ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ក្របួច​ក្រុម​អន្ធពាល​ដែលបោះ​ពុម្ព​​អក្សរ​លើ​អាវ “Dont Scare” ១៨​នាក់​ យក​មក​ដុស​ក្អែល​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ លោក​ស្នងការ​​ខេត្ត​បាន​បញ្ជា​ភ្លាមៗ​ឱ្យ​កម្លាំង​បង្ការ​បង្ក្រាបតាម​ក្របួច​​ក្រុម​ក្មេង​​អន្ធពាល​មាន​ប្រុស​ មាន​ស្រី​បាន​ចំនួន​១៨​នាក់ ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា ក្រុម​ដែល​មាន​​បោះ​ពុម្ភ​​អក្សរ​​លើ​អាវ​យឺតថា “Dont Scare” អម​​ដោយ​សញ្ញា​ក្បាល​ខ្មោច​នេះ ប្រមូល​ផ្តុំ​​គ្នា​ប៉ុន​ប៉ង​បង្ក​ព្យុះ​​ភ្លៀង​​កាល​ពី​វេលា​ម៉ោង៥​ល្ងាច​ថ្ងៃទី​​១៩ មករា ២០១៣ នៅ​ក្បែរ​​មាត់​ស្ទឹង​​សង្កែ​ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់​ដំបង ។

​លោក​ម៉េង លៀង ​អនុ​ប្រធាន​​ការិយា​ល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល និង​ជា​ប្រធាន​​ក្រុម​បង្ការ​បង្ក្រាប​របស់​ស្នងការដ្ឋាន​​ខេត្ត​បាន​ឱ្យ​ដឹងថា ​លោក​បាន​ប្រទះ​ឃើញ​ក្រុម​ពាក់​អាវ​យឺត​ពណ៌ខ្មៅ ដែល​មាន​បោះ​ពុម្ភ​​អក្សរ​ជា​ភាសា​អង់​គ្លេសថា “Dont Scare” អម​ដោយ​​សញ្ញា​ក្បាល​ខ្មោច​នេះ​ជិះ​ម៉ូតូ​ដង្ហែ​​គ្នា​តាម​ដង​ផ្លូវយ៉ាង​អនាធិបតេយ្យ​ក្នុង​ក្រុង​កាល​ពី​ព្រឹកថ្ងៃទី​​១៩ មករា ក្នុង​សកម្ម​ក្រុម​ក្មេង​ទំនើង​​ ទើប​លោក​រាយ​ការណ៍​ជូន​លោក​ស្នងការ​ ដើម្បី​នាំ​កម្លាំង​ចេញ​​បង្ក្រាប​តែម្តង ។ ​លោក​បញ្ជាក់ថា ​ក្រុម​នេះ​នាំ​គ្នា​បោះ​ពុម្ភ​​អក្សរ “Dont Scare” ​លើ​អា​វ​យឺត​ផ្នែក​​ខាងមុខដែលអម​ដោយ​សញ្ញា​ក្បាល​ខ្មោច និង​សរសេរ​អក្សរ​កាត់ (DTS) ​នៅផ្នែក​ខាង​ខ្នង ។ លោក​ម៉េង ​លៀង បន្ថែម​ថា ពាក្យ​ទាំង​នេះ​បើ​បក​ប្រែ​ជាភាសា​ខ្មែរ​ថា «អត់​ខ្លាច» ។ លោក​ថា នៅ​ល្ងាច​ថ្ងៃ​ដដែល​​ក្រោយ​ពី​មាន​បទ​​​បញ្ជា​ពី​លោក​ស្នងការ​​ខេត្ត​ កម្លាំង​បង្ក្រាប​ក៏​បាន​ចេញ​ស្ទាក់​ចាប់​ពួក​គេ​បាន​ជា​បន្ត​បន្ទាប់​ចំនួន​១៨​នាក់​ក្នុង​នោះ​មាន​ស្រី​៨​នាក់ ៕​