ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនជាតិ​វៀតណាម​៣​នាក់​​​ដុ.ត​កាំជ្រួច​អស់​៣៦​គ្រាប់​សែន​ព្រះខែ​ផ្អើល​ទាំង​កណ្តាល​យប់

2 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនជាតិ​វៀតណាម​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន​ក្រោយ​ដុត​កាំជ្រួច​ធុន​ធំ​អស់​៣៦​គ្រាប់​សែន​ព្រៈ​ខែ​ផ្អើល​ទាំង​កណ្តាល​យប់​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៥​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។ កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ​បាន​ប្រាប់​ថា​៖​ក្រោយ​ស្នូរ​កាំជ្រួច​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​បណ្តាល​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​កម្លាំង​បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ផ្ទៈ​មួយ​កន្លែង​បាន​ដុត​កាំជ្រួច​នៅ​ពេល​សែន​ព្រៈ​ខែ​ពេល​យប់​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​បាញ់​កាំជ្រួច​អស់​ចំនួន​៣៦​គ្រាប់​ដោយ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត។ កម្លាំង​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា​៖​ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​បាន​នាំ​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ស្រី​២​នាក់​ជា​ម្ចាស់​ផ្ទៈ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ដើម្បី​ធ្វើ​កិច្ចសន្យា​ណែនាំ​ព្រោះ​ការ​ដុត​កាំជ្រួច​ត្រូវ​បាន​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​និង​កម្លាំង​ជំនាញ​ទើបបាន​អនុញ្ញាតិ​អោយ​ដុត​នៅ​ពេល​មានកម្ម​វិធី​រឺ​បុណ្យ​ទាន​។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនជាតិ​វៀតណាម​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន​ក្រោយ​ដុត​កាំជ្រួច​ធុន​ធំ​អស់​៣៦​គ្រាប់​សែន​ព្រៈ​ខែ​ផ្អើល​ទាំង​កណ្តាល​យប់​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៥​នៅ​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។

កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ​បាន​ប្រាប់​ថា​៖​ក្រោយ​ស្នូរ​កាំជ្រួច​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​បណ្តាល​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​កម្លាំង​បាន​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ផ្ទៈ​មួយ​កន្លែង​បាន​ដុត​កាំជ្រួច​នៅ​ពេល​សែន​ព្រៈ​ខែ​ពេល​យប់​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​បាញ់​កាំជ្រួច​អស់​ចំនួន​៣៦​គ្រាប់​ដោយ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត។

កម្លាំង​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា​៖​ក្រោយ​ចុះ​ពិនិត្យ​ជាក់ស្តែង​បាន​នាំ​ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​ស្រី​២​នាក់​ជា​ម្ចាស់​ផ្ទៈ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ដើម្បី​ធ្វើ​កិច្ចសន្យា​ណែនាំ​ព្រោះ​ការ​ដុត​កាំជ្រួច​ត្រូវ​បាន​សុំ​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​និង​កម្លាំង​ជំនាញ​ទើបបាន​អនុញ្ញាតិ​អោយ​ដុត​នៅ​ពេល​មានកម្ម​វិធី​រឺ​បុណ្យ​ទាន​។

កម្លាំង​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា​៖​ការ​បាញ់​កាំជ្រួច​ពេល​យប់​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ពេល​ដែល​សភាព​ការ​តាម​បន្ទាត់​ព្រំដែន​មាន​ភាព​តានតឹង​ទើប​មានការ​ហាមឃាត់​មិន​អនុញ្ញាតិ​ងោ​យ​មានការ​ដុត​រឺ​បាញ់​កាំជ្រួច​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ