ស្ត្រីមានផ្ទៃពោះ គឺជាមនុស្សដែលងាយនឹងកើតជំងឺរើមខ្លាំងណាស់ ប៉ុន្តែសំណាងដែរ ជំងឺរើមលើស្ត្រីមានផ្ទៃពោះ គឺកម្រនឹងកើតមានណាស់។ ថ្នាំប្រឆាំងនឹងវីរុសត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពលើការប្រើប្រាស់ចំពោះស្ត្រីមានផ្ទៃពោះ ដូចថ្នាំបំបាត់ការឈឺចាប់ភាគច្រើនដែរ។ សម្រាប់ដំណាក់កាលក្រោយៗនៃការមានផ្ទៃពោះ ស្ត្រីមិនគួរណាប្រើថ្នាំប្រភេទ Nonsteroidal Anti-inflammatory Drugs ឡើយ ជាពិសេស Ibuprofen (Advil) ឬ Naproxen (Aleve)។ យ៉ាងណាមិញ ថ្នាំ Acetaminophen (Tylenol) ត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពលើស្ត្រីមានផ្ទៃពោះដំណាក់កាលចុងក្រោយ។
វ៉ាក់សាំងការពារជំងឺរើមមិនត្រូវបានគេណែនាំឲ្យចាក់លើស្ត្រីមានផ្ទៃពោះឡើយ។ វាត្រូវបានគេណែនាំឲ្យចាក់លើស្ត្រីមុនពេលព្យាយាមមានផ្ទៃពោះ៣ខែ។
ការដែលកើតជំងឺអ៊ុតស្វាយក្នុងពេលមានផ្ទៃពោះ គឺជាមូលហេតុដ៏សំខាន់មួយដែលនាំឲ្យទារកខូចអវៈយវៈពីកំណើត ហើយក៏អាស្រ័យទៅតាមពេលវេលាដែលការបង្ករោគនោះកើតឡើងក្នុងពេលមានផ្ទៃពោះដែរ។ ការប្រឈមនឹងទារកខូចអវៈយវៈ ត្រូវបានគេជឿថា កើតឡើងលើជំងឺអ៊ុតស្វាយច្រើនជាងជំងឺរើម។ បើសិនជាអ្នកមិនដឹងថា អ្នកធ្លាប់កើតជំងឺអ៊ុតស្វាយឬអត់ទេ ការធ្វើតេស្តឈាមអាចកំណត់ដឹងថា អ្នកមានអង់ទីគ័រការពារជំងឺហើយឬអត់។ អ្នកដែលចាក់វ៉ាក់សាំងការពារជំងឺអ៊ុតស្វាយ រួចព្រមទាំងអ្នកដែលធ្លាប់កើតជំងឺនេះពីមុនមក គឺមានអង់ទីគ័រការពារជំងឺនេះក្នុងខ្លួនមួយជីវិត ហើយក៏អាចទប់ស្កាត់វីរុស VZV (Varicella Zoster Virus) ដែរ។
ដកស្រង់ចេញពីគេហទំព័រ http://health.com.kh/
ប្រភព៖ Web MD
ចែករំលែកព័តមាននេះ