ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ចូល​ឆ្នាំច​(​ឆ្កែ​) ចង់ដឹងថា សត្វនេះមានអ្វីខ្លះទេ ?

6 ឆ្នាំ មុន

សត្វ​ឆ្កែ (Canis lupus familiaris)​  គឺជា​ថនិកសត្វ​មួយ​ប្រភេទ​ដែល​ចេញ​មក​ពី​អំបូរ Canidae ។ សត្វ​ឆ្កែ​ត្រូវ​បាន​ផ្សាំង​ដោយ​មនុស្ស​អស់​រយៈកាល​ដ៏​យូរណាស់​មក​ហើយ ។ វា​…

សត្វ​ឆ្កែ (Canis lupus familiaris)​  គឺជា​ថនិកសត្វ​មួយ​ប្រភេទ​ដែល​ចេញ​មក​ពី​អំបូរ Canidae ។ សត្វ​ឆ្កែ​ត្រូវ​បាន​ផ្សាំង​ដោយ​មនុស្ស​អស់​រយៈកាល​ដ៏​យូរណាស់​មក​ហើយ ។ វា​ គឺជា​សត្វ​ដំបូង​បំផុត​ដែល​ត្រូវ​បាន​ផ្សាំង ។ ឆ្កែ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មនុស្ស​សម្រាប់​មុខងារ ខុស​ៗ​គ្នា​ជា​ច្រើន​ដូច​ជា​ធ្វើ​ការងារ និង​ធ្វើ​ជា​សត្វ​ចិញ្ចឹម​។ ពួក​វា​គឺជា​សត្វ​ចិញ្ចឹម​ដ៏​ពេញ​និយម​ពីព្រោះ​ពួក​វា​តែងតែ​ចូល​ចិត្ត​លេង រាក់ទាក់ ហើយ​និង​ចេះ​ស្ដាប់​មនុស្ស ។ សត្វ​ឆ្កែ​សាមសិប​លាន​ក្បាល​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​សត្វ ចិញ្ចឹម ។

សត្វ​ឆ្កែ​ស៊ី​ទាំង​សាច់ និង​បន្លែ​ដែល​ជា​និច្ច​ជា​កាល​ត្រូវ​បាន​គេ​លាយ​បញ្ចូល​គ្នា ហើយ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ជា​អាហារ​សត្វ​ឆ្កែ ។ ជា​ញឹកញាប់​សត្វ​ឆ្កែ​តែងតែមាន​ការងារ ដូច​ជា​ឆ្កែ​ប៉ូលិស ឆ្កែ​ទាហាន ឆ្កែ​នាំ​ផ្លូវ​ជន​ពិការ ឆ្កែ​ពន្លត់​អគ្គិភ័យ ឆ្កែ​នាំសារ ឆ្កែ​ប្រមាញ់ និង​ឆ្កែ​គង្វាល ។
ពេល​ខ្លះ​ពួក​វា​ត្រូវ​បាន​គេ​ហៅ​ថា «canines» មក​ពី​ពាក្យ​ឡា​ទី​ន​សម្រាប់​ពាក្យ​ថា dog – canis ។ ពេល​ខ្លះ​មនុស្ស​ក៏​ប្រើ​ផង​ដែរ​នូវ​ពាក្យ​ថា «dog» ដើម្បី​ពណ៌នា​ពូជ​ឆ្កែ​ដទៃ​ទៀត ដូច​ជា​សត្វ​ឆ្កែចចក​ជាដើម ។ សត្វ​ឆ្កែ​ដែល​ទើបនឹង​កើត គេ​ហៅ​ថា pup ឬ puppy​។ សត្វ​ឆ្កែ​ត្រូវ​បាន​គេ​ហៅ​ថា puppy រហូត​ដល់​វា​មាន​អាយុ​ប្រហែល​មួយ​ឆ្នាំ​។

សត្វ​ឆ្កែ​ពេល​ខ្លះ​ត្រូវ​បាន​គេ​ចាត់ទុកជា «​មិត្តសំឡាញ់​របស់​មនុស្ស​» ពីព្រោះ​វា​ត្រូវ​បាន​គេ​ទុកជា​សត្វ​ចិញ្ចឹម ហើយ​វា​ស្មោះត្រង់​នឹង​ម្ចាស់ និង​ចូល​ចិត្ត​នៅ​ក្បែរ​មនុស្ស​។
រូបរាង និង​ឥរិយាបថ
សត្វ​ឆ្កែ​អាច​ហិតក្លិន និង​ស្ដាប់​បាន​យ៉ាង​ល្អ ប៉ុន្តែ​មិន​អាច​មើលឃើញ​ពណ៌​បាន​ល្អ​នោះ​ទេ ។ ពួក​វា​ងងឹត​ពណ៌ ។ សត្វ​ឆ្កែ​មាន​ជើង​បួន ហើយ​បង្កើត​សំឡេង «​បាក​» «​វូ​ហ្វ​» ឬ​ក៏ «​អា​ហ្វ​» ។ សត្វ​ឆ្កែ​តែងតែ​ដេញចាប់​សត្វ​ឆ្មា ហើយ​សត្វ​ឆ្កែ​ភាគច្រើន​លេង​ចាប់​បាល់ និង​ដំបង​ឈ ើ​។

ជា​ធម្មតា​សត្វ​ឆ្កែរ​ស់បាន​ប្រហែល​ដប់​ឆ្នាំ ឬ​ក៏​អាច​ច្រើន​ជាង​នេះ ។ ទំហំ និង​ពូជ​របស់​វា​អាច​ធ្វើ​ឲ្យ​ប្រែប្រួល​រយៈពេល​ដែល​ពួក​វា​អាច​រស់នៅ​។ ជា​ធម្មតា​សត្វ​ឆ្កែ​ពូជ តូច​ៗ​រស់នៅ​បាន​យូរ​ជាង​សត្វ​ឆ្កែ​ពូជ ធំ​ៗ ។
ដូច​គ្នា​នឹង​សត្វ​ឆ្កែចចក​ដែរ ឆ្កែព្រៃ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជា​ក្រុម​ហៅ​ថា​ហ្វូង ។ ហ្វូង​ឆ្កែ​គឺ​ចាត់​ថ្នាក់​ដោយ​ឋានៈ ហើយ​សត្វ​ឆ្កែ​ដែល​មាន​ឋានៈ​ទាប​នឹង​ត្រូវ​ចុះចូល​ជាមួយ​សត្វ​ឆ្កែ​ដទៃ​ដែល​មាន​ឋានៈ​ខ្ពស់​ជាង ។ ឆ្កែ​ដែល​មាន​ឋានៈ​ខ្ពស់​ជាងគេ​គឺ​ហៅ​ថា alpha male (​សត្វ​ឈ្មោល​ដែល​ខ្លាំង​លើសគេ​)​។ សត្វ​ឆ្កែ​ដែល​នៅ​ក្នុង​ក្រុម​ជួយ និង​មើលថែ​គ្នា​ទៅ​វិញ​ទៅ​មក ។ សត្វ​ឆ្កែស្រុក​តែងតែ​មើលទៅ​ម្ចាស់​របស់​វា​ថា​ជា សត្វ​ឈ្មោល​ដែល​ខ្លាំង​លើសគេ​។
ដើម​កំណើត​សត្វ​ឆ្កែ

សត្វ​ឆ្កែ​ទាំងអស់​គឺ​ជាប់​ពូជ​មក​ពី​សត្វ​ឆ្កែចចក ដែល​បាន​កើតឡើង​ដោយសារ​តែ​ការ​ផ្សាំង​និង​ការ​ជ្រើសរើស​សិប្បនិមិត្ត ។ វា​ត្រូវ​បាន​គេ​ដឹង​ដោយសារ​ការ​វិភាគ DNA genome ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រក​ឲ្យ​ឃើញ​រឿង​ទាំង​អស់នេះ​។ ពួក​វា​ត្រូវ​បាន​បង្កាត់​ពូជ​ដោយ​មនុស្ស ។ ផូស៊ីល​នៃ​សត្វ​ឆ្កែ​មុនគេ​បង្អស់​ដែល​ត្រូវ​បាន​គេ​ស្គាល់​គឺ​តាំងពី​៣១.៧០០ ឆ្នាំ​មុន​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក ។
សត្វ​ឆ្កែ និង​មនុស្ស

សត្វ​ឆ្កែ​បាន​រស់នៅ​ជាមួយ​មនុស្ស​យ៉ាង​ហោច​ណាស់​៣០.០០០​ឆ្នាំ ។ ជា​ញឹកញយ ពួក​វា​ត្រូវ​បាន​គេ​ហៅ​ថា​ជា «​មិត្តសម្លាញ់​របស់​មនុស្ស​» ពីព្រោះ​ពួក​វា​សម​ទៅ​នឹង​ជីវិត​របស់​មនុស្ស ។ សត្វ​ឆ្កែ​អាច​បម្រើ​មនុស្ស​បាន​ច្រើន​បែប ។ ឧទាហរណ៍ មាន​ដូច​ជា ឆ្កែ​ការពារ ឆ្កែ​ប្រមាញ់ ឆ្កែ​ប្រមូល​ហ្វូង​ឆ្កែ​នាំ​ផ្លូវ និង​សម្រាប់​មនុស្ស​ពិការ​ភ្នែក ។ មាន​សត្វ​ឆ្កែ​មួយ​ចំនួន​ផង​ដែរ​ដែល​ត្រូវ​បាន​គេ​បង្វឹក​ឲ្យ​ហិតក្លិន​ជំងឺ​ក្នុង​រាង​កាយ​មនុស្ស ឬ​ក៏​សម្រាប់​ស្វែងរក​គ្រាប់បែក ឬ​ថ្នាំ​ញៀន​ខុសច្បាប់ ។ សត្វ​ឆ្កែ​ទាំងនេះ​ពេល​ខ្លះ​ជួយ​ដល់​ប៉ូលិស​នៅ​អាកាសយានដ្ឋាន ឬ​ទីកន្លែង ផ្សេង​ៗ​ទៀត​។ ឆ្កែ​ហិតក្លិន (​ជា​ធម្មតា​គឺ​ពូជ beagles) គឺ​ពេល​ខ្លះ​ត្រូវ​បាន​គេ​បង្វឹក​ក្នុង​ការងារ​នេះ ។ សត្វ​ឆ្កែ​ថែម​ទាំង​ត្រូវ​បាន​បញ្ជូន​ដោយ​ជនជាតិ​រុ​ស្សី​ទៅ​កាន់​ភព​អវកាស ពីរ បី​ឆ្នាំ​មុន​មនុស្ស​ឡើង​ទៅ​ទៀត​ផង ។ សត្វ​ឆ្កែ​ដំបូង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឈ្មោះ​ថា Laika ប៉ុន្តែ​បាន​ស្លាប់​នៅ​ទីនោះ ។
ពូជ​សត្វ​ឆ្កែ

មាន​សត្វ​ឆ្កែ​យ៉ាង​ហោច​ណាស់​៨០០ ពូជ (​ប្រភេទ​) ។ សត្វ​ឆ្កែ​ដែល​មេបា​របស់​វា​ជា​ពូជ​តែ​មួយ នោះ​វា​នឹង​ជា​ពូជ​នោះ​ដែរ ។ ឆ្កែ​ទាំង​អស់នោះ​ហៅ​ថា ពូជ​សុទ្ធ ឬ ឆ្កែ pedigree សុទ្ធ ។ សត្វ​ឆ្កែ​ដែល​មាន​មេបា​ពី​ពូជ ខុស​ៗ​គ្នា​គឺ​មិន​ស្ថិត​នៅ​ក្នុង​ប្រភេទ​ពូជ​តែ​មួយទៀត​ឡើយ​។ ពួក​វា​ត្រូវ​ហៅ​ថា mutts, សត្វ​ឆ្កែ​ពូជ​កាត់ ឆ្កែ​កូនកាត់ ឬ សត្វ​ពូជ​កាត់ ។ ពូជ​ឆ្កែ​មួយ​ចំនួន​ក្នុង​ចំណោម​ពូជ​ឆ្កែ​ដែល​ពេញ​និយម មាន​ដូច​ជា ឆ្កែ​គង្វាល collies poodles និង retrievers ។ ពួក​វា​កំពុង​តែ​ពេញ​និយម​ក្នុង​ការ​បង្កាត់​ពូជ​សត្វ​ឆ្កែ​ពីរ​ខុស​គ្នា ហើយ​ហៅ​ឈ្មោះ​ពូជ​ឆ្កែ​ថ្មី​នោះ​ដែល​ជា​ការ​លាយ​គ្នា​នៃ​ឈ្មោះ​ពីរ​របស់​ពូជ​នៃ​មេបា ។ កូន​ឆ្កែ​ដែល​មាន​មេបា​ជា​ពូជ poodle ហើយ​និង​ពូជ pomeranian ត្រូវ​បាន​គេ​ហៅ​ថា Pomapoo ។ ជំនួស​ឲ្យ​ការ​ហៅ​ថា mutts សត្វ​ឆ្កែ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា ពូជ​ឆ្កែ​អ្នក​ច្នៃ​ម៉ូ​ដ ។ ពពួក​ឆ្កែ​ប្រភេទ​នេះ ជា​ទូទៅ​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​បង្ហាញ​យក​ពានរង្វាន់ និង​ការ​បង្ហាញ​ម៉ូ​ដ ។ សត្វ​ឆ្កែ​ប្រភេទ​នេះ​ក៏​អាច​ជា​ឆ្កែ​នាំ​ផ្លូវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ