ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​បាន​លង់ទឹក​ស្លា.ប់ ខណៈ​គ្មាន​អ្នក​មើល

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​ដែល​គេ​បាន​ដើរ​លេង​ក្បែរ​មាត់​ស្រះ​មិន​ប្រយ័ត្ន ក៏​រអិល​ធ្លាក់ទឹក រួច​ក៏​លង់ទឹក​ស្លាប់ ខណៈ​ដែល​មិន​មាន​អ្នក​មើលថែ​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់​ជីវិត​ក្រោយ​ពេល​ដែល​គេ​បាន​ដើរ​លេង​ក្បែរ​មាត់​ស្រះ​មិន​ប្រយ័ត្ន ក៏​រអិល​ធ្លាក់ទឹក រួច​ក៏​លង់ទឹក​ស្លាប់ ខណៈ​ដែល​មិន​មាន​អ្នក​មើលថែ​។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់ នៅ​ចំណុច​ស្រះ​ទឹក​ក្នុងភូមិ ដំបូក​ធំ ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។

បើ​តាម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សុខ ថៃ ភេទ​ប្រុស អាយុ​១១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំបូក​ធំ ឃុំ​ក​ញ្ចំ បាន​លង់ទឹក​ស្រះ​បណ្តាល​ឲ្យ​ស្លាប់ ដោយ​មូលហេតុ​ដើរទៅ​លេង​ទឹកស្រះ​ម្នាក់ឯង​ហើយ​ក៏ រអិល​ជើង​ធ្លាក់​ចូល​ទឹក​ជ្រៅ ខណៈ​ពេល​ដែល​មិន​មាន​អ្នក​ឃើញ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព ដោយ​រក​ឃើញ​ថា កុមារ​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ស្លាប់​ពិត​បាក​ដ​មែន ហើយ​សាកសព​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ