ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​ប្រាក់​រៀប​ការ​ជាមួយ​ដើម​ជ្រៃ​យក្ស​

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោកស្រី​ខា​រេ​ន គូ​ព័រ (Karen Cooper) ជនជាតិ​អា​មេ​រិ​ក អាយុ​៦០​ឆ្នាំ​បាន​ចំណាយ​ប្រាក់​រៀប​ការ​ជាមួយ​ដើម​ជ្រៃ​អាយុ​១០០​ឆ្នាំ នៅ​ក្នុង​ឧទ្យាន​«​ស្នេ​ល​ហ្វេ​មី​លី​» (Snell Family)…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​លោកស្រី​ខា​រេ​ន គូ​ព័រ (Karen Cooper) ជនជាតិ​អា​មេ​រិ​ក អាយុ​៦០​ឆ្នាំ​បាន​ចំណាយ​ប្រាក់​រៀប​ការ​ជាមួយ​ដើម​ជ្រៃ​អាយុ​១០០​ឆ្នាំ នៅ​ក្នុង​ឧទ្យាន​«​ស្នេ​ល​ហ្វេ​មី​លី​» (Snell Family) ក្រុង​ហ្វ៊័​ត​មី​យ័រ រដ្ឋ​ផ្ល​រី​ដា សហ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​២៤​មីនា ២០១៨​ដោយ​មាន​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ ។

លោកស្រី​ខា​រេ​ន គូ​ព័រ បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​រៀប​ការ​នេះ ព្រោះ​ខ្លួន​មាន​ក្ដី​សង្ឃឹម​ថានឹ ង​ជួយ​ថែរក្សា​ដើម​ជ្រៃ​ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ​នេះ​ឲ្យ​ស្ថិត​នៅ​ក្នុង​សួន​សាធា​រណៈ​ក្នុង​រយៈពេល​យូរ ដោយ​មិន​ទទួល​ការ​កាប់​បំផ្លាញ​។

កន្លង​មក​លោកស្រី​ដែល​​បាន​រស់នៅ​ក្នុង​ទីក្រុង​នោះ​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​បាន​រៀបរាប់​បន្ត​ទៀត​ថា «​នៅ​ពេល​​ខ្ញុំ​ឮដំណឹង​ថា​ អាជ្ញា​ធរមាន​គម្រោង​កាប់​ដើម​ជ្រៃ​ចោល ខ្ញុំ​សម្តែង​ការ​មិន​យល់​​ស្រប​​ទើប​សម្រេចចិត្ត​រៀប​ការ​តែ​ម្ដង​។ កន្លង​មក​មាន​មនុស្ស​ជា​ច្រើន​បាន​មក​ឈរ​ថត​ជា​គូ​នៅ​ខាងក្រោម​ដើមឈើ​នេះ ប៉ុន្តែ​ខ្ញុំ​បែរជា​មក​រៀប​ការ​ជាមួយ​ដើមឈើ​» ។

ពិធី​នេះ​ក្រៅពី​មាន​លោកស្រី​គូ​ព័រ​ជា​កូនក្រមុំ ដើម​ជ្រៃ​យក្ស​ជា​កូនកំលោះ​នោះ ក៏​មាន​កូន​កំដរ នំ​ខេ​ក និង​ឆ្កែ​របស់​លោកស្រី​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ