ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​សម្លា.ប់​ស្រីកំណាន់ ត្រូវរង់ចាំ…

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ កាលពី​ល្ងាច​ថ្ងៃ​ទី៣ មេ​សា បាន​ចោទប្រកាន់​អតីត​អភិបាល​ខេត្តតាកែវ​ លោក ឡាយ វណ្ណៈ និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត​​ក្នុង​ចំណោម​៦​នាក់​…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ កាលពី​ល្ងាច​ថ្ងៃ​ទី៣ មេ​សា បាន​ចោទប្រកាន់​អតីត​អភិបាល​ខេត្តតាកែវ​ លោក ឡាយ វណ្ណៈ និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត​​ក្នុង​ចំណោម​៦​នាក់​ ពី​បទ​ឃាតកម្ម និង​បទ​លាក់បាំង​តម្រុយព័ត៌មាន​ទា ក់ទង​នឹង​ករណី​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។ ចំពោះ​ចំណាត់ការ​របស់​សមត្ថកិច្ច​និង​តុលាការ ដែល​មាន​ឆន្ទៈ​សើរើ​សំណុំរឿង​ឃាតកម្ម​នេះ​ឡើង​វិញ ត្រូវ​បាន​សាទរ​ដោយសារ​តែ​សំណុំរឿង​នេះ​ បាន​កើត​មាន​តាំងពី​ថ្ងៃ​២៦ មក​រា មក​ម្លេ​៉ះ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ក្រូមេ​ថា ជា​ការ​ចង​.​ក​ធ្វើ​អត្តឃាត ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក លី សុ​ផា​ន់​ណា នៅ​ថ្ងៃ​ទី​៣ មេ​សា ថា ចៅក្រម​សាលាដំបូង​បាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ឡើង​វិញ ដោយ​ចោទប្រកាន់​ទៅ​លើ​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត និង​បងប្រុស​របស់​លោក ឈ្មោះ ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ​ពី​បទ​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ពី​១០​ទៅ​១៥​ឆ្នាំ ប្រសិនបើ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​ពី​បទ​ឃាតកម្ម​បែប​នេះ​មែន ។ តែ​លោក ឡាយ វណ្ណៈ បាន​បដិសេធ​រាល់​ការ​ចោទ​ថា ​លោក​ជា​អ្នក​សម្លាប់ តែ​មិន​បដិសេធ​រឿង​ថា​ លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ទេ ។

មនុស្ស​ពីរ​នាក់​ទៀត​ ត្រូវ​បាន​ចោទ​ពី​បទ​លាក់បាំង​តម្រុយ​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ​គឺ​ឈ្មោះ
ម៉េ​ន សា​ម៉ៃ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​លោក ឡាយ វណ្ណៈ និង​ឈ្មោះ ជឹ​ម វុ​ធ ជា​អ្នកបំរើ​ក្នុងផ្ទះ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ។ ក្រោយ​ការ​ចោទប្រកាន់​លោក ឡាយ វណ្ណៈ ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ប៉េ​ហ្សី​(PJ) ចំណែក​លោក ឡាយ ណា​រិ​ទ្ធ លោក ម៉េ​នសា​ម៉ៃ និង​លោក ជឹ​ម វុ​ធ ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស (​ម​១) ។ ចំណែកឯ​មនុស្ស​ពីរ​នាក់​ទៀត​ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោកឡាយ ណា​រិ​ទ្ធ តុលាការ​មិន​ចោទប្រកាន់​ទេ​គឺ​ដោះ​លែង​ឱ្យទៅ​ផ្ទះ​វិញ ។

លោក ឡាយ វណ្ណៈ និង​បងប្រុស​របស់​លោក​​គឺ​លោក ឡាយ ណា​រិ​ទ្ធ អាច​ប្រឈម​នឹង​ការ​ជាប់​ទោស​ពី​១០ ទៅ​១៥​ឆ្នាំ ​បើសិនជា​តុលាការ​រក​ឃើញ​ថា អ្នក​ទាំង​ពីរ​ពិតជា​ឃាតករ​សម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា មែន​នោះ ។ រីឯ​មនុស្ស​ពីរ​នាក់​ទៀត​ជា​អ្នកបើកបរ និង​អ្នកបំរើ​ក្នុងផ្ទះ​ដែល​តុលាការ​ចោទប្រកាន់​ពី​បទ​លាក់​តម្រុយ​នោះ​អាច​នឹង​ជាប់​ទោស​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១​សែន ទៅ​២​លាន​រៀល ។ ចំពោះ​សាធារណ​មតិ​បាន​និយាយ​ថា សម្រាប់​អ្នក​ទាំង​២​ដែល​កំណត់​ថា មានទោស​ក្នុង​ការ​លាក់បាំង​ព័ត៌មាន​នេះ មិនមែន​ផ្តើម​ចេញពី​ការ​ឃុបឃិត​នោះ​ទេ តែ​អាច​ផ្តើម​ពី​ការ​ភ័យ​ខ្លាច​ធ្វើ​តាម​បញ្ជា​ប៉ុណ្ណោះ ។ សាធារណជន​បាន​និយាយ​ទៀត​ថា ប្រសិនបើ​អ្នក​ទាំង​២​មានទោស​នោះ ក៏​មិន​ត្រូវ​ឱ្យ​ក្រុម​ប៉ូលិស​ដែល​ទៅ​ធ្វើ​កោ​សល្យ​វិច័យ​សាកសព និង​មន្ត្រី​តុលាការ​ផង​នោះ​អាច​នឹង​មានទោស​ដែរ ។

កាលពី​ថ្ងៃ​ទី​៣១ ខែមីនា អតីត​អភិបាល​ខេត្តតាកែវ​លោក ឡាយ វណ្ណៈ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​ពេល​តុលាការ​ចាប់ខ្លួន​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) របស់​លោក​ថា លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ប៉ុន្តែ​បាន​បដិសេធ​ថា លោក​មិនមែន​ជា​ជន​ដៃដល់​ក្នុង​រឿង​ឃាតកម្ម​នេះ​ទេ ។ អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ មានកូន​៣​នាក់ ។ ដំបូង​ឡើយ​ត្រូវ​បាន​រក​ឃើញ​ស្លាប់​ដោយ​ចងក ដែល​សមត្ថកិច្ច​ខេត្តតាកែវ​អះអាង​កាលពី​ពេល​នោះ​ថា ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ខ្លួនឯង ប៉ុន្តែ​ក្រោយ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បង្ហាញ​ថា ស្ត្រីជន​រង​គ្រោះ​ត្រូវ​បាន​ធ្វើឃាត ។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អា​ដ​ហុ​កបាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​តុលាការ​និង​សមត្ថកិច្ច​ដែល​មាន​ឆន្ទៈ​សើរើ​សំណុំរឿង​ឃាតកម្ម​ទាក់ទង​និង​មន្ត្រីជាន់ខ្ពស់​នេះ ។ លោក​បញ្ជាក់​ថា ចំណាត់ការ​នេះ​បង្ហាញ​ថា អាជ្ញាធរ​និង​តុលាការ​មាន​សមត្ថភាព​ក្នុង​ការ​បំបែកសំណុំរឿង​ឃាតកម្ម​ធំ​ៗ ទោះបីជា​ពាក់ព័ន្ធ​នឹង​មន្ត្រី​មាន​អំណាច​ក្ដី ។ លោក ឡាយ វណ្ណៈ ជា​កូន​របស់​ថៅកែ​ហាង​លក់​មាស និង​ពេជ្រ​នៅ​ផ្សារ​ធំ​ថ្មី​យីហោ គង់ ហុង និង​ត្រូវជា​កូនប្រសា​របស់​លោក ស៊ូ ភិ​រិ​ន្ទ អតីត​អភិបាល​ខេត្តតាកែវ​ខេត្តកំពង់ឆ្នាំង និង​ខេត្តសៀម​រាប ។ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ។លោក ឡាយ វណ្ណៈ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត ជំនួស​លោក ស្រី បេន កាលពី​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​២០១៤ ។

នៅ​ថ្ងៃ​ទី​៤ មេ​សា តាម​គេហទំព័រ​ក្នុងស្រុក​មួយ​ចំនួន​បាន​ផ្សាយ​ឱ្យ​ដឹង​ថា អ្នកស្រី ចេ​វ សុវ​ឌ្ឍ​នា កាលពី​ឆ្នាំ​២០១៥ ក៏​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​លើ​ទស្សនាវដ្តី​ឡា​រ៉ែ​ន និង​មាន​រូប​ឈរ​ថត​ជាមួយ​អ្នក​នាង គង់ ចាន់​ស្រី​មុំ​ផង​ដែរ ។ តាម​រយៈ​រូបថត​បង្ហាញ​ម៉ូ​ដ​នោះ​ច្បាស់​ណាស់​ថា​អ្នកស្រី​ជានា​រី​ដ៏​ស្រស់​ស្អាត​ម្នាក់ តែ​អភ័ព្វ​រឿង​ស្នេហា ទោះបី​ធ្លាក់ខ្លួន​មេម៉ាយ​កូន​ដល់​ទៅ​៣​នាក់​ក្តី ប៉ះ​ស្នេហ៍​ចុង​ក្រោយ ក៏​ប៉ះ​ចំ​អ្នកមាន​អំណាច​ទៀត ទោះបី​សុំ​ធ្វើ​ជា​អ្នក​ទី​២​ក៏​លំបាក​ដែរ ទីបំផុត​បាន​ជួបនឹង​គ្រោះ​អកុសល​បែប​នេះ ហើយ​ក៏​ត្រូវ​បាន​គេ​ស្តីបន្ទោស​ដែរ​ពី​ការ​បើក​បេះដូង​ឱ្យ​បុរស​ម្នាក់​ដែល​មាន​ប្រពន្ធ​កូន​ទៅ​ហើយ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ