ត្រួតពិនិត្យការចតរថយន្តធុនធ្ងន់ ធុនធំ មិនមានរបៀបនៅលើដងផ្លូវវិថីផែ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ លោកយន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និង…
ខេត្តព្រះសីហនុ ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ លោកយន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និង…
ខេត្តព្រះសីហនុ ៖ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ លោកយន្ត មីន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និង ជាប្រធានគណ:បញ្ជាការឯកភាពខេត្តនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារចម្រុះ មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់វុធ ចុះត្រួតពិនិត្យការចតរថយន្តធុនធ្ងន់ ធុនធំនៅលើដងវិថីផែ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។
លោក ជាវ វិជ្ជាក់ បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យរថយន្តធុនធ្ងន់ ធុនធំនាពេលនេះ គឺអនុវត្តទៅតាមលិខិតជូនដំណឹង ( ស.ជ.ណ) របស់រដ្ឋបាលសាលាខេត្តព្រះសីហនុកាលពីឆ្នាំ២០១៧ ពាក់ព័ន្ធការហាមឃាត់រថយន្តធុនធ្ងន់ ធន់ធំចតនៅលើដីចំណីផ្លូវ ទ្រូងផ្លូវវិថីផែ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឲ្យមានរបៀបរៀបរយ ។
លោកអភិបាលរងបានបន្តឲ្យដឹងទៀតថា ការអនុវត្តទៀតសោតយើងអនុវត្តទៅតាមយុទ្ធសាស្ត្រភ្លៀងរលឹម ជាពិសេសជាមួយអ្នកបើកបរបររថយន្តដឹកទំនិញធុនធ្ងន់ និងធុនធំ ដោយហេតុថា ការអនុវត្តតាមលិខិតខាងលើនាពេលកន្លងមកហាក់បីដូចជាសកម្មភាពវែកចក ដូចនេះហើយទើបយើងបន្តអនុវត្ត០៣ថ្ងៃ ឬមួយអាទិត្យម្តងជាបន្តបន្ទាប់ ។
លោកបញ្ជាក់ទៀតថា ថ្ងៃនេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមការងារគណៈបញ្ជាការឯកភាពខេត្តបានធ្វើការអប់រំ ឬផាកពិន័យម្ដងរួចហើយ ប្រសិនបើរកឃើញថា រថយន្តល្មើសបានធ្វើការអប់រំ និងទទួលការផាកពិន័យម្តងរួចមកហើយនោះ យើងនឹងពិន័យទ្វេរដង និងឃាត់រថយន្តទុកមួយរយៈព្រមទាំងដកយកប័ណ្ណអ្នកបើកបរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
លោកអភិបាលរងខេត្តបានមានប្រសាសន៍សង្កត់ធ្ងន់ៗថា កន្លងមករដ្ឋបាលខេត្តបានធ្វើការជូនដំណឹងដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអញ្ជើញពួកគាត់មកចូលរួមប្រជុំផ្សព្វផ្សាយនៅសាលាខេត្តជាមួយគ្នានោះលោកអភិបាលរងខេត្តបានអំពាវនាវដល់ក្រុមហ៊ុនប្រកបអាជីវកម្មដឹកជញ្ជូន ពិសេសអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ គោរគោរពច្បាប់មន្ទីរ និងក្រសួងសាធារណៈការដឹកជញ្ជូនដែលបានកំណត់ និងគោរពតាមលិខិតជូនដំណឹង (ស.ជ.ណ) របស់រដ្ឋបាលសាលាខេត្តអំពីការរៀបចំរបៀបរៀបរយសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងថា កន្លងមកមន្ទីរបានធ្វើការផ្សព្វផ្សាយជូនដំណឹងទៅម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរថយន្តធុនធ្ងន់ ធន់ធំមិនអនុញ្ញាត្តិឲ្យចតរថយន្តនៅលើដងផ្លូវ ទ្រូងផ្លូវ សាធារណៈវិថីផែ ដែលជាហេតុធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពទីក្រុងទេសចរណ៍ ពិសេសជួយសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះនៅខាងមុខផែ ។ ជាមួយគ្នានេះផងដែរ មន្ទីរក៏បានដាក់ស្លាកសញ្ញាហាមចតរថយន្តនៅតាមទីតាំងសំខាន់ៗក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែនៅតែមានរថយន្តធុនធំ ធន់ធំ បន្តចតបំពានស្លាកសញ្ញាចរាចរណ៍នាំឲ្យខាតបង់ទៅលើការផាកពិន័យ ការឃាត់រថយន្តទុកខាតពេលវេលាក្នុងការដឹកជញ្ជូន និងអាចប្រឈមគ្រោះថ្នាក់ចរាចរណ៍ និងឈានដល់កសាងសំណុំរឿងទៅសាលាដំបូងខេត្ត ។
លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីក្រុមការងារគណ:បញ្ជាការឯកភាពខេត្តបានធ្វើកំណត់ហេតុរួចមក រថយន្តនិងកន្ទុយរ៉ឺម៉កសណ្តោង ត្រូវបាននាំយកទៅរក្សាទុកនៅមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ដើម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ