រាជធានីភ្នំពេញ ៖ សាកស.ពស្ត្រីម្នាក់ ដែលមានសភាពហើមស្អុយរលួយទៅហើយ ត្រូវបានប្រទះឃើញអណ្ដែតនៅទន្លេសាប ខាងជើងស្ពានជ្រោយចង្វារ។ សមត្ថកិច្ចជំនាញ ដែលបានចុះទៅត្រួតពិនិត្យ នៅមិនទាន់អាចសន្និដ្ឋានបានថា ស្ត្រីរងគ្រោះបានស្លា.ប់ដោយសារមូលហេតុអ្វីពិតប្រាកដនោះទេ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចខាងជើងស្ពានជ្រោយចង្វារ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ស.ពនារីរូបនោះ ពុំស្គាល់អត្តសញ្ញាណនៅឡើយ។ នាងពាក់អាវមួយជាន់ ជាអាវយឺតដៃខ្លី ម៉ាក D101 និងស្លៀកខោជើងវែង ពណ៌ប្រផេះ ម៉ាក CHNALE ។ សាកស.ពមានសភាពហើមទ្រោមស្វិតទៅវិញ ហើយផ្នែកក្បាលនៅសល់តែលលាដ៍ជាប់ស្បែក រីឯភ្នែក បានជ្រុះអស់ហើយ ។
លើសពីនេះ ស.ពមានសញ្ញាសម្គាល់ពិសេសមួយចំនួន រួមមាន ៖
-មានស្នាមសាក់នៅកញ្ចឹងក
-មានស្នាមសាក់នៅស្លាបប្រចៀវខាងស្ដាំ។
-មានស្នាមសាក់រូបត្រីនៅចង្កេះខាងក្រោយ
-នៅដើមដៃខាងឆ្វេង មានស្នាមសាក់រូបផ្កា និងរូបព្រះច័ន្ទពណ៌ក្រហម-ខៀវ
-កំភួនដៃខាងឆ្វេង មានស្នាមសាក់រូបស្លឹកឈើ និងមេអំបៅមួយគូ ។
តាមការបញ្ជាក់ពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស.ពស្ត្រីរូបនោះអណ្ដែតរសាត់មកអែបក្បែរមាត់ច្រាំងជាប់នឹងកំប្លោក រួចក៏បានរាយការណ៍មកសមត្ថកិច្ច ដើម្បីទាក់ទងនគរបាលជំនាញចុះមកត្រួតពិនិត្យ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពីការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកស.ពដោយលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានបញ្ជាក់ថា សាកស.ពមិនអាចធ្វើការសន្និដ្ឋានពីមូលហេតុ នៃការស្លា.ប់បានឡើយ ដោយសារសាកស.ពឡើងហើមទ្រោមស្វិតខ្លាំង ។ តាមការប៉ាន់ស្មាន សាកស.ពនេះបានស្លា.ប់អស់រយៈពេលប្រហែល ២១ ថ្ងៃមកហើយ ៕




ចែករំលែកព័តមាននេះ