ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កាហ្វេ​អាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ថ្នាំ​ដែរ​ឬទេ?

5 ឆ្នាំ មុន

កាហ្វេ និង​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​គឺ​មាន​សារៈសំខាន់​ណាស់ ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដែល​ជា​ញឹកញាប់​យើង​បាន​ភ្លេច​អំពី​ឥទ្ធិពល​សារធាតុ​រំញោច​នៃ​ភេសជ្ជៈ​ទាំងនេះ​។ នៅ​ពេល​ដែល​រួម​បញ្ចូល​គ្នា​ជាមួយ​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន​វា​អាច​ជា​លទ្ធផល​មិនល្អ ហើយ​​អាច​នឹង​រំខាន​ដល់​ប្រសិទ្ធភាព​នៃ​ថ្នាំ​ទាំងនោះ​។ កាហ្វេ គឺ​មិនអាក្រក់​សម្រាប់​សុខភាព​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​អន្តរ​កម្ម​នៃ​កាហ្វេ​ជាមួយនឹង​ថ្នាំ​តាម​វេជ្ជបញ្ជា​អាច​នឹង​មាន​បញ្ហា​។ •​អេ​ពី​នេ​ព្រី​ន​(Ephedrine)៖…

កាហ្វេ និង​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​គឺ​មាន​សារៈសំខាន់​ណាស់ ចំពោះ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដែល​ជា​ញឹកញាប់​យើង​បាន​ភ្លេច​អំពី​ឥទ្ធិពល​សារធាតុ​រំញោច​នៃ​ភេសជ្ជៈ​ទាំងនេះ​។ នៅ​ពេល​ដែល​រួម​បញ្ចូល​គ្នា​ជាមួយ​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន​វា​អាច​ជា​លទ្ធផល​មិនល្អ ហើយ​​អាច​នឹង​រំខាន​ដល់​ប្រសិទ្ធភាព​នៃ​ថ្នាំ​ទាំងនោះ​។ កាហ្វេ គឺ​មិនអាក្រក់​សម្រាប់​សុខភាព​របស់​អ្នក​នោះ​ទេ ប៉ុន្តែ​អន្តរ​កម្ម​នៃ​កាហ្វេ​ជាមួយនឹង​ថ្នាំ​តាម​វេជ្ជបញ្ជា​អាច​នឹង​មាន​បញ្ហា​។

•​អេ​ពី​នេ​ព្រី​ន​(Ephedrine)៖ Ephedrine​គឺជា​ថ្នាំ​ដែល​មានការ​រំញោច​ខ្លាំង ប្រើ​សម្រាប់​បញ្ហា​ដកដង្ហើម និង​ការ​មាន​សម្ពាធ​ឈាម​ទាប​។ ការ​ប្រើ​រួម​បញ្ចូល​គ្នា​ជាមួយ​កាហ្វេ ជា​លទ្ធផល​អាច​នឹង​ធ្វើ​ឱ្យ​មានការ​រំញោច​ខ្លាំង​ពេក ឬ​អាច​នាំ​ឱ្យ​មាន​បញ្ហា​បេះដូង ។

•​ថ្នាំ​រំញោច​ផ្សេង​ទៀត​៖ ការ​កើនឡើង​ចង្វាក់បេះដូង និង​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​គឺជា​បញ្ហា​នៅ​ក្នុង​ទី​នេះ​។ ថ្នាំ​ដែល​គេ​ប្រើ​សម្រាប់​អា​ឡែ​រ​ហ្សី និង​ការ​តឹង​ច្រមុះ​ដូច​ជា​epinephrine , phentermine , pseudoephedrine និង Theophylline មិន​គួរ​ប្រើ​រួម​គ្នា​ជាមួយនឹង​ជាតិ​កាហ្វេ​អ៊ី​ន​នោះ​ទេ​។

•​ថ្នាំ​ផ្សះ​ពពួក​គី​ណូ​ឡូ​ន​(Quinlone)៖ ពពួក​ថ្នាំ​ផ្សះ​ដូច​ជា​ciprofloxacin(Cipro)​និង norfloxacin( Noroxin )​បន្ថយ​ការ​បំបែក​ជាតិ​កាហ្វេ​អ៊ី​ន ។ វា​អាច​នាំ​ឱ្យ​បេះដូង​លោត​ញ៉ាប់ ឈឺក្បាល អន្ទះអន្ទែង និង​ញ័រ​។

•​ស៊ី​មេ​ទី​ឌី​ន​(Cimetidine)៖ ថ្នាំ​ដ៏​ពេញ​និយម​ដែល​គេ​ប្រើ​សំរាប់​ព្យាបាល​ជំងឺ​ច្រាល​អាស៊ីត​​ក្រពះ និង​ដំបៅ​ក្រពះ ហើយ​ក៏​បន្ថយ​ការ​បញ្ចេញ​ជាតិ​កាហ្វេ​អ៊ី​ន​ចោល​ផង​ដែរ ។

•​អ៊ឺ​ស្ត្រូ​សែន​(estrogen)៖ ថ្នាំ​estrogen​មាន​សមត្ថភាព​ក្នុង​ការ​បន្ថយ​ការ​បំបែក​ជាតិ​កាហ្វេ​អ៊ី​ន​ជា​លទ្ធផល​ធ្វើ​អោយ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ជាង​ធម្មតា​នៅ​ក្នុង​ឈាម ។

•​លី​ចូ​ម​(Lithium)៖ ប្រើ​ក្នុង​ការ​ព្យាបាល​នៃ​ជំងឺ​ផ្លូវ​អារ​ម្មរ​ណ៏ លី​ចូ​ម​នៅ​ពេល​ដែល​រួម​គ្នា​ជាមួយនឹង​កាហ្វេ​អាច​បង្កើន​អត្រា​មេតា​ប៉ូ​លី​លី​ចូ​ម​ក្នុង​រាង​កាយ​។ បន្ថយ​ការ​ញ៉ាំ​កាហ្វេ​ដើម្បី​ជៀសវាង​ការ​កើនឡើង​នៃ​ផល​ប៉ះពាល់​នៃ​លី​ចូ​ម​៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ