ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកស្ទឹង​ប​រយ៉ា​ខា​មាន​អ្វី​ពិសេស​សម្រាប់​ភ្ញៀវ​មក​លេង​នៅ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោក សោ សុវណ្ណ នាយករង​រដ្ឋបាល​ខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន រួម​ជាមួយ​អាជ្ញាធរ​ក្រុង ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត…

ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោក សោ សុវណ្ណ នាយករង​រដ្ឋបាល​ខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្ត​ប៉ៃលិន រួម​ជាមួយ​អាជ្ញាធរ​ក្រុង ព្រមទាំង​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត បាន​ចុះ​ទៅ​ទប់​ទំនប់​ស្ទាក់​ទឹក នៅ​ចំណុច​ស្ទឹង​តា​រៀប ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៨ ។

ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​ទៅ​លេង​កម្សាន្ត​ក្នុង​ឱ​កា ស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ ដោយ​សប្បាយ​រីករាយ​ផង​ដែរ ។
ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញ​ទឹកស្ទឹង​ប​រយ៉ា​ខា​កាន់តែ​រាក់​ទៅ​ៗ​លំបាក​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ងូតទឹក​លេង​កម្សាន្ត​នា​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ទើប​អាជ្ញាធរ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​យក​ចប ប៉ែល បង្គី និង​ឧបករណ៍​ផ្សេង​ៗ​ទៀត ដើម្បី​នាំ​គ្នា​ទៅ​ជីក​កកាយ ដុំ​ថ្ម​បិទ​ទប់ទឹក ឱ្យ​បាន​ឡើង​ខ្ពស់ ជាង​មុន​បន្តិច​ងាយស្រួល​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ចុះ​ងូត​លេង​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា រហូត​មក​ដល់​ឥឡូវនេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​បាន​សង់រោង ជា​ច្រើន​ក្បែរ​ៗ​មាត់​ស្ទឹង​ខាងលើ ដើម្បី​ទទួលភ្ញៀវ ហើយ​គេ​សង្ឃឹមថានឹង​មាន​ភ្ញៀវ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ចូល​មក​លេង​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែ​ច្រើន​ថែម​ទៀត​ផង​ដែរ ។ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​ខេត្ត​រៀបចំ​រមណីយដ្ឋាន អាហារ​ដ្ឋា​ន ជា​ពិសេស គឺ​កន្លែង​លេង​ទឹកតែ​ម្តង ។

សូម​បញ្ជាក់​ថា រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​កាន់តែ​ខិត​ជិត​មក​ដល់​អាជ្ញាធរ​ក៏​មិន​ព្រងើយកន្តើយ​នឹង​រៀបចំ​កន្លែង​ទាំងអស់​សម្រាប់​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​រៀបចំ​ឱ្យ​មាន​សោភ័ណ​ភាព​កាន់តែ​ទាក់ទាញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ