេ​ម៉ូ​គ្លូ​ប៊ី​ន​របស់​ម្តាយ និង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ស្លេកស្លាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ​រហូត​ដល់​ពាក់ កណ្តាល​ឯណោះ ។ ថ្នាំ​បំប៉ន​ក៏​ជួយ​កូន​កើតមក​មាន​ទម្ងន់​ក្នុង​កម្រិត​មធ្យម និង​បន្ថយ​ការ​កើតកូន​មិន​គ្រប់​ទម្ងន់​រហូត​ដល់​១៩​ភាគរយ​ដែរ ។ ការ​រក​ឃើញ​នេះ​បាន​បង្ហាញ​នូវ​ការ​ទាក់ទង​មួយ​នៃ​ការ​ទទួលទាន​ថ្នាំ​បំប៉ន​ជាតិ​ដែក និង​ការ​ថយ​ចុះ​ការ​កើត​ជំងឺ​ស្លេក ស្លាំង​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ផង និង​ថយ​ចុះ​ការ​កើត​មិន​គ្រប់​ទម្ងន់​ផង ។

សរុប​មក រឿង​នេះ​បាន​ផ្តល់​នូវ​អំណះអំណាង​ទៅ​លើ​ការ​ប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ក្នុង​ពេល​មាន​ផ្ទៃពោះ​កាន់តែ​ល្អ​ថែម​ទៀត ។ យ៉ាងណាមិញ ការ​រំលឹក​ឡើង​វិញ​នេះ​គឺ​ផ្តោត​សំខាន់​តែ​លើ​ប្រ​តេស​មាន​ចំនួន​ទាប មធ្យម និង​ខ្ពស់​ប៉ុណ្ណោះ​។ ស្ត្រី​ពិតជា​ត្រូវការ​ជាតិ​ដែក​ខ្លាំង​ក្នុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​នៅ​ប្រទេស​អង់គ្លេស ពួក​គេ​អាច​ទទួល​បាន​ជាតិ​ដែក​គ្រប់ គ្រាន់​ពី​របប​អាហារ​ដែល​ពួក​គេ​ញ៉ាំ​ជា​ពិសេស​បន្លែ​ពណ៌​បៃតង​តែ​ម្តង ។

ថ្មី​ៗ​នេះ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើ​លុះត្រាតែ​លទ្ធផល​ធ្វើតេស្ត​ឈាម​របស់​ស្ត្រី​មាន​ផ្ទៃពោះ​បង្ហាញ​ថា ម្តាយ​មាន​បញ្ហា​កង្វះ​គ្រាប់​ឈាម ព្រោះថា វា​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ទេ ដោយសារ​តែ​មាន​ផល​រំខាន​របស់វា​។ យ៉ាងណាមិញ សម្រាប់​ថ្នាំ​បំ​បន់​ប្រភេទ​អាស៊ីត ហ្វូ​លិ​ក​វិញ គឺ​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ប្រើ​ខណៈ​ពេល​កំពុង​តែ​ព្យាយាម​មាន​ផ្ទៃពោះ និង​ក្នុង​រយៈពេល​១២​ស​ប្តា​ហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​៕​

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ