ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​សាហា.វ​ម្ល៉េះ មិត្ត​គ្នា​សោះ​ចេះ​ប្លន់​ហើយ​សម្លា.ប់​ចឹ​ង​ៗ

7 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​ណ្ដា​ល ៖ សំណុំរឿង​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ស្រុក​កណ្ដាលស្ទឹង​កាល នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ នេះ លោក សាយ សម្ផស្ស​សេរី…

ខេត្ត​ណ្ដា​ល ៖ សំណុំរឿង​សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ស្រុក​កណ្ដាលស្ទឹង​កាល នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ នេះ លោក សាយ សម្ផស្ស​សេរី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្ដាល ប្រកាស​ផ្តន្ទាទោស​ជនជាប់ចោទ​ពីរ​នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត និង លើកលែង​ការ​ចោទប្រកាន់​ជនជាប់ចោទ​ម្នាក់ ។

តុលាការ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ យឺន ចន្ទី និង​ឈ្មោះ ឆាយ ផា​រុត ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ តុលាការ​សម្រេច​លើកលែង​ការ​ចោទប្រកាន់​ជនជាប់ចោទ​ឈ្មោះ​ប៉ាត់ កុ​ល ។ មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​បញ្ជាក់​ពី​ដំណើររឿង​យ៉ាង​ដូច្នេះ​ថា កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​និង​១៥​នាទី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​មួយ​នៅ​សល់​តែ​គ្រោងឆ្អឹង និង​សំលៀក​បំពាក់ នៅ​ចំណុច​ក្នុង​ព្រៃ​ឫស្សី ចម្ងាយ​ពី​ផ្លូវលំ​ប្រហែល​១៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ពោល​ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​សម្លាប់​នៅ​ចុងឆ្នាំ​២០១៥ ។

ករណី​នេះ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​សាកសព​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ។ តាម​ការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​តាម​ការ​អះអាង​បញ្ជាក់​ពី​ឈ្មោះ ជុច សេង (​ឪពុក​សេង ប៊ុ​ន​លី ) រស់នៅ​ភូមិ​កុក​ទឹល ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល យើង​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម (​ប្លន់​សម្លាប់​យក​ម៉ូតូ​) ហើយ​សព​ជន​រង​គ្រោះ​មានឈ្មោះ សេង ប៊ុ​ន​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក ដោយ​សំអាង​លើ​សំលៀក​បំពាក់ និង​ខ្សែ​ក្រ​វ៉ា​ត់ ហើយ​គាត់ (​ឪពុក​សព​) បាត់​កូន (​សេង ប៊ុ​ន​លី​) តាំងពី​ថ្ងៃ​អ៊ុ​ទូក​ម្ល៉េះ ។

ករណី​នេះ​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ​អាវុធហត្ថ​ខេត្តកណ្តាល​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ និង​ចុះ​អង្កេត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដោយ​លោក​វរសេនីយ៍ឯក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង​ទទួល​ផែន​យុត្តិធម៌ រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​មួយ​ចំនួន ។ ក្រោម​បញ្ជា និង​ការ​យកចិត្តទុកដាក់​របស់​លោក​ឧត្តមសេនីយ៍​មេបញ្ជាការ កម្លាំង​ជំនាញ អ​.​ហ ខេត្តកណ្តាល និង​ស្រុក​កណ្តាលស្ទឹង បាន​ពុះពារ​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ​រហូត​បាន​ស្នើ​សុំ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ពី​លោក​ព្រះរាជអាជ្ញា ដើម្បី​ស្វែងរក​ជនសង្ស័យ​ឈ្មោះ យឺន ចន្ទី ហៅ​ទី ហៅ​រ៉ា ព្រមទាំង​បាន​ជូនដំណឹង​ផ្សព្វផ្សាយ​ដីកា និង​រូបថត​ឈ្មោះ យឺន ចន្ទី ទៅ​គ្រប់​អង្គភាព​កងរាជអាវុធហត្ថ​ថែម​ទៀត​ផង ។ ក៏​ប៉ុន្តែ​ក្នុង​ដំណាក់​ការ​អនុវត្តន៍​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នេះ កម្លាំង​ជំនាញ​យើង​រក​ពុំ​ឃើញ​ឈ្មោះ យឺន ចន្ទី ឡើយ ដោយ​គេ​បាន​គេចខ្លួន​ពី​មូលដ្ឋាន​ទៅ​រស់នៅ​ស​ង្ងំ​លាក់ខ្លួន​កន្លែង​ផ្សេង ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ជនល្មើស​ឈ្មោះ យឺន ចន្ទី ហៅ ទី ដែល​បាន​រត់គេច​មក​លាក់ខ្លួន នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​ជាក់ស្តែង​) និង​ដោយ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​អត្តសញ្ញាណ ភិនភាគ តាម​ដីកា​ជាមួយ​រូបថត​ដែល អ​.​ហ ខេត្តកណ្តាល បាន​ផ្សព្វផ្សាយ​ជូនដំណឹង​កាលពី​ឆ្នាំ​២០១៦ កម្លាំង​ជំនាញ អ​.​ហ ខេត្តបន្ទាយមានជ័យ​បាន​សួរនាំ (​យឺន ចន្ទី​) តើ​ខ្លួន​មាន​ពាក់​ព​ន្ធ័​ករណី​ឃាតកម្ម​លើ​ឈ្មោះ សេង ប៊ុ​ន​លី កាលពី​ចុងឆ្នាំ​២០១៥​ដែរ​ទេ?

ជនល្មើស​រូប​នោះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ជាមួយ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ឆាយ ផា​រុត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​រៀបចំ​ឆាក​ភ្លេង រស់នៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ធ្វើ​សកម្មភាព​ជាមួយ​គ្នា សម្លាប់​ប្លន់​យក​ម៉ូតូ ឈ្មោះ សេង ប៊ុ​ន​លី (​សព​) កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ វេលា​ម៉ោង​ជិត​៦​ល្ងាច នៅ​ចំណុច​ក្នុង​ព្រៃ​ឬ​ស្សី ក្នុងស្រុក​កណ្តាលស្ទឹង​ពិតប្រាកដ​មែន ។ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក​ចៅក្រម​ស៊ើបសួរ​ខេត្តកណ្តាល ទើប​ក​ម្លាំ​ជំនាញ​កងរាជអាវុធហត្ថ​ដឹង​ថា ជន​ស​ង្ស​យ័​ឈ្មោះ យឺន ចន្ទី មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៣១ ដក​.​ប​ច​ខ​ចុះ​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ របស់​ចៅ​ក្រប​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ។

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​សុំ​គោលការណ៍ និង​ការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល យក​ជនសង្ស័យ​ឈ្មោះ យឺន ចន្ទី ពី​ខេត្តបន្ទាយមានជ័យ​មក​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល (​តាម​ដីកា​) និង​ស្នើ​សុំ​ពន្លាត​សមត្ថកិច្ច​ដែនដី ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ខេត្តតាកែវ នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង អ​.​ហ ខេត្តកណ្តាល ខេត្តតាកែវ សហការ​គ្នា​ហៅ​ឈ្មោះ ឆាយ ផា​រុត នៅ​ចំណុច​មុខ​ផ្ទះ​ស្ថិត​នៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ យក​មក​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ ឆាយ ផា​រុត បាន​ឆ្លើយ​សារភាព​មាន​ភាព​ស៊ីសង្វាក់​ដូច​គ្នា ទៅ​នឹង​ចម្លើយ​ឈ្មោះ យឺន ចន្ទី (​ឆ្លើយ​នៅ អ​.​ហ ខេត្តបន្ទាយមានជ័យ​) ថា កាល​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥ ក្នុង​ចំណោម​ពួក​គេ​ទាំង​៣​នាក់ ឈ្មោះ យឺន ចន្ទី មាន​ថ្នាំ​ញៀន​មួយ​កញ្ចប់ និង​បាន​បបួល​ឈ្មោះ ឆាយ ផា​រ៉ុ​ត ព្រមទាំង​ជន​រង​គ្រោះ (​សេង ប៊ុ​ន​លី​) ចូល​ជក់​ថ្នាំ​ញៀន​ក្នុង​ព្រៃ​ឫស្សី​ក្បែរ​កន្លែង​កើតហេតុ ឃើញ​ឱកាសល្អ និង​ដោយ​មាន​គំនុំ​ពី​មុន​មក​ផង​នោះ ជនសង្ស័យ​ទាំង​ពីរ​នាក់ ធ្វើ​សកម្មភាព​ព្រួត​គ្នា វាយ​ទៅ​លើ​ជន​រង​គ្រោះ ពេល​នោះ​ជន​រង​គ្រោះ​ស្រែក​ឲ្យ​គេ​ជួយ​ភ្លាម​នោះ​ឈ្មោះ ឆាយ ផា​រុត ហូត​ខ្សែ​ក្រ​វ៉ា​ត់​ពី​ច​ង្កះ​ទាក់​.​ក​ជន​រង​គ្រោះ ហើយ​ទាញ​រឹត​ម្នាក់​ម្ខាង​ជាមួយ​ឈ្មោះ យឺន ចន្ទី រហូត​ដល់​ជន​រង​គ្រោះ​ដាច់ខ្យល់​ដួល​លើ​ដី ហើយ​ឈ្មោះ ឆាយ ផា​រុត យក​កូនសោ​ចេញពី​ម៉ូតូ​ជន​រង​គ្រោះ យក​មក​ចាក់​បំពង់​.​ក ជន​រង​គ្រោះ​បន្ថែម​ជា​ច្រើន​កន្លែង​បន្ថែម​ទៀត រួច​ក៏​នាំ​គ្នា​អូស​សព​ជន​រង​គ្រោះ យក​ទៅ​ទុក​ចោល​នៅ​ក្នុង​ព្រៃ​ឫស្សី ចម្ងាយ​ពី​ផ្លូវលំ​ប្រហែល​ជាង​១០០​ម៉ែត្រ ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ពិតប្រាកដ​មែន ។ ចំណែក​ម៉ូតូ​ម៉ាក C១២៥ ស៊េរី​ឆ្នាំ​២០១៥ របស់​ជន​រង​គ្រោះ ។ ពួក​គេ​បាន​ជិះ​យក​ទៅ​លក់​នៅ​ផ្សារ​ឃ្លាំង​រំសេវ បាន​ប្រាក់​ចំនួន​៥០០​ដុល្លារ រួច​ក៏​ជិះ​ម៉ូតូឌុប​មក​ផ្ទះ​វិញ ។ ក្រោយ​ពី​ដឹង​ព័ត៌មាន​ថា សមត្ថកិច្ច​ចាប់ខ្លួន ប៉ាត់ តុល រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា យក​ទៅ​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ជាប់​ពាក់​ពាក់​ព​ន្ធ័​ករណី​ខាងលើ ពួក​គេ​រត់​ចេញពី​មូលដ្ឋាន​គេច​សម្ងំ​លាក់ខ្លួន នៅ​កន្លែង​ផ្សេង រហូត​ដល់​ពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។

នៅ​ចំពោះ​មុខ​ជំនាញ​កង​រាជ​អាវុធ​ខេត្តកណ្តាល ឈ្មោះ ឆាយ ផា​រុត ឆ្លើយ​សារភាព​ថា ខ្លួន​ប្រើប្រាស់​ថ្នាំ​ញៀន ការ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ជា​លទ្ធផល​បញ្ជាក់​ថា ឈ្មោះ ឆាយ ផា​រុត ពិតជា​មាន​សារធាតុ​ញៀន ។
ដោយឡែក ឈ្មោះ ប៉ាត់ តុល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ បច្ចុប្បន្ន​ឃុំខ្លួន​បណ្តោះ អាសន្ន ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ពុំ​បាន​ចូលរួម​ធ្វើ​សកម្មភាព ក្នុង​អំពើ​ឃាតកម្ម​ខាងលើ​នោះ​ទេ ។ នេះ​បើ​យោង​តាម​ចម្លើយ​សារភាព​របស់​ឃាតក​ពិតប្រាកដ គឺ​ឈ្មោះ យឺន ចន្ទី និង​ឈ្មោះ ឆាយ ផា​រុត និង​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ដោយ​ដកចិត្ត​ទុកដាក់​របស់​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ។
បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ឈ្មោះ យឺន ចន្ទី ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល (​តាម​ដីកា​) រីឯ​ជន​ស​ង្ស​យ័​ឈ្មោះ ឆាយ ផា​រុត ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល​រួច​ផង​ដែរ ។ ចំណែក​ឈ្មោះ​ប៉ាត់ តុល បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ខេត្តកណ្តាល​នៅឡើយ រង់ចាំ​ការ​សម្រេច​របស់​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ