ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​​ស្មាន​អត់​មាន​អ្នក​នៅ ​ទើបចាក់សោ​ជាប់មានអី​ផ្អើល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ម្នាក់ វ័យ​ជាង​៦០​ឆ្នាំ ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​ផុត​កុងត្រា​ជាមួយ​អ្នក​ជួល​ស្មានថា អត់​មាន​មនុស្ស​ស្នាក់​នៅ​ក៏​បាន​ចាក់សោ​ពី​ខាងក្រៅ​តាំងពី​ម៉ោង​៦​រហូត​ដល់​ម៉ោង​ជិត​១០​យប់ បុរស​រូប​នោះ​ចេញ​ក្រៅ​អត់​រួច បាន​ស្រែក​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ម្នាក់ វ័យ​ជាង​៦០​ឆ្នាំ ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​ផុត​កុងត្រា​ជាមួយ​អ្នក​ជួល​ស្មានថា អត់​មាន​មនុស្ស​ស្នាក់​នៅ​ក៏​បាន​ចាក់សោ​ពី​ខាងក្រៅ​តាំងពី​ម៉ោង​៦​រហូត​ដល់​ម៉ោង​ជិត​១០​យប់ បុរស​រូប​នោះ​ចេញ​ក្រៅ​អត់​រួច បាន​ស្រែក​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១១០ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ឈ្មោះ​ដឹ ឡា​ហ័​រ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ផ្ទះសំណាក់​ខាងលើ​នេះ​ត្រូវ​បាន​អ្នក​ជួល​ផ្ទះ​មុនគេ​ឈប់​ជួល​ព្រោះ ផុត​កុងត្រា​ទើប​ម្ចាស់ផ្ទះ​ប្រាប់​ឲ្យ​ភ្ញៀវ​ស្នាក់​នៅ​ក្នុងផ្ទះ​នោះ​ចេញ​ទៅ​រក​ផ្ទះសំណាក់​ផ្សេង​ទៀត ដើម្បី​ស្នាក់​នៅ​ជា​បន្ត ។ លុះដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​កើតហេតុ​ម្ចាស់ផ្ទះ​បាន​ទៅ​ពិនិត្យ​មើល​ផ្ទះ រួចរាល់​ហើយ​ក៏​បាន​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ស្រាប់តែ​មាន​បុរស​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​បន្ទប់​អត់​ដឹង​ថា ម្ចាស់ផ្ទះ សំណាក់​ផុត​កុងត្រា​ជួល​ទេ បាន​ដេក​ក្នុង​បន្ទប់ លុះ​ពេល​ចង់​ចេញ​ទៅ​ខាងក្រៅ​បែរជា​បើកទ្វារ​អត់​រួច បាន​គោះ​ទ្វារ ប៉ុន្តែ​មិន​មាន​អ្នក​ណា​បើក​ឲ្យ​ក៏​បាន​ស្រែក​រហូត​ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​វត្ត​ភ្នំ ចុះ​មក​កន្លែង​កើតហេតុ​សង្ស័យ​ថា ជា​មនុស្ស​បែក​ថ្នាំ​ស្រែក​ឡូឡា ប៉ុន្តែ​ពេល​សួរនាំ​ដឹង​ហើយ ក៏​បាន​ទំនាក់ទំនង​ហៅ​ម្ចាស់ផ្ទះ​ឲ្យ​ចាក់សោ​បើកទ្វារ​ឲ្យ​ចេញ​មក​ខាងក្រៅ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សំណាងល្អ​ហើយ ដែល​ជនជាតិ​បរទេស​នោះ​មិនកើត​អី ប្រសិនបើ​គាត់​មាន​ជំងឺ​រើ​ឡើង​ដូច​ជា​ខ្យល់គ និង​គាំងបេះដូង​ស្លាប់ គឺ​ម្ចាស់ផ្ទះ​នោះ​ពិតជា​មានរឿង​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​សំណាក់​បាន​ជូន​បុរស​ជា​ជនជាតិ​បរទេស​នោះ​ទៅ​រក​ផ្ទះសំណាក់​ថ្មី ដើម្បី​ឲ្យ​គាត់​ស្នាក់​នៅ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ