ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​គេ​ពេញក្នុង​​ឡាន គាត់​ងងុយដេក (មាន​វីដេអូ​)

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថ​យន្តក្រុង​ដឹក​អ្នកដំណើរ​ចំណុះ​៤៥​កៅអី​របស់​ក្រុមហ៊ុន «​ថេ​ត ស៊ុន អូរ​» បើក​ធ្លាក់​ស្ពាន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថ​យន្តក្រុង​ដឹក​អ្នកដំណើរ​ចំណុះ​៤៥​កៅអី​របស់​ក្រុមហ៊ុន «​ថេ​ត ស៊ុន អូរ​» បើក​ធ្លាក់​ស្ពាន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣ របួសធ្ងន់​-​ស្រាល​ជាង​២០​នាក់ (​ប្រុស ស្រី ក្មេង ចាស់ ) ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ជីក្រែង​ភ្លាម​ៗ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ជិត​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១១ មេ​សា​នេះ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៦ ត្រង់​ចំណុច​ស្ពាន​ថ្នល់​ដាច់ ក្នុងភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្ត​សៀម​រាប​  (ចេញពីភ្នំពេញ ​ទៅអូរស្មាច់​)។

ទោះបីជា​យ៉ាងណា អ្នក​ស្លាប់និង​រង​របួស ​នៅ​មិន​ទាន់​ស្គាល់​​អត្តសញ្ញាណ​នៅឡើយ ហើយ​រថយន្តខាងលើ គឺ​ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ ៣D-៥២៨០ ប៉ុន្តែ​ចំពោះ​មូលហេតុត្រូវ​គេ​ដឹង​ថា អ្នក​បើកបរ​​ងងុយដេក​ខ្លាំង ទើប​ទប់​ជំហ​​ខ្លួនឯង​អត់​បាន ។

https://www.youtube.com/watch?v=cdH9Z4NQr8I

ព័ត៌មានលម្អិតនឹងមានផ្សាយជូន​បន្ត ។

អត្ថបទសរសេរ ដោយ