ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​អាយុ​៧០០​ឆ្នាំ ​ធ្លាក់ខ្លួន​ព្យួរសេរ៉ូម

5 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ដើមឈើ​ធំ​ជាងគេ​របស់​ពិភពលោក​កំពុង​តែ​ទទួល​ការ​ព្យាបាល​ដោយ​ព្យួរសេរ៉ូម ព្រោះ​ត្រូវ​សត្វ​កណ្តៀរ​ស៊ី​។ ដើមឈើ​អាយុប្រមាណ​៧០០​ឆ្នាំ​នេះ មានឈ្មោះ​ថា…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ដើមឈើ​ធំ​ជាងគេ​របស់​ពិភពលោក​កំពុង​តែ​ទទួល​ការ​ព្យាបាល​ដោយ​ព្យួរសេរ៉ូម ព្រោះ​ត្រូវ​សត្វ​កណ្តៀរ​ស៊ី​។
ដើមឈើ​អាយុប្រមាណ​៧០០​ឆ្នាំ​នេះ មានឈ្មោះ​ថា «Pillalamarri» ឬ «Peerla Marri» ដែល​ស្ថិត​នៅ Mahabubnagar ក្នុង​រដ្ឋ Telangana​របស់​ប្រទេស​ឥណ្ឌា​។

វា​មាន​ផ្ទៃ​ប្រមាណ​១២.១៤០​ម៉ែត្រការ៉េ ប៉ុន្តែ​កំពុង​ស្ថិត​ក្រោម​ស្ថានភាព​គ្រោះថ្នាក់ បន្ទាប់​ពី​មែកឈើ​មួយ​ចំនួន​បាន​ធ្លាក់​ចុះ ព្រោះតែ​សត្វ​កណ្តៀរ​។

សាធារណជន​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​មើល ហើយ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​បាន​ព្យា​យាម​រក​វិធី​សង្គ្រោះ​កន្លែង​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​។ ជាដំបូង អ្នកជំនាញ​បាន​ព្យាយាម​បាញ់​បា​រ៉ា​សិត​ម្យ៉ាង​មានឈ្មោះ​ថា Chlorpyrifos ចូល​តាម​ចន្លោះ​ឈើ ប៉ុន្តែ​វា​មិន​មាន​ប្រសិទ្ធភាព​ឡើយ​។ ដោយហេតុ​ដូចនេះ អ្នកជំនាញ​បាន​ប្រើ​វិធី​ព្យួរសេរ៉ូម​វិញ​។ មែក​ឈើ​ស្រូប​សូលុយស្យុង​ក្នុង​រយ​:​ពេល​១០​ទៅ​១៤​ម៉ោង ហើយ​បា​រ៉ា​សិត​នោះ​ជ្រាប​ដល់​គល់ឈើ​។

ពេល​នេះ​ដើមឈើ​ខាងលើ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​មុន​ហើយ មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក៏​មាន​បំណង​បើក​អោយ​សាធារណជន​ចូល​មើល​វិញ​ដែរ​។ ការ​ខូចខាត​ដែល​បង្ក​ដោយ​សត្វ​ទាំងនេះ​គឺ​ពិតជា​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​បាន​រៀបចំ​ទម្ររ​ស៊ីម៉ង់​សម្រាប់​មែកឈើ​ធំ​ៗ​ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ