រាជធានីភ្នំពេញ ៖ ការធ្វើទំនើបកម្មយ៉ាងលឿននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានបង្កើតឱកាសថ្មីៗជាច្រើនដល់កម្ពុជាក្នុងការសម្រួលការងារឲ្យកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ។
បច្ចុប្បន្ន ការប្រើប្រាស់បច្ចេកវិទ្យាបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជារាប់លាននាក់ទៅហើយ និងកំពុងតែបន្ដកំណត់បែបផែននៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការទាក់ទងគ្នា, ការផ្សព្វផ្សាយព័ត៌មាន, ការទូទាត់ប្រាក់អនឡាញ, ការបណ្ដុះបណ្ដាល ឬស្រាវជ្រាវអនឡាញ, ការផ្ដល់សេវាពាណិជ្ជកម្មអនឡាញ និងការផ្ដល់សេវាសាធារណៈអនឡាញជាដើម ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពីតម្លៃនៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថែមទាំងបានរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្ររដ្ឋាភិបាលអេឡិចត្រូនិក២០១៨-២០៣០ ដោយមានសង្គតិភាព(ភាពរួបរួមគ្នា)ជាមួយនឹងយុទ្ធសាស្ត្រចក្រតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្នាំ២០២០ និងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្នាំ២០២០ ។
ទោះបីយ៉ាងណា រហូតមកដល់ពេលនេះ កម្ពុជាមានបញ្ហាប្រឈមជាច្រើនដែលកំពុងរាំងស្ទះដល់កិច្ចដំណើរការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកនេះ បើទោះបីជាបណ្ដាក្រសួងនីមួយៗ បានដាក់ឲ្យប្រើប្រាស់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកក៏ដោយ ។
នៅក្នុងវេទិការដ្ឋាភិបាលអេឡិចត្រូនិកកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៩ មីនា កន្លងមក លោក ម៉ុក ខេមរា ប្រធាននាយកដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិកនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ផែនការអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូវនិកនៅមានបញ្ហាប្រឈមមួយចំនួនដូចជា កិច្ចសហការរវាងក្រសួង ស្ថាប័ននៅមានកម្រិត, ខ្វះខាតក្របខ័ណ្ឌគតិយុត្តគាំទ្រការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិករួម, ខ្វះខាតធនធានមនុស្សនិងថវិកា, ខ្វះស្ដង់ដាបច្ចេកទេស, អន្តរប្រតិបត្តិការរវាងប្រព័ន្ធសូហ្វវែរកម្មវិធីនៅមានកម្រិតទាប និងការអភិវឌ្ឍសូហ្វវែរមានលក្ខណៈជាន់គ្នា ជាដើម ។
លោកថ្លែងយ៉ាងដូច្នេះថា ៖« កាលពីខែមករា ឆ្នាំ២០១៧ ក្រុមការងាររបស់យើងបានចុះធ្វើការស្ទង់មតិអន្តរក្រសួង ហើយយើងបានកំណត់នៅបញ្ហាសំខាន់ៗមួយចំនួនដូចជា ការដំណើរការឯកសាររដ្ឋបាលរបស់រាជរដ្ឋាភិបាលនៅមានលក្ខណៈស្មុគស្មាញ និងត្រូវការពេលវេលាច្រើន, បញ្ហាកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិកនៅមានកម្រិត មានន័យថា ក្រសួងនីមួយៗសុទ្ធតែមានគម្រោងរៀងៗខ្លួន និងអភិវឌ្ឍន៍រៀងៗខ្លួន អត់បានសង្គតិភាពគ្នាទៅវិញទៅមកទេ ។ ទន្ទឹមនេះ គ្រប់ក្រសួងបានលើកឡើងពីកង្វះធនធានជំនាញICT ហើយបញ្ហាដែលសំខាន់បំផុតនោះគឺថវិកា ។ ជាមួយគ្នានេះ ក៏មានកង្វះខាតបច្ចេកទេសក្នុងការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិក ទាំងប្រព័ន្ធ និងសម្ភារៈ ព្រមទាំងខ្វះខាតនូវគតិយុត្តគាំទ្រផងដែរ »។
ថ្លែងនាឱកាសនោះ លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ការអភិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងស្ថាប័នរដ្ឋាភិបាលកំពុងមានការកើនឡើង ។ ជាក់ស្ដែងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងផ្ដល់សេវាគាំទ្រដល់បណ្ដាក្រសួងស្ថាប័ននានាដូចជា សេវាអុីនធើរណេតល្បឿនលឿន មជ្ឈមណ្ឌលទិន្នន័យរួមសម្រាប់បង្ហោះគេហទំព័រ ដំណើរការប្រព័ន្ធសូហ្វវែរកម្មវិធី និងដំណើរការអីុម៉ែល ជាដើម ។
លោករដ្ឋមន្ត្រីបន្ដថា ចំណែកក្រសួងស្ថាប័នផ្សេងៗទៀត ក៏បាននិងកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងក្រសួងស្ថាប័នរបស់ខ្លួនផងដែរ ជាអាទិ៍ ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុ(FMIS) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រព័ន្ធអាស៊ីគូដា(ASYCUDA)របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ប្រព័ន្ធចុះបញ្ជីពន្ធដារ និងប្រកាសបង់ប្រាក់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ, ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម, ប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ(CO) និងប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម(Trademark)របស់ក្រសួងពាណិជ្ជកម្ម, ប្រព័ន្ធចុះបញ្ជីយានយន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, និងប្រព័ន្ធអុី-វិសា(E-Visa)របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាដើម ។
ទន្ទឹមនឹងការអភិវឌ្ឍយ៉ាងនេះក្ដី លោករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជានៅមានបញ្ហាប្រឈមជាច្រើន ហើយដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំរួមគ្នាក្នុងការរៀបចំសេចក្ដីព្រាងផែនការយុទ្ធសាស្ត្ររដ្ឋាភិបាលអេឡិចត្រូនិកឆ្នាំ២០១៨-២០៣០ជាលើកដំបូង ដោយមានសង្គតិភាពជាមួយនឹងយុទ្ធសាស្ត្រចក្រតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្នាំ២០២០ និងគោលនយោបាយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឆ្នាំ
២០២០ ។
លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា ៖« សេចក្ដីព្រាងផែនការយុទ្ធសាស្ត្រនេះ បានកំណត់ទស្សនវិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅតាមរយៈសេវាឌីជីថលកាន់តែប្រសើរ និងកំណត់នូវយុទ្ធសាស្ត្រគន្លឹះចំនួន៣រួមមាន ផ្សារភ្ជាប់ប្រជាជនជាមួយនឹងគោលនយោបាយនិងការសម្រេចចិត្តសាធារណៈ, សហការបង្កើតរវាងគ្រប់ភាគីពាក់ព័ន្ធដើម្បីផ្ដល់ព័ត៌មាន និងសេវាឌីជីថលប្រកបដោយគុណភាពខ្ពស់ និងបង្កើនប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល »។
« សេចក្ដីព្រាងនេះក៏បានស្នើឡើងនូវគោលការណ៍សំខាន់ៗចំនួន៣ផងដែរគឺ ស្នើបង្កើតក្របខ័ណ្ឌរដ្ឋាភិបាលអេឡិចត្រូនិករួម ដោយអនុវត្តយន្ដការ «បង្កើតម្ដង ប្រើប្រាស់បានគ្រប់កន្លែង» ដើម្បីផ្ដល់ដល់រាជរដ្ឋាភិបាលទាំងមូលនូវភាពរួចរាល់ក្នុងការប្រើប្រាស់ និងភាពងាយស្រួល និងឆាប់រហ័សក្នុងការផ្ដល់សេវាសាធារណៈអនឡាញទៅដល់ប្រជាពលរដ្ឋ ។ ស្នើបង្កើតមូលនិធិសេវាឌីជីថលដែលជាយន្ដការកៀរគរ និងគ្រប់គ្រងថវិកាអភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស្នើរៀបចំ និងពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចរដ្ឋាភិបាលអេឡិកត្រូនិកដែលជាយន្ដការដឹកនាំគ្រប់គ្រង និងសម្របសម្រួលការអភិវឌ្ឍរដ្ឋាភិបាលអេឡិចត្រូនិករវាងក្រសួងស្ថាប័ន »។ នេះបើតាមលោករដ្ឋមន្ត្រីបានបញ្ជាក់ ។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ លោក NAKYOUNG OH បានលើកឡើងថា កម្ពុជាកំពុងរក្សាកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សម្គាល់ក្នុងរង្វង់៧%អស់រយៈពេលច្រើនឆ្នាំមកហើយ ។ ទន្ទឹមនឹងនេះ កម្ពុជាត្រូវបានចេញផុតពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុតកាលពីឆ្នាំ២០១៥ ហើយប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាម្នាក់ៗ បានកើនឡើងជាលំដាប់ ។
លោកសង្ឃឹមថា ៖« កម្ពុជានឹងសម្រេចការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកបដោយនិរន្តរភាពយ៉ាងឆាប់រហ័ស ជាមួយនឹងកំណែទម្រង់រដ្ឋបាលតាមរយៈរដ្ឋាភិបាលអេឡិចត្រូនិកផងដែរ ហើយដើម្បីសម្រេចបានដូច្នេះ កម្ពុជាពិតជាត្រូវការគម្រោង បច្ចេកទេស និងការវិនិយោគតាមវិស័យលម្អិតនីមួយៗ » ៕
រាជធានីភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានអះអាងថា វិស័យអចលនទ្រព្យនឹងមិនរងផលប៉ះពាល់ខ្លាំងនោះទេ ប្រសិនជាEBA នឹងត្រូវដកចេញពីកម្ពុជា ។ អ្នកនាងអាន...
ម្ចាស់់ឆ្នាំទាំង៤នេះត្រូវដឹងថា នៅចុងខែកុម្ភៈនេះរាសីរបស់លោកអ្នកមិនល្អទាល់តែសោះ ត្រូវជួបទុក្ខធំ បញ្ហាស្មុគស្មាញចាក់ស្រែះជាច្រើនទាំងអ្នកធ្វើការក្នុង...
រាជធានីភ្នំពេញ ៖ គូដណ្តឹងមួយគូជិតដល់ថ្ងៃរៀបការទៅហើយ ឆ្លៀតឱកាសឌុបគ្នាដើរលេង ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបដែលកាន់នៅនឹងដៃបានសម្រេចហើយជិះ...
ខេត្តព្រះសីហនុ ៖ តាមសេក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំមួយគ្រឿងបុករះរថយន្តធុនតូចៗចំនួន៤គ្រឿង បណ្តាលឱ្យមាន...
ខេត្តកំពង់ស្ពឺ ៖ ជីវិតសត្វលោកកើតមកតែងមានវាសនាខុសៗគ្នា អ្នកខ្លះក៏មានគូ មានកូនចៅជួយទំនុកបំរុងនៅពេលខ្លួនចាស់ជរា ដោយឡែកស្ត្រីម្នាក់នេះមិនមានគូគាប់ និងកូនចៅ...
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធជាបន្តបន្ទាប់ជិត១០គ្រាប់ពីសំណាក់នគរបាលខណ្ឌជ្រោយចង្វារនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួន ជនសង្ស័យចំនួន៨នាក់...
រាជធានីភ្នំពេញ ៖ ជនសង្ស័យមុខសញ្ញាចាស់ម្នាក់ចំណោមបក្សពួក២នាក់ ត្រូវបានជនរងគ្រោះចាប់ប្រគល់ជូនសមត្ថកិច្ច បន្ទាប់ពីបន្លំខ្លួនចូលក្នុងបន្ទប់ទ្រូម៉ាន់នីលួច...
រាជធានីភ្នំពេញ ៖ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា និងឌុម កែវដា មកពីក្លិមកុដរាជសីហ៍ បើទោះជានៅសល់១ប្រកួតម្នាក់ក្នុងដៃទៀតមែន ប៉ុន្តែឆ្លងកាត់ការប្រកួតនៅលើ...
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានកៀបជាប់ក្នុងកាប៊ីនរថយន្តដឹកមាន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ទាំងព្រឹកព្រលឹមរវាងរថយន្តរបស់ខ្លួនដែលដឹក...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលរដ្ឋាន ដើម្បីឱ្យជួយអន្តរាគមន៍ ក្រោយពីស្គាល់គ្នាតាមរយៈហ្វេសប៊ុកប្រហែលជាង២ខែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមុខសញ្ញាចោរលួចរថយន្តយ៉ាងសកម្មម្នាក់បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់បានសម្រេច រួចទៅសម្ងំ...
យើងមកថ្ងៃនេះដើម្បីនិយាយពីភាពប៉ិនប្រសប់ និងអ្នកដែលមានឥទ្ធិពលលើស្នេហា និងជាមនុស្សទាន់សម័យបំផុត, Kalyan Ney១- តើអ្នកអាចប្រាប់ខ្ញុំបានទេ តើថ្ងៃធម្មតារបស់អ្នក...
ព្រះសម្ពុទ្ធត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្តសត្វលោកនេះ ត្រូវភ្លើងអកុសលដុតកម្លោចរាល់ថ្ងៃ ដែលពោលឱ្យងាយស្តាប់គឺភ្លើង ជាតិ ជរា...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
ខេត្តបាត់ដំបង ៖ បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ១គ្រួសារ ជាមួយនឹងមន្ត្រីយោធាម្នាក់ ស្ថិតនៅភូមិបួររុន ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានអភិបាលរង...
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋនៅភូមិកោះម្យើលបានប្រគល់សត្វត្រដក់ចំនួន២ក្បាល ដល់មន្ត្រីជំនាញអភិរក្សសត្វព្រៃរបស់ក្រុមការងារបង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃ...
ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនាំគ្នាជួយបាញ់ទឹក និងជះពន្លត់ ប៉ុន្តែអកុសលហួសពេលទៅហើយ ខណៈ...
ខេត្តកំពង់ធំ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ដូនចាស់ម្នាក់ដើរឆ្លងថ្នល់ត្រូវម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុក បណ្តាលឱ្យរងរបួសធ្ងន់ ក្រោយមកក៏បានស្លាប់...
ព្រះភគវាត្រាស់ថា ជនណាមិនជឿកម្មផល ជននោះនឹងមានទោសធ្ងន់យោនយកកំណើតទៅកាន់អបាយភូមិមានប្រេតនរកជាដើម រងទុក្ខវេទនាហួសវិស័យនឹងថ្លែង។ តទៅនេះជាបុគ្គលាធិដ្ឋាន...
រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ប៉ុស្ដិ៍លេខ៥ បានរំលេចការប្រកួតអន្តរជាតិរវាងកីឡាករកម្ពុជា និងថៃ គួរឱ្យចាប់អារម្មណ៍ ខណៈដែលកីឡាករទាំងនោះក្រៅពី...