រាជធានីភ្នំពេញ ៖ ស្ត្រីអ្នករកស៊ីចងការប្រាក់ម្នាក់ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបញ្ជាឱ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោក និងរំលោភលើសេចក្ដីទុកចិត្តលើជនរងគ្រោះជាច្រើននាក់សរុបទឹកប្រាក់ជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ ។ នេះបើយោងតាមដីកាបញ្ជាឲ្យខ្លួនលេខ២២៨ អយផ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយព្រះរាជអាជ្ញារង ស៊ូ សុជាតា ។

យោងតាមដីបញ្ជាឲ្យខ្លួន ស្ត្រីរូបនោះមានឈ្មោះ វឿន ស្រីពេជ្រ មានគណនីហ្វេសបុក Rose susu ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចងការប្រាក់ បង្វិលលុយ រាប់លុយ ស្ថិតនៅផ្ទះលេខ២៤ ផ្លូវP២១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនតាមពាក្យបណ្ដឹង សំណុំរឿងព្រហ្មទណ្ឌលេខ ១៩៩០ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ របស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបានឆបោក និងរំលោភលើទំនុកចិត្ត តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហាក់ រ៉ាគីមណៃ ភេទស្រី អាយុ៣១ឆ្នាំ។

តាមប្រភពពីជនរងគ្រោះបានបញ្ជាក់ផងដែរ ស្ត្រីសង្ស័យខាងលើ បានប្រកបរបររកស៊ីចងការប្រាក់រាប់លុយ បង្វិលលុយ ឆបោករំលោភសេចក្ដីទុកចិត្តលើជនរងគ្រោះជាច្រើននាក់ ។
បច្ចុប្បន្ន ស្ត្រីជនសង្ស័យកំពុងស្ថិតនៅដំណាកកាលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងសាកសួរតាមនីតិវិធី៕

ចែករំលែកព័តមាននេះ