ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ បន្ត​ទៅ​ថ្ងៃស្អែក

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ
ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​នេះ ត្រូវ​បាន​បិទ​បញ្ចប់​បណ្ដោះអាសន្ន​ហើយ នៅ​វេលា​ម៉ោង​ជិត​៤​រសៀល ដោយ​ភាគី​ទាំង​ពីរ នឹង​បន្ដ​កិច្ចប្រជុំ​នា​វេលា​ម៉ោង​៩​ព្រឹកស្អែក​ទៀត នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ។

កិច្ចប្រជុំ​នេះ ភាគី​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​។ ចំណែក​ភាគី​រដ្ឋាភិបាល​ថៃ តំណាង​ដោយ​លោក ប្រា​សាស ប្រា​សាស​វិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សា​ក្រសួងការបរទេស ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ។

សូម​ជម្រាប​ជូន​ថា មុន​កិច្ចប្រជុំ​ចាប់ផ្តើម​ភាគី​កម្ពុជា​-​ថៃ បាន​រៀបចំ​កិច្ចប្រជុំ​ចង្អៀត​មួយ ដោយ​មាន​អ្នកចូលរួម​ត្រឹម​១០​នាក់​តែ​ប៉ុណ្ណោះ ដោយ​កម្ពុជា​ចំនួន​៥​នាក់ និង​ថៃ​ចំនួន​៥​នាក់ ។ ទោះបីជា​មាន​កិច្ចប្រជុំ រយៈ​ច្រើន​ម៉ោង យ៉ាងណា​ក្តី ប៉ុន្តែ​លទ្ធផល​ទាក់ទង​កិច្ចប្រជុំ ពុំ​ទាន់​បង្ហាញ​ឱ្យ​ដឹង​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ