ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​នេះ ពិតជា​មិនធម្មតា​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​0៣ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ជនបរទេស​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​0៣ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ជនបរទេស​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ។

ជនសង្ស័យ​ឈ្មោះ MAXIME COLAS ជនជាតិ​បារាំង កាន់​លិខិតឆ្លងដែន​លេខ 13BE17572 ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០១៨ ការិយាល័យ​ទី​៧​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង បាន​សហការ​ជាមួយ​កម្លាំង​នាយ​ដ្ឋា​ន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់​ខ្ល​ន​ជនសង្ស័យ​ខាងលើ​នេះ នៅ​ចំណុច​ប្រៃសណីយ៍​ភ្នំពេញ ដោយ​បាន​ពិនិត្យ​កញ្ចប់​បញ្ញើ​មិន​ប្រក្រតី​ផ្ញើ​មក​ពី​ប្រទេស​បែ​ល​ហ្សិ​ក ហើយ​បាន​ធ្វើតេស្ត​បឋម​ឃើញ​ថា​ជា « ប្រភេទ​ថ្នាំ​ញៀន​អិ​ច​ស្តា​ស៊ី MDMA» ។ ដោយនៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ថ្ងៃ​ទី​០២ ខែ​មិ​នា ឆ្នាំ​២០១៨ ដោយ​បានការ​សម្របសម្រួល​ពី​លោក​ព្រះរាជ​អ​ជ្ញា​រង សៀង សុខ ក្រុមការងារ​បាន​ដំណើរការ​វិធាន​ប្រគល់​ដោយ​មានការ​ឃ្លាំមើល ហើយ​បាន​ឃាត់ខ្លួន​«​អ្នក​ទទួល​» ម្នាក់ ។

លទ្ធផល​ចាប់ដែលចាប់បានវត្ថុ​តាង​មាន​ សារធាតុ​ញៀន​ប្រភេទ​អេ​ច​ស្តា​ស៊ី «MDMA» គ្រាប់​ពណ៌​លឿងខ្ចី និង​បៃតង ហើយ​ឃាត់​មនុស្ស​ម្នាក់ ភេទ​ប្រុស ឈ្មោះ MAXIME COLAS ជនជាតិ​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ